Posts tagged as "Egypte"

ផ្ទុះ​ពោង​ហោះ​នៅ​អេហ្សីប៖ ទេសចរណ៍​១៩​នាក់​ស្លាប់

ផ្ទុះ​ពោង​ហោះ​នៅ​អេហ្សីប៖ ទេសចរណ៍​១៩​នាក់​ស្លាប់

ទេសចរណ៍១៩នាក់ មកពីទ្វីបអាស៊ី និងមួយចំនួនពីទ្វីបអ៊ឺរ៉ុបផង បានស្លាប់នៅក្នុងព្រឹត្តិការណ៍ ផ្ទុះពោងហោះមួយ នាទីក្រុង លូស៊័រ (Louxor) ផ្នែកត្បូងប្រទេសអេហ្សីប កាលពីថ្ងៃអង្គារទី២៦កុម្ភះនេះ។


ពោងហោះ ហោះពីលើទីក្រុងលូស៊័រ ផ្នែកត្បូងប្រទេសអេហ្សីប។

ពោងហោះបានចាប់ផ្ដើមហើបជើងពីដី នៅព្រឹកទៀបភ្លឺ ជាមួយនឹងមនុស្ស២១នាក់ជិះនៅក្នុងនោះ។ ម៉ោងប្រមាណជា ០៧ម៉០០ ម៉ោងនៅក្នុងស្រុក អ្នកនៅទីក្រុងលូស៊័រ បានលឺសូរសម្លេងផ្ទុះមួយ យ៉ាងកក្រើក ដែលបន្ទាប់ពីនោះ គេដឹងថា ពោងហោះនេះកំពុងតែឆេះយ៉ាងសន្ធោសន្ធៅ នៅកំពស់ប្រមាណជា៣០០ម៉ែត្រពីដី។

គ្រោះថ្នាក់បានកើតឡើង នៅផ្នែកខាងលិចទន្លេនីល (Nil) ដែលសម្បូរទៅដោយ តំបន់កំណាយបូរាណវត្ថុ ឬទីក្រុង​ជំនាន់​ដើមជាច្រើន ដូចជាប្រាសាទផារ៉ាអុង និងផ្នូររាជវង្សបូរាណ [...]

អេហ្សីប៖ ក្រុម​ជំទាស់ បដិសេធ​ការ​​ធ្វើ​ប្រជាមតិ លើ​រដ្ឋធម្មនុញ្ញ

អេហ្សីប៖ ក្រុម​ជំទាស់ បដិសេធ​ការ​​ធ្វើ​ប្រជាមតិ លើ​រដ្ឋធម្មនុញ្ញ

ប្រជាមតិ នៅតែគ្រោងធ្វើនៅថ្ងៃទី១៥ធ្នូ ខាងមុខ ក្នុងប្រទេសអេហ្សីប។ តែក្រុមប្រឆាំង នឹងប្រធានាធិបតី មហាមេដ ម៉ូរស្សី បាន​ប្រកាសកាលពីថ្ងៃអាទិត្យទី៩វិច្ឆិកានេះ ច្រានចោលគំនិតចង់ធ្វើប្រជាមតិនេះ របស់ប្រមុខរដ្ឋរបស់ប្រទេស ហើយបានអំពាវនាវ​អោយធ្វើបាតុកម្មជាថ្មីទៀត។


កងទ័ពអេហ្សីប បានដាក់ពង្រាយរថក្រោះ ដើម្បីពង្រឹងសន្តិសុខ និងបំបែកក្រុមបាតុករទាំងសងខាង។
រូបថត MAHMOUD kHALED / AFP។

ការដកចេញដោយប្រធានាធិបតី នូវក្រិត្យដ៏រសើបមួយ ដែលនឹងអនុញ្ញាតិអោយលោកពង្រីកសន្ធឹងអំណាចនោះ មិនមានភាព​ជោគជ័យ ក្នុងការធ្វើអោយអ្នកប្រឆាំងស្ងប់ចិត្តនោះទេ។ ពួកអ្នកតវ៉ាទាំងនោះ គិតថា លោកប្រធានាធិបតីម៉ូរស្សី [...]

