Posts tagged as "David Ferrer"

តឺនីស៖ ហ្គាសឃ្វីត ទម្លាក់​ហ្វឺរឺ ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

តឺនីស៖ ហ្គាសឃ្វីត ទម្លាក់​ហ្វឺរឺ ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

កីឡាករលំដាប់លេខ៨ របស់បារាំង រីឆាដ ហ្គាសឃ្វីត (Richard Gasquet) បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៏ «យូអេសអូផិន» (US Open) ជាលើកដំបូង កាលពីថ្ងៃពុធ បន្ទាប់ពីយកឈ្នះ ៦-៣, ៦-១, ៤-៦, ២-៦ និង ៦-៣ ទៅលើកីឡាករលំដាប់លេខ៤ របស់អេស្ប៉ាញ ដេវីដ ហ្វឺរឺ (David Ferrer)។


កីឡាករអេស្ប៉ាញ ដេវីដ ហ្វឺរឺ ដែលត្រូវបានទម្លាក់ដោយកីឡាករបារាំង។ (រូបថត dimmidi.com)

ហ្គាសឃ្វីដ ដែលធ្លាប់បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តង ក្នុងព្រឹត្តិការណ៏ វីមបលដុន (Wimbledon) កាល​ពី​ឆ្នាំ​២០០៧ ជាកីឡាករបារាំងតែម្នាក់គត់ ដែលអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ «យូអេសអូផិន» នៅក្នុងទីក្រុង​ញ៉ូយ៉កនេះ បើគិតតាំងពីឆ្នាំ១៩៩៩មក។

នេះជាលើកទី២ហើយ [...]

តឺនីស៖ ណាដាល់​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី​មួយ បន្ទាប់​ពី​ឈ្នះ​ហ្រ្វេនអូផិន

តឺនីស៖ ណាដាល់​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី​មួយ បន្ទាប់​ពី​ឈ្នះ​ហ្រ្វេនអូផិន

កីឡាករវាយតឺនីសអេស្ប៉ាញ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) បានក្លាយជាកីឡាករដំបូងគេបង្អស់ ដែលបានឈ្នះ​ពានរង្វាន់ហ្រ្វេនអូផិន (French Open) ៨សម័យកាល កាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីគាត់បានយកឈ្នះមិត្ត​រួមជាតិ​អេស្ប៉ាញដូចគ្នា ដេវីដ ហ្វឺរ៉ឺ (David Ferrer) ៣សិតជាប់ៗគ្នា។


កីឡាករ រ៉ាហ្វាអែល ណាដាល់ ជាមួយនឹងពានរង្វាន់ថ្មីរបស់គាត់។ (រូបថត AFP KENZO TRIBOUILLARD)

ការប្រកួតនៅក្នុងតារាងហ្វីលីប ឆាទ្រីយើ (Phillipe Chatrier) ណាដាល់ បានចំណាយពេលអស់ ២ម៉ោង និង១៧នាទី ហើយ​បានយកឈ្នះហ្វឺរ៉ឺ ដោយលទ្ធផល ៦-៣, ៦-២ និង ៦-៣។

កីឡាករវ័យ ២៧ឆ្នាំ (ណាដាល់) បច្ចុប្បន្នបានឈ្នះពានរង្វាន់ហ្គែនស្លាម (grand slam) ចំនួន១២ហើយ បន្ទាប់ពីគាត់ឈ្នះ​នៅ​វីមប្លីដុន (Wimbledon) ចំនួន២លើក [...]

តឺនីស៖ ណាដាល់ និង​ឌីចូកូវីក ប៉ះ​​គ្នា​​នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

តឺនីស៖ ណាដាល់ និង​ឌីចូកូវីក ប៉ះ​​គ្នា​​នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

កីឡាករវាយតឺនីសជើងខ្លាំងទាំង២រូប រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) និងណូវ៉ាក់ ឌីចូកូវីក (Novak Djokovic) នឹង​ត្រូវជួបប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៏ហ្វ្រេនអូផិន (French Open) បន្ទាប់ពីពួកគេទទួលបាន​ជ័យជំនះ ក្នុងវគ្គ១ភាគ៤ដូចគ្នារួចមកនោះ។


កីឡាករវាយតឺនីសជើងខ្លាំងទាំង២រូប(Rafael Nadal)ណូវ៉ាក់ ឌីចូកូវីក និង រ៉ាហ្វាអែល ណាដាល់។

