កូរ៉េខាងជើង ត្រៀមខ្លួនរួចជាស្រេច ដើម្បីជជែកពី បញ្ហានុយក្លេអ៊ែរ

លោកប្រមុខ ការទូត របស់ប្រទេសកូរ៉េខាងជើង ប៉ាក អ៊ី ឈុន (Pak Ui-Chun) បានជួបជាមួយដៃគូសន្ទនាកម្ពុជា នៅរាជធានីភ្នំពេញ ហើយបានប្រកាសយ៉ាងច្បាស់ ពីសារធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួម ក្នុងតុចចារ៦ភាគី។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: July 16, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កូរ៉េខាងជើង បានអះអាងប្រាប់កម្ពុជាថា ខ្លួនបានត្រៀមរួចជាស្រេច ក្នុងការចូលរួមតុចចារ ៦ភាគី ពីបញ្ហានុយក្លេអ៊ែរ។ នេះ ជាការថ្លែងប្រាប់ ទៅអ្នកសារពត៌មាន របស់រដ្ឋាភិបាលកម្ពុជា  ដោយមិនបាននិយាយ​ពីលក្ខខ័ណ្ឌ​ជាមុន របស់ប្រទេស កូរ៉េខាងជើង ដើម្បីនឹងត្រឡប់ ចូលមកតុចចារវិញនោះទេ។​

លោក កុយ គួង​ អ្នកនាំពាក្យរបស់​ក្រសួងការបរទេសខ្មែរ បានលើកឡើងក្នុងសន្និសិទ្ធសារពត៌មានថា «លោកប្រមុខ ការទូត របស់ប្រទេសកូរ៉េខាងជើង ប៉ាក អ៊ី ឈុន (Pak Ui-Chun) បានជួបជាមួយដៃគូសន្ទនាកម្ពុជា នៅរាជធានីភ្នំពេញ ហើយបាន ប្រកាសយ៉ាងច្បាស់ ពីសារធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួម ក្នុងតុចចារ ៦ភាគី។» លោកបន្ថែមថា «កម្ពុជាទទួលស្វាគមន៍ ពីជំហ៊ានវិជ្ជមាននេះ ហើយលោក ប៉ាក អ៊ី ឈុន មិនបាន ដាក់លក្ខខ័ណ្ឌ អ្វីទាំងអស់ នៅក្នុងពេលជួបសន្ទនានោះ។»

ភាពតានតឺងបានកើតមានជាថ្មីឡើងវិញ នៅក្នុងឧបទ្វីបកូរ៉េ តាំងតែពីការបាញ់បង្ហោះកាំជ្រួចអវកាស មិនបានសំរេច ដោយប្រទេសកូរ៉េខាងជើងនោះមក។ ការបាញ់បង្ហោះនេះ ត្រូវបានសហរដ្ឋអាមេរិក និងសម្ព័នមិត្តចាត់ទុកថា ជាការបាញ់ សាកល្បង កាំជ្រួចបាលីស្ទីកបន្លំមួយ។ ការចចារ ៦ភាគី ដែលរួមមាន កូរ៉េទាំងពីប្រទេស ចិន អាមេរិក រ៉ូស្ស៊ី ជប៉ុន បាន ខកខានតាំងពីឆ្នាំ ២០០៨មក។


កូរ៉េខាងជើង ក្នុងពេលដែលកំពុងត្រៀមរៀបចំ បាញ់បង្ហោះកាំជ្រូចរបស់ខ្លួន។

រីឯទីក្រុងព្យុងយ៉ាង ក៏ធ្លាប់ប្រកាស ជាច្រើនលើកច្រើនសារមកហើយ ពីការត្រៀមខ្លួនរួចជាស្រេចនេះ ដើម្បីបើកកិច្ចចចារ ឡើងវិញ ស្ដីពីបញ្ហានុយក្លេអ៊ែរ តែមិនបាននិយាយ ពីលក្ខខ័ណ្ឌជាមុននោះទេ។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បាន ប្រកាសតបវិញថា មុននឹងចាប់ផ្ដើមការចចារនេះ ប្រទេសកូរ៉េខាងជើងត្រូវបង្ហាញ ពីសុច្ឆន្ទរបស់ខ្លួនជាមុនសិន ជាពិសេស ត្រូវបឈ្ឈប់កម្មវិធីចំរ៉ាញ់ជាតិ អ៊ុយរ៉ាញ៉ូម ដែលនឹងអាចអនុញ្ញាតិអោយប្រទេសកម្មុយនីសមួយនេះ យកទៅផលិតជា គ្រាប់បែកបាន។

ប្រទេសអាមេរិក បានសំរេចកិច្ចនូវព្រមព្រៀងមួយ កាលពីអំឡុងខែកុម្ភះ ដើម្បីផ្ដល់អោយទៅកូរ៉េខាងជើង នូវផលិតផល ឧបភោគបរិភោគ ដែលប្រទេសនេះត្រូវការ ជាការផ្លាស់ប្ដូរនឹងម្សៅរាវ សំរាប់ការសាកល្បងនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីល នានា។ តែកិច្ចព្រមព្រៀងនេះ ត្រូវបានលប់ចោលទៅវិញ នៅពេលដែលកូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចនេះ។

គួររំលឹកថា នៅក្នុងកិច្ចព្រមព្រៀង ៦ភាគី ឆ្នាំ២០០៥ កូរ៉េខាងជើងបាន យល់ព្រមកម្ទេចចោល កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដើម្បីជាការ ប្ដូរនឹងសម្បទានការទូត សេដ្ឋកិច្ច និងការធានាពីសន្ដិសុខ។ តែប្រទេសនេះបានសាកល្បង នុយក្លេអ៊ែរ សារ ជាថ្មី ចំនួនពីរដងទៀត នៅឆ្នាំ ២០០៦ និង២០០៩។

ជំនួបរវាងប្រមុខការទូត នៃប្រទេសកូរ៉េខាងជើងនិងកម្ពុជា បានធ្វើក្រោយពីមានកិច្ចប្រជុំ របស់តំបន់អាស៊ី ស្ដីពីសន្តិសុខ ក្នុងខណៈដែលប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនត្រូវការអាវុធនុយក្លេអ៊ែរ​រ​ ជាចាំបាច់ ដើម្បីបង្វិលការគម្រាម ខាងនុយក្លេអ៊ែរ​ របស់សហរដ្ឋអាមេរិក។ ទីក្រុងព្យុងយ៉ាង​ក៏បញ្ជាក់ផងដែរថា នឹងមិនបោះបង់ចោល សិទ្ធិក្នុងការបាញ់ បង្ហោះកាំជ្រួចទេ ដោយបានវាយតំលៃថា វាជាកម្មវិធីអវកាសរបស់ខ្លួន៕

-----------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...