កម្ពុជា​រង​ចាំ​ដំណោះស្រាយ ករណី​ជម្លោះ​ព្រំដែន​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ នៅ​មុន​ដាច់​ឆ្នាំ

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានត្រឡប់មកកាន់មាតុប្រទេសវិញ ក្រោយពី​បានទៅតតាំងក្ដីនៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ក្នុងសំណុំរឿងតំបន់ជុំវិញប្រាសាទព្រះវិហារ ជាមួយភាគីថៃ អស់រយៈពេលមួយសប្តាហ៍កន្លងមក។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានត្រឡប់មកកាន់មាតុប្រទេសវិញ ក្រោយពី​បានទៅតតាំងក្ដីនៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ក្នុងសំណុំរឿងតំបន់ជុំវិញប្រាសាទព្រះវិហារ ជាមួយភាគីថៃ អស់រយៈពេលមួយសប្តាហ៍កន្លងមក។


លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ថ្ងៃទី​២២ខែមេសានេះ។ (រូបថត O.Vary / MONOROOM.info

អមដំណើរដោយគណៈប្រតិភូកម្ពុជា នាវេលាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ នេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ហោ ណាំហុង បានផ្តល់បទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានពាក់ព័ន្ធ នឹងការបង្ហាញហេតុផល ដោយផ្ទាល់មាត់​នៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ជាមួយភាគីថៃ។

លោកបានបញ្ជាក់ថា ករណីប្រាសាទព្រះវិហារ ភាគីថៃបានទទួលស្គាល់ហើយ តែអ្វីដែលជាបញ្ហានោះ ជាករណីតំបន់​ជុំ​វិញ​ប្រាសាទព្រះវិហារ។ នេះជាទំនាស់លើ«អត្ថន័យ និងវិសាលភាពនៃសាលក្រមឆ្នាំ១៩៦២» ប៉ុន្មានថ្ងៃក្រោយនៃការសម្រេច​សាលក្រមឆ្នាំ១៩៦២ នៅក្នុងខែកក្តដា ភាគីដៃបានធ្វើរបងបន្លាលួស តែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីមុខប្រាសាទព្រះវិហារ ជា​ឯកតោភាគី ។ ដែលនេះជាទំនាស់ បាននាំឲ្យកម្ពុជាធ្វើការតវ៉ាជាបន្តបន្ទាប់ តាំងពីជំនាន់នាយករដ្ឋមន្ត្រី នរោត្តម កន្តុល និង​ក្នុងជំនាន់ព្រះបរមរតនកោដ្ឋ បន្តរហូតមកដល់២០០៨ និងមកទល់នឹងពេលនេះ។

លោកបន្ថែមថាកម្ពុជាចង់ឲ្យតុលាការ ធ្វើការបកស្រាយទាំងអង្គហេតុ និងអង្គច្បាប់ឲ្យជាប់គ្នា។ លោកអះអាងថា នៅក្នុង​សាលក្រមនេះ មានពីរផ្នែក មួយជាអង្គហេតុ និងមួយទៀតជាអង្គច្បាប់។ «អង្គហតុ»នេះ តុលាការ​បានបញ្ជាក់យ៉ាង​ច្បាស់​ថា ភាគីទាំងពីរបានទទួលស្គាល់ «ផែនទីឧបសម្ពន័្ធមួយ»ជាព្រំដែន នៃតំបន់ប្រាសាទព្រះវិហារ ដែលបានរៀបចំ​ឡើង​ដោយគណកម្មាធិការចំរុះបារាំង-សៀមតាំងពីឆ្នាំ១៩០៧-១៩០៩។

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់យ៉ាងធ្ងន់ថា ក្នុងសាលក្រមឆ្នាំ១៩៦២ អង្គច្បាប់និយាយច្បាស់ថា​ «ចំណុចទីមួយប្រាសាទ​ព្រះវិហារនៅក្នុងទឹកដីកម្ពុជា ក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ ទីពីរសូមឲ្យថៃដកកងទ័ព​ចញពីប្រាសាទ​ព្រះវិហារ តំបន់ជុំវិញព្រះវិហារ ក្នុងទឹកដីកម្ពុជា។»

ទាក់ទិននឹងការបង្ហាញរបស់ភាគីថៃ លោករដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងថា ថៃបានបង្ហាញនូវផែនទីជាច្រើន ក្នុងនោះមានផែនទីបែងចែកទឹក ដែលតុលាការបានទាត់ចោល។ លោកបន្តថា កម្ពុជាបានពន្យល់មូលហេតុច្បាប់​អស់​ហើយ ដូច្នេះនឹងមិនធ្វើអ្វីទាំងអស់ នៅរងចាំតែការបកស្រាយ នៅមុនដំណាច់ឆ្នាំនេះ។

ជាចុងក្រោយ លោកក៏បានបង្ហាញពីជំហររបស់ភាគីទាំងពីរថា «ទោះជាការសម្រេចរបស់តុលាការអន្តរជាតិ យ៉ាងណាក្តី យើងត្រូវរក្សាភាពស្ងប់ស្ងៀម អនុវត្តដោយស្ងាត់ស្ងៀម ដោយស្រុះស្រួលគ្នា តាមការសម្រេចរបស់តុលាការនេះ»។

គួរំលឹកថា លោក ហោ ណាំហុង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ បានបង្ហាញហេតុផលដោយផ្ទាល់មាត់ នៅតុលាការ​យុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ។ លោកបានបញ្ជាក់អំពីសារសំខាន់ នៃការបកស្រាយលើ សេចក្តីសម្រេចរបស់តុលាការ កាលថ្ងៃទី១៥ ខែមិថុនាឆ្នាំ១៩៦២ ព្រោះកម្ពុជាទុកចិត្តថា តុលាការនឹងធានានូវសហប្រតិបត្តិការរវាងរដ្ឋទាំងពីរ ជាពិសេស​​សុខសន្តិភាព ររបស់ប្រជាជនក្នុងតំបន់នៃជំលោះនោះ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២២ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...