ម៉ែនស៊ីធី ឡើងទៅផ្តាច់ព្រ័ត្រប៉ះបាយឺនម៉ូនិជ ក្រោយឈ្នះអេស៊ី មីឡាន (VDO)
ក្រុមជើងឯករងរបស់អង់គ្លេស ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានបំបាក់ក្រុមយក្សអ៊ីតាលី អេស៊ី មីឡាន (AC Milan) ៥-៣ ក្នុងការប្រកួតដណ្តើមពានរង្វាន់មិត្តភាព អូឌីខាប់ (Audi Cup) ហើយពួកគេនឹងត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រប៉ះក្រុមជើងឯកអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) ដែលបានយកឈ្នះក្រុមប្រេស៊ីល សៅប៉ូឡូ (Sao Paulo) ២-០ កាលពីយប់ថ្ងៃពុធដូចគ្នា។
កីឡាករ ហ្វែណងឌីនញ៉ូ និងប៊ូតឹង។ (រូបថត AFP)
មេឃខៀវ ម៉ែនស៊ីបើកការវាយលុកត្រឹមតែ ៣៦នាទី អាចទទួលបានគ្រាប់បាល់ ៥គ្រាប់ ប៉ុន្តែក៏ត្រូវក្រុមអេស៊ី តាមពីក្រោយវិញ៣គ្រាប់វិញដែរ ខណៈដែលការទាត់បញ្ចូលទីរវាងក្រុមទាំង២ កើតឡើងត្រឹមតែវគ្គទី១។
គ្រាប់បាល់៥គ្រាប់ រកបានដោយកីឡាករ ខ្សែបម្រើអេស្ប៉ាញ ដេវីដ ស៊ីលវ៉ា (David Silva) [...]