តឺនីស៖ អេនឌី មួរ៉េ ទទួល​បាន​លេខ​២​ពិភព​លោក បន្ទាប់​ពី​ឈ្នះ​ជើង​ឯក

កីឡាករស្កុតឡែន វ័យ២៥ឆ្នាំរូបនេះ បានត្រឡប់មកឈរដំណែងលេខ២ របស់ពិភពលោកវិញបន្ទាប់ពីខកខាន ចាប់តាំងពីខែកញ្ញា ឆ្នាំ២០០៩។ ហើយការដណ្តើមបានចំណាត់ថ្នាក់លេខ២នេះ ក៏បានជួយឲ្យគាត់ទទួលបានពានរង្វាន់ ម៉ាស្ទើ (Masters) ជាលើកដំបូង ចាប់ពីខែតុលា ឆ្នាំ២០១១ នៅទីក្រុង សៀងហៃ (Shanghai)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករវាយកូនបាល់ អេនឌី មួរ៉េ (Andy Murray) បានដណ្តើមបានចំណាត់ថ្នាក់លេខ២ ពិភពលោក បន្ទាប់ពីយកឈ្នះ ដេវ៊ីដ ហ្វឺរឺ (David Ferrer) ដោយលទ្ធផល ២-៦ ៦-៤ ៧-៦ (៧-១) ហើយបានឈ្នះពានរង្វាន់ សូនី អូផិន (Sony Open) នៅក្នុងទីក្រុង ម៉ាយអាមី (Miami) កាលពីថ្ងៃអាទិត្យកន្លងទៅ។

អេនឌី មានទឹកចិត្តដ៏ខ្លាំងក្លា បន្ទាប់ពីវាយបកតាមយកឈ្នះ ក្នុងការប្រកួតនោះ ក្រោយពីកីឡាកររូបនេះ បរាជ័យក្នុងវគ្គ​ទី១។ ប៉ុន្តែគាត់រក្សាអារម្មណ៏បានល្អ ដោយបានយកឈ្នះក្នុងវគ្គទី២ និងវគ្គទី៣ ហើយទទួលបានពានរង្វាន់ជាលើកទី២ របស់គាត់។

កីឡាករស្កុតឡែន វ័យ២៥ឆ្នាំរូបនេះ បានត្រឡប់មកឈរដំណែងលេខ២ របស់ពិភពលោកវិញបន្ទាប់ពីខកខាន ចាប់​តាំង​ពីខែកញ្ញា ឆ្នាំ២០០៩។ ហើយការដណ្តើមបានចំណាត់ថ្នាក់លេខ២នេះ ក៏បានជួយឲ្យគាត់ទទួលបានពានរង្វាន់ ម៉ាស្ទើ (Masters) ជាលើកដំបូង ចាប់ពីខែតុលា ឆ្នាំ២០១១ នៅទីក្រុង សៀងហៃ (Shanghai)។

មួរ៉េ បាននិយាយថា «វាជាការប្រកួត ដ៏លំបាកមួយ។ យើងទាំង២នាក់ បានខិតខំរៀងៗខ្លួន យ៉ាងអស់ពីសមត្ថភាព ប៉ុន្តែ​ពួកយើងធ្វើពុំបានល្អដូចគ្នា នៅជិតបញ្ចប់ម៉ោង។ ខ្ញុំតែងតែគិតថា ខ្ញុំត្រូវតែឈ្នះ ក្នុងការប្រកួតនេះ។»

ចំណែកឯកីឡាករ ហ្វឺរឺ បើទោះបីជាគាត់ចាញ់ក្នុងការប្រកួតនោះក្តី ប៉ុន្តែគាត់ក៏បានឈរនៅចំណាត់ថ្នាក់លេខ៤ លើមិត្ត​រួមជាតិអេស្ប៉ាញ ណាដាល់ (Nadal) ដែរ។ ហើយគាត់ធ្វើបានយ៉ាងល្អ នៅក្នុងវគ្គទី១ ដែលបង្ហាញថាសមត្ថភាព និង​ជំនាញរបស់គាត់ ពិតជាមិនធម្មតា។

ទម្លាប់របស់កីឡាករ អេនឌី មួរ៉េ មិនដែលចាប់ផ្តើមបានល្អនោះទេ ក្នុងការប្រកួតដំបូង។ ហើយក្នុងការប្រកួតនេះ ក៏មិន​ខុសគ្នាដែរ ដោយគាត់បានចាញ់ដោយលទ្ធផល ៥-០ ក្នុងការប្រកួតចាប់ផ្តើមនៅម៉ោង ១១៖៣០នាទី ព្រឹក។

ម្ចាស់ដំណែងលេខ២ របស់ពិភពលោកថ្មី អេនឌី មួរ៉េ ពេលនេះកំពុងតែ ត្រៀមខ្លួន សំរាប់រដូវកាលថ្មី ក្នុងការប្រកួត​លើ​ទីលានដីឥដ្ឋ ដែលនឹងត្រូវចាប់ផ្តើម នៅក្នុងទីក្រុង ម៉ុងតេ កាឡូ (Monte Carlo) ក្នុងរយះពេល ២សប្តាហ៏។ ហើយគាត់​នឹងត្រូវប្រកួតក្នុងកម្មវិធី ហ្វ្រេន អូផិន (French Open) នៅចុងខែឧសភា៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...