អេហ្សីប៖ ក្រុម​ជំទាស់ បដិសេធ​ការ​​ធ្វើ​ប្រជាមតិ លើ​រដ្ឋធម្មនុញ្ញ

ការដកចេញដោយប្រធានាធិបតី នូវក្រិតដ៏រសើបមួយ ដែលនឹងអនុញ្ញាតិអោយលោកពង្រីកសន្ធឹងអំណាចនោះ មិនមានភាពជោគជ័យ ក្នុងការធ្វើអោយអ្នកប្រឆាំងស្ងប់ចិត្តនោះទេ។ ពួកអ្នកតវ៉ាទាំងនោះ គិតថា លោកប្រធានាធិបតីម៉ូរស្សី បានធ្វើអោយវិបត្តិធ្លាក់កាន់តែធ្ងន់ នៅពេលដែលលោកបដិសេធមិនលប់ចោល នូវគម្រោងកំណែទម្រង់រដ្ឋធម្មនុញ្ញ កំណត់ដោយ អ្នកនិយមអ៊ីស្លាមនិយមតឹងនោះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: December 10, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាមតិ នៅតែគ្រោងធ្វើនៅថ្ងៃទី១៥ធ្នូ ខាងមុខ ក្នុងប្រទេសអេហ្សីប។ តែក្រុមប្រឆាំង នឹងប្រធានាធិបតី មហាមេដ ម៉ូរស្សី បាន​ប្រកាសកាលពីថ្ងៃអាទិត្យទី៩វិច្ឆិកានេះ ច្រានចោលគំនិតចង់ធ្វើប្រជាមតិនេះ របស់ប្រមុខរដ្ឋរបស់ប្រទេស ហើយបានអំពាវនាវ​អោយធ្វើបាតុកម្មជាថ្មីទៀត។


កងទ័ពអេហ្សីប បានដាក់ពង្រាយរថក្រោះ ដើម្បីពង្រឹងសន្តិសុខ និងបំបែកក្រុមបាតុករទាំងសងខាង។
រូបថត MAHMOUD kHALED / AFP។

ការដកចេញដោយប្រធានាធិបតី នូវក្រិត្យដ៏រសើបមួយ ដែលនឹងអនុញ្ញាតិអោយលោកពង្រីកសន្ធឹងអំណាចនោះ មិនមានភាព​ជោគជ័យ ក្នុងការធ្វើអោយអ្នកប្រឆាំងស្ងប់ចិត្តនោះទេ។ ពួកអ្នកតវ៉ាទាំងនោះ គិតថា លោកប្រធានាធិបតីម៉ូរស្សី បានធ្វើអោយ​វិបត្តិធ្លាក់កាន់តែធ្ងន់ នៅពេលដែលលោកបដិសេធមិនលប់ចោល នូវគម្រោងកំណែទម្រង់រដ្ឋធម្មនុញ្ញ កំណត់ដោយ អ្នកនិយម​អ៊ីស្លាមនិយមតឹងនោះ។

បាតុកម្ម ជាថ្មីទៀត

«យើងប្រឆាំងនឹងវិធានការណ៍នេះ ពីដំបូងរហូតដល់ទីបញ្ចប់» ជាការប្រកាស នៅក្នុងសន្និសិតសារពត៌មាន របស់លោក ហ៊ូសេន អាបដែល ហ្គានី (Hussein Abdel Ghani) អ្នកនាំពាក្យរបស់រណសិរ្យស្វាគមន៍ជាតិ (FSN) ដែលជារណសិរ្យបង្រួបបង្រួម ក្រុមពួក​អ្នកប្រឆាំងមួយចំនួនធំ។ លោកបានអំពាវនាវ អោយធ្វើបាតុកម្មជាថ្មីទៀត នៅថ្ងៃអង្គារខាងមុខ។

មេដឹកនាំសំខាន់ៗ របស់រណសិរ្យ (FSN) នេះ មានឥស្សរជនជាច្រើន មកពីអតីតរដ្ឋាភិបាល ជារដ្ឋមន្ត្រីការបរទេសអេហ្សីប ជាមេ​ដឹកនាំមកពីគណបក្សឆ្វេងនិយម មិនមានវត្តមាននៅក្នុងសន្និសិតសារពត៌មាននោះទេ។ បាតុកររាប់រយពាន់នាក់ បានត្រឡប់ចុះ​មកធ្វើបាតុកម្មវិញ នៅពីមុខវិមានប្រធានាធិបតី កាលពីសប្ដាហ៍មុន បើទោះជាមានរថក្រោះ និងរនាំងប៊េតុងដាក់ឃាំង​យ៉ាងណា​ក៏ដោយ នៅក្រោយពេលមានបាតុករ៧នាក់បានស្លាប់។

ការប្រញាប់ប្រញាល

សេចក្ដីប្រកាសពត៌មានមួយ របស់រណសិរ្យ (FSN) បានរំពឹងថា ការរៀបចំបោះប្រជាមតិក្នុងពេលបច្ចុប្បន្ន ខណៈពេលគ្មាន​សន្ដិសុខ បង្ហាញពីការប្រញាប់ប្រញាលមួយ និងអវត្តមាននៃការទទួលខុសត្រូវ របស់របបនេះ ដែលនឹងអាចរុញច្រានប្រទេស អោយហែល​ឆ្លង នូវការប្រឈមមុខដ៏ហឹង្សា។

សេចក្ដីប្រកាសពត៌មាននោះ បានបន្ថែមថា គម្រោងរដ្ឋធម្មនុញ្ញនោះ មិនបានបង្ហាញពី អត្ថប្រយោជន៍ ដែលត្រូវមានទៅលើស្ត្រី និង​បណ្ដាជនភាគតិចនោះទេ។ ប៉ុន្តែក្រុមនិយមអ៊ីស្លាមនិយមតឹង រំពឹងថា ប្រជាមតិ និងអនុញ្ញាតិអោយ មានការកែទម្រង់ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ នៅក្រោយបន្ទាប់ពីរបបយោធា របស់ប្រធានាធិបតីមុន លោកហ៊ូស្សី មូបារ៉ាក់ បានត្រូវបណ្ដេញចេញពីអំណាច កាលពីខែកុម្ភះឆ្នាំ២០១១កន្លងទៅ។

ក្រុមអ្នកជំទាស់ អ្នកនិយមសេរី អ្នកនិយមឆ្វេង ឬអ្នកកាន់សាសនាគ្រឹស្តិ៍ គិតថាគម្រោងរដ្ឋធម្មនុញ្ញ បានគម្រាមទៅលើសិទ្ធិ​សេរីភាព​សាធារណ ហើយមិនបានឆ្លុះបញ្ចាំងពី សង្គមសម្បូរបែបរបស់ប្រទេសអេហ្សីប ដែលមានប្រជាជន ទាំង៨៣លាននាក់ រស់នៅ​នោះទេ។

ពួកបងប្អូន ម៉ូស្លីម (Frères musulmans) ដែលបានជួយជម្រុញអោយលោក មហាមេដ ម៉ូរស្សី មកកាន់អំណាចជាប្រធានាធិបតី​នោះ បានអំពាវនាវសាជាថ្មី អោយក្រុមជំទាស់ ទទួលយកលទ្ធផលប្រជាមតិ ដោយបានចាត់ទុកថា ការបោះឆ្នោតប្រជាមតិ ជា​មធ្យោបាយ​មួយ ក្នុងចំណោមមូលដ្ឋានគ្រឹះជាច្រើន នៃលទ្ធិប្រជាធិបតេយ្យ៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...