អ្នកប្រដាល់ចិន ស៊ូ ស្សីមីង មានក្តីសុបិន្តធំ
កីឡាករប្រដាល់ ម្ចាស់មេដាយមាសអូឡាំពិក ២សម័យកាល ស៊ូ ស្សីមីង (Zou Shiming) បាននិយាយថា គាត់ចង់ទៅដល់កំរិតកំពូល មុនពេលការចាប់ផ្តើម ការប្រកួតជាផ្លូវការរបស់គាត់ នៅខែក្រោយ។ ហើយគាត់ចង់ក្លាយ ជាអ្នកប្រដាល់របស់ចិនដំបូងគេ ដែលមានកេរ្តិ៏ឈ្មោះល្បីល្បាញ នៅលើឆាកអន្តរជាតិ។
កីឡាករប្រដាល់ចិន ស៊ូ ស្សីមីង (រូបទីពីរពីឆ្វេង) ក្រោយពេលទទួលមេដាយមាសអូឡាំពិក។
ភាពរហ័សរហួនរបស់កីឡាករ ស្សីមីង បានធ្វើឲ្យគាត់ទទួលបានមេដាយមាស អូឡាំពិក ឆ្នាំ២០០៨ និងឆ្នាំ២០១២ ក្នុងប្រភេទទំងន់ស្រាល។ គាត់នឹងត្រូវប្រកួតដ៏ធំមួយ ក្នុងការប្រកួតដណ្តើម ខ្សែក្រវ៉ាត់ពិភពលោក ជាមួយនឹងកំពូលអ្មកប្រដាល់ របស់ម៉ិកស៊ិកូ អេលេសា វ៉ាឡិនស្ស៊ូឡា (Eleazar Valenzuela) នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣ ខាងមុខ ក្នុងទីក្រុង ម៉ាកាវ [...]