ភេវរកម្មនៅ​ប៊ូស្តុន៖ ជន​​​​សង្ស័យ​​​ត្រូវ​បាន​ចោទ​ប្រកាន់ អាច​ប្រឈម​នឹង​ទោស​ប្រហារ​ជីវិត

ជនសង្ស័យទីពីរ ជ័កហារ ត្សាណី (Dzhokhar Tsarnaev) អាយុ១៩ឆ្នាំ នៃព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកពីរគ្រាប់ នៅទីក្រុង​ប៊ូស្តុន នឹងមិនត្រូវជំនុំជម្រះ នៅចំពោះតុលាការយោធាអាមេរិកនោះទេ។ តែជនសង្ស័យ នឹងត្រូវកាត់ទោសដោយ​តុលាការ​សហព័ន្ធស៊ីវីល នៅក្រោមបទចោទប្រកាន់ ពីការប្រើប្រាស់ «អាវុធជាតិផ្ទុះខុសច្បាប់ និងដ៏ប្រល័យ»។ អគ្គរដ្ឋអាជ្ញានៃសហរដ្ឋអាមេរិក បានលើក​ឡើងពីបទចោទប្រកាន់នេះ នៅថ្ងៃច័ន្ទម្សិលម៉ិញ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនសង្ស័យទីពីរ ជ័កហារ ត្សាណី (Dzhokhar Tsarnaev) អាយុ១៩ឆ្នាំ នៃព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកពីរគ្រាប់ នៅទីក្រុង​ប៊ូស្តុន នឹងមិនត្រូវជំនុំជម្រះ នៅចំពោះតុលាការយោធាអាមេរិកនោះទេ។ តែជនសង្ស័យ នឹងត្រូវកាត់ទោសដោយ​តុលាការ​សហព័ន្ធស៊ីវីល នៅក្រោមបទចោទប្រកាន់ ពីការប្រើប្រាស់ «អាវុធជាតិផ្ទុះខុសច្បាប់ និងដ៏ប្រល័យ»។ អគ្គរដ្ឋអាជ្ញា​នៃ​សហរដ្ឋអាមេរិក បានលើក​ឡើងពីបទចោទប្រកាន់នេះ នៅថ្ងៃច័ន្ទម្សិលម៉ិញ។


រូបថតជនរងគ្រោះ ក្នុងភេវរកម្ម និងឃាតកម្មនៅប៊ូស្តុន៕

អគ្គរដ្ឋអាជ្ញា លោក អេរិក ហូដ័រ (Eric Holder) បានប្រកាសផ្សាយនៅរសៀលថ្ងៃច័ន្ទទី២២ខែមេសា នូវការចោទប្រកាន់ ប្រឆាំងនឹង ជ័កហារ ត្សាណី ពីបទប្រើប្រាស់«អាវុធជាតិផ្ទុះខុសច្បាប់ និងដ៏ប្រល័យ» ប៉ះពាល់ដល់ជីវិតមនុស្សស្លូតត្រង់។ ជនសង្ស័យអាយុ ១៩ឆ្នាំរូបនេះ អាច​នឹងប្រឈម នូវទោសប្រហារជីវិត ដែលជាទោសដ៏ធ្ងន់ធ្ងរបំផុត។

តំណាងមួយរូបមកពីខាងតុលាការ បានបង្ហាញអោយដឹងថា ជ័កហារ ត្សាណី បានបង្ហាញខ្លួនជាលើកទីមួយ នៅចំពោះ​ចៅក្រម ក្នុងខណៈដែលជនសង្ស័យរូបនេះ  នៅសម្រាកក្នុងមន្ទីរពេទ្យនៅឡើយ។ សុខភាពរបស់ជនសង្ស័យ នៅតែ​មាន​សភាពធ្ងន់ធ្ងរ តែមិនមានការប្រែប្រួលអ្វី គួរអោយកត់សម្គាល់ទេ។

បងប្អូនជនសង្ស័យទាំងពីរនាក់ត្រកូល ត្សាណី ត្រូវបានសង្ស័យពីបទបំផ្ទុះគ្រាប់ នៅថ្ងៃទី១៥ខែមេសា នៅក្បែរទីផ្ដាច់ព្រ័ត្រ នៃកីឡារត់ម៉ារ៉ាតុន ក្នុងទីក្រុងប៊ូស្តុន ដែលព្រឹត្តិការណ៍នេះ បានបង្កអោយមនុស្សស្លាប់៣នាក់ និងជាង១៨០នាក់រងរបួស។ ជនសង្ស័យទីមួយ ដែលត្រូវជាបងប្រុស ត្រូវបានបាញ់សម្លាប់ ក្នុងការតតាំងគ្នាជាមួយនឹងកងកម្លាំងនគរបាល កាលពី​យប់​ថ្ងៃព្រហស្បត្តិ៍ឆ្លងមកថ្ងៃសុក្រ។

សេតវិមាន បាននិយាយនៅព្រឹកថ្ងៃច័ន្ទនេះដដែលថា ជនជាប់សង្ស័យទីពីរ ដែលជាប្អូនប្រុស នឹងមិនត្រូវបានកាត់ទោស​ដោយតុលាការយោធានោះទេ ដោយសារតែជននេះ ជាពលរដ្ឋអាមេរិកាំង។ សំនុំរឿងក្ដីនេះ នឹងត្រូវចាត់ការដោយ ប្រព័ន្ធ​យុត្តិធម៌សហព័ន្ធ ដូចជនជាតិអាមេរិកសមញ្ញដទៃៗទៀត។

ជនសង្ស័យទាំងពីរ ដែលមានដើមកំណើតឆេកឆិន នៅប្រទេសរ៉ូស្សីនោះ បានចូលមករស់នៅក្នុងសហរដ្ឋអាមេរិក តាំងពី​១០ឆ្នាំមកហើយ។ ជនសង្ស័យទីពីរដែលត្រូវរបួសយ៉ាងធ្ងន់នៅនឹងបំពង់ករនោះ មិនអាចនិយាយបានទេនៅថ្ងៃច័ន្ទនេះ។ បទចោទប្រកាន់ផ្សេងៗទៀត អាចនឹងដាក់បន្ទុកទៅលើជនសង្ស័យនេះបន្ថែមទៀត  ដោយអាជ្ញាធររដ្ឋម៉ាស្សាឈូសេដ ក្នុងសំនុំរឿងឃាតកម្មកម្លាំងនគរបាលម្នាក់ នៅវិទ្យាស្ថានបច្ចេកវិទ្យារបស់រដ្ឋនេះ៕

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...