ម្ចាស់ជើងឯក៧សម័យកាល ណាដាល់ បានយកឈ្នះកីឡាករស្វីស ស្តែនីស្លាស វ៉ារីនកា (Stanislas Wawrinka) ដោយ​លទ្ធផល ៦-២, ៦-៣ និង ៦-១ ខណៈដែលកីឡាករលំដាប់លេខ១ពិភពលោកឌីចូកូវីក បានទម្លាក់កីឡាករអាឡឺម៉ង់ ថុម៊ី ហាស (Tommy Haas) ដោយលទ្ធផល ៦-៣, ៧-៦ (៧-៥) និង ៧-៥។

កីឡាករអេស្ប៉ាញ ណាដាល់ [...]

តឺនីស៖ ធីសុងហ្គា ទម្លាក់​ហ្វេដឹរ៉ឺ ពី​ហ្វ្រិនអូផិន​បានសម្រេច

តឺនីស៖ ធីសុងហ្គា ទម្លាក់​ហ្វេដឹរ៉ឺ ពី​ហ្វ្រិនអូផិន​បានសម្រេច

កីឡាករវាយតឺនីសបារាំង ចូវីលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) បានទម្លាក់កីឡាករលំដាប់លេខ៣ពិភពលោក រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) ឲ្យហាលអាវត្រឹមវគ្គ៨នាក់ចុងក្រោយ ក្នុងព្រឹត្តិការណ៏ហ្វ្រិនអូផិន (French Open) កាលពីថ្ងៃអង្គារ៏ យប់មិញ។ ហើយក៏បានបន្តក្តីសង្ឃឹមរបស់ជនជាតិបារាំង ដែលរងចាំមើលកីឡាកររបស់ខ្លួនលើកពានរង្វាន់ រ៉ូឡែន ហ្គារ៉ូស (Roland Garros) ជាបន្តទៀត បន្ទាប់ពីខកខានឈ្នះអស់រយះពេល៣០ឆ្នាំ។


កីឡាករវាយតឺនីសបារាំង ចូវីលហ្វ្រេដ ធីសុងហ្គា

ធីសុងហ្គា បានបំបាក់ហ្វេដឺរ៉ឺ ឲ្យតដៃមិនរួចដោយលទ្ធផល ៧-៥, ៦-៣ និង ៦-៣ ហើយឡើងទៅកាន់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាលើកដំបូងរបស់គាត់ ក្នុងទីក្រុងប៉ារីស ហើយក៏ជាលើកដំបូងដែរ សម្រាប់កីឡាករម្ចាស់ផ្ទះដែល​អាចឡើង​ទៅដល់វគ្គនេះ [...]

តឺនីស៖ អេនឌី មួរ៉េ ទទួល​បាន​លេខ​២​ពិភព​លោក បន្ទាប់​ពី​ឈ្នះ​ជើង​ឯក

តឺនីស៖ អេនឌី មួរ៉េ ទទួល​បាន​លេខ​២​ពិភព​លោក បន្ទាប់​ពី​ឈ្នះ​ជើង​ឯក

កីឡាករវាយកូនបាល់ អេនឌី មួរ៉េ (Andy Murray) បានដណ្តើមបានចំណាត់ថ្នាក់លេខ២ ពិភពលោក បន្ទាប់ពីយកឈ្នះ ដេវ៊ីដ ហ្វឺរឺ (David Ferrer) ដោយលទ្ធផល ២-៦ ៦-៤ ៧-៦ (៧-១) ហើយបានឈ្នះពានរង្វាន់ សូនី អូផិន (Sony Open) នៅក្នុងទីក្រុង ម៉ាយអាមី (Miami) កាលពីថ្ងៃអាទិត្យកន្លងទៅ។

អេនឌី មានទឹកចិត្តដ៏ខ្លាំងក្លា បន្ទាប់ពីវាយបកតាមយកឈ្នះ ក្នុងការប្រកួតនោះ ក្រោយពីកីឡាកររូបនេះ បរាជ័យក្នុងវគ្គ​ទី១។ ប៉ុន្តែគាត់រក្សាអារម្មណ៏បានល្អ ដោយបានយកឈ្នះក្នុងវគ្គទី២ និងវគ្គទី៣ ហើយទទួលបានពានរង្វាន់ជាលើកទី២ របស់គាត់។

កីឡាករស្កុតឡែន វ័យ២៥ឆ្នាំរូបនេះ បានត្រឡប់មកឈរដំណែងលេខ២ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...