តឺនីស៖ ធីសុងហ្គា ទម្លាក់​ហ្វេដឹរ៉ឺ ពី​ហ្វ្រិនអូផិន​បានសម្រេច

កីឡាករវាយតឺនីសបារាំង ចូវីលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) បានទម្លាក់កីឡាករលំដាប់លេខ៣ពិភពលោក រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) ឲ្យហាលអាវត្រឹមវគ្គ៨នាក់ចុងក្រោយ ក្នុងព្រឹត្តិការណ៏ហ្វ្រិនអូផិន (French Open) កាលពីថ្ងៃអង្គារ៏ យប់មិញ។ ហើយក៏បានបន្តក្តីសង្ឃឹមរបស់ជនជាតិបារាំង ដែលរងចាំមើលកីឡាកររបស់ខ្លួនលើកពានរង្វាន់ រ៉ូឡែន ហ្គារ៉ូស (Roland Garros) ជាបន្តទៀត បន្ទាប់ពីខកខានឈ្នះអស់រយះពេល៣០ឆ្នាំ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករវាយតឺនីសបារាំង ចូវីលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) បានទម្លាក់កីឡាករលំដាប់លេខ៣ពិភពលោក រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) ឲ្យហាលអាវត្រឹមវគ្គ៨នាក់ចុងក្រោយ ក្នុងព្រឹត្តិការណ៏ហ្វ្រិនអូផិន (French Open) កាលពីថ្ងៃអង្គារ៏ យប់មិញ។ ហើយក៏បានបន្តក្តីសង្ឃឹមរបស់ជនជាតិបារាំង ដែលរងចាំមើលកីឡាកររបស់ខ្លួនលើកពានរង្វាន់ រ៉ូឡែន ហ្គារ៉ូស (Roland Garros) ជាបន្តទៀត បន្ទាប់ពីខកខានឈ្នះអស់រយះពេល៣០ឆ្នាំ។


កីឡាករវាយតឺនីសបារាំង ចូវីលហ្វ្រេដ ធីសុងហ្គា

ធីសុងហ្គា បានបំបាក់ហ្វេដឺរ៉ឺ ឲ្យតដៃមិនរួចដោយលទ្ធផល ៧-៥, ៦-៣ និង ៦-៣ ហើយឡើងទៅកាន់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាលើកដំបូងរបស់គាត់ ក្នុងទីក្រុងប៉ារីស ហើយក៏ជាលើកដំបូងដែរ សម្រាប់កីឡាករម្ចាស់ផ្ទះដែល​អាចឡើង​ទៅដល់វគ្គនេះ បន្ទាប់ពីកីឡាករហ្គាអែល មុងហ្វៀល (Gael Monfils) ធ្លាប់ធ្វើបានម្តង កាលពីឆ្នាំ២០០៨។

កីឡាករវ័យ២៨ឆ្នាំ (ធីសុងហ្គា) នឹងត្រូវឡើងទៅជួបកីឡាករជើងខ្លាំងមួយរូបទៀត ដែលជាកីឡាករលំដាប់លេខ៥​ពិភពលោកសញ្ជាតិអេស្ប៉ាញ ដេវីដ ហ្វឺរ៉ឺ (David Ferrer) នៅថ្ងៃអាទិត្យខាងមុខនេះ និងជាការប្រកួតដើម្បីរកអ្នកឈ្នះ​ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

គួររំឮកថា មុននឹងមកដល់វគ្គនេះ ធីសុងហ្គាក៏បានយកឈ្នះកីឡាករសញ្ជាតិស៊ែប៊ី វីកទ័រ ត្រយគិ (Viktor Troicki) ៣សិតជាប់ៗគ្នាដែរ។ រីឯហ្វេដឺរ៉ឺវិញ បានយកឈ្នះកីឡាករបារាំង ហ្គីឡែស ស៊ីមុន (Gilles Simon) ទាំងត្រដាបត្រដួស ដែលបន្តការប្រកួតរហូតដល់សិតទី៥ ទើបទទួលបានជ័យជំនះ។

ម្ចាស់ជើងឯកឆ្នាំ២០០៩ (ហ្វេដឺរ៉ឺ) ហាក់ដូចជាគាំង នៅពេលដែលធីសុងហ្គា ចាប់ផ្តើមនាំមុខគ្រាប់បាល់ ៣-២ មុននៅ​ក្នុង​សិតទី១។ ប៉ុន្តែគាត់ក៏បានព្យាយាមតាមបានស្មើ ៤-៤ វិញដែរ តែទោះជាយ៉ាងណា បញ្ចប់សិតទី១ គាត់ចាញ់ដោយ​លទ្ធផល ៧-៥ ដែលជាលទ្ធផលមួយ ប្រដេញគ្នា។

ចូលដល់ការប្រកួតសិតទី២ ធីសុងហ្គាចាប់ផ្តើមបានយ៉ាងល្អ ខណៈដែលហ្វឹដឺរ៉ឺ មានកំហុសឆ្គងយ៉ាងច្រើន។ ការនាំមុខ​នៅ​ក្នុងសិតទី២នេះ ធ្វើឲ្យធីសុងហ្គាកាន់តែមានកម្លាំងចិត្ត និងទំនុកចិត្តបន្ថែមទៀត ដែលធ្វើឲ្យគាត់បំបាក់ហ្វេដឺរ៉ឺ នៅក្នុង​សិត​ទី៣ជាបន្ត។

បន្ទាប់ពីការប្រកួតចំណាយពេលអស់ ១ម៉ោងនិង៥១នាទីរួចមក ឃើញថាកីឡាករលេខ៣ពិភពលោករបស់ស្វីស ត្រូ​វ​ធ្លាក់​ក្រោមថ្វីដៃកីឡាករម្ចាស់ផ្ទះ (បារាំង) ត្រឹមវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រនេះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...