រាជធានីភ្នំពេញ និងទីក្រុងហូជីម៉ិញដាច់ភ្លើង មកពីបញ្ជា«ដែកស្ទូច»ខុស
«ដែកស្ទូច»មួយ បានទៅរំកិលទៅប៉ះនឹងដើមឈើមួយដើម បណ្ដាលឲ្យបាក់ទៅលើខ្សែរកាបផ្គត់ផ្គង់ចរន្ដ ដែលមានកម្លាំងដ៏ខ្លាំង ហើយបានបង្កឲ្យមានការរអាក់រអួលសម្បើមមួយ ក្នុងការផ្គត់ផ្គង់អគ្គិសនី នៅផ្នែកខាងត្បូងនៃប្រទេសវៀតណាម និងរាជធានីភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃពុធ និងឆ្លងមកថ្ងៃព្រហស្បត្តិ៍ទី២៣ខែឧសភា។ នេះបើតាមអាជ្ញាធរទទួលបន្ទុកអគ្គិសនី របស់ប្រទេសទាំងពីរ។
ភ្លើងអគ្គិសនី ដែលគេដាក់លំអនៅជុំវិញ វិមានឯករាជ្យ នាទីក្រុងភ្នំពេញ។
អាជ្ញាធរអគ្គិសនីរដ្ឋរបស់ប្រទេសវៀតណាម បាននិយាយបញ្ជាក់ថា ការដាច់ភ្លើងប្រមាណជា២ម៉ោង បានកើតមានទៅលើខេត្តចំនួន២២ ពីចំណោមខេត្តទាំងអស់៦៣ ក្នុងនោះមានទីក្រុងហូជីម៉ិញ (អតីតទីក្រុងព្រៃនគរ) មួយដែរ។
កំហុសក្នុងការបញ្ជាដែកស្ទូច [...]