អេហ្សីប៖ អំពាវនាវ​ទាំង​អ្នក​គាំទ្រ និង​ប្រឆាំង ធ្វើ​បាតុកម្ម នៅ​មុខ​វិមាន​ប្រធានាធិបតី

អេហ្សីប៖ អំពាវនាវ​ទាំង​អ្នក​គាំទ្រ និង​ប្រឆាំង ធ្វើ​បាតុកម្ម នៅ​មុខ​វិមាន​ប្រធានាធិបតី

បណ្ដាអ្នកមានសមាណចិត្ត ទាំងគាំទ្រ និងទាំងប្រឆាំង នឹង លោកមហាមេដ ម៉ូរស្សី ប្រធានាធិបតី និយមអ៊ីស្លាម របស់ប្រទេស​អេហ្សីប បាន​ធ្វើការអំពាវនាវនៅថ្ងៃពុធទី៥ធ្នូនេះ ដើម្បីធ្វើបាតុកម្ម នៅមុខវិមានប្រធានាធិបតី ក្នុងខណៈពេលដែលស្ថានភាព កំពុងតឹងតែង​ស្រាប់ រវាងគូបដិបក្ខទាំងសងខាង។


ក្រុមអ្នកគាំទ្រ លោកប្រធានាធិបតី និយមអ៊ីស្លាម កំពុងរៀបចំសូត្រធម៌ នៅពីមុខវិមានប្រធានាធិបតី។ រូបថត Xinhua/STR។

ក្រុមបងប្អូនមូស្លីម ដែលជាប្រភពដើមរបស់លោក មហាមេដ ម៉ូរស្សី  (Mohamed Morsi) និង«កម្លាំងពលរដ្ឋ» ផ្សេងទៀត បាន​អំពាវនាវ អោយមានការប្រមូលផ្ដុំគ្នា ដើម្បីការពារភាពស្របច្បាប់របស់ ប្រមុខរដ្ឋរបស់ពួកគេ ហើយព្រមទាំងដើម្បីប្រឈមមុខ [...]

អេហ្សីប៖ មហាមេដ ម៉ូរស្សី ខាងបងប្អូនមូស្លីម ជាប់ឆ្នោត ជាប្រធានាធិបតី

អេហ្សីប៖ មហាមេដ ម៉ូរស្សី ខាងបងប្អូនមូស្លីម ជាប់ឆ្នោត ជាប្រធានាធិបតី

នៅទីបំផុត លោក ​មហាមេដ ម៉ូរស្សី មកពីខាង បងប្អូនមូស្លីម របស់ប្រទេសអេហ្សីប ត្រូវបានគេប្រកាស ថាបានឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី២ កាលពីថ្ងៃទី១៦​ និង១៧មិថុនាកន្លងមក។


អ្នកគាំទ្រលោក មហាមេដ ម៉ូរស្សី សប្បាយរហូតចេញទឹកភ្នែក នឹងជ័យជំនះនេះ

លោក ហ្វារូ សុតង់ (Farouk Soltan) ប្រធានគណកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសអេហ្សីប បានប្រកាសនូវ លទ្ធផលនេះ នៅថ្ងៃអាទិត្យទី២៤ មិថុនា តាមកញ្ចក់ទូរទស្សន៍ថា លោក មហាមេដ ម៉ូរស្សី (Mohamed Morsi) បាន ទទួលនូវសំលេងគាំទ្រប្រមាណជា ១៣លានសំលេង ទល់នឹង ១២លានសំលេង ដែលបានគាំទ្របេក្ខជនម្នាកទៀត គឺលោក អាមាដ ឆាហ្វីក (Ahmad Chafiq)។  លោក អាមាដ ឆាហ្វីក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...