អ៊ីតាលី៖ ត្រៀម​បោះ​ឆ្នោត​មុន​ពេល ជាមួយ​​នឹង​ការ​ត្រឡប់​មក​វិញ​នៃ ប៊ែរលូស្កូនី

កាលពីថ្ងៃសៅរ៍ ទី៩ធ្នូ​ លោកម៉ារីយ៉ូ ម៉ុងទី (Mario Monti) បានប្រកាសសេចក្ដីសម្រេចចិត្តរបស់គាត់ ក្នុងការលាឈប់​ ពីការទទួល​ខុសត្រូវ នៃរដ្ឋាភិបាលដែលត្រូវប្រឈមមុខ នឹងវិបត្តិហិរញ្ញវត្ថុពិភពលោក។ ការលាឈប់នេះ នឹងចូលជាធរមាន នៅក្រោយបន្ទាប់​ពីច្បាប់ស្ដីពីថវិការ ត្រូវបានរដ្ឋសភាអ៊ីតាលី បោះឆ្នោតទទួលយក នៅចុងឆ្នាំនេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: December 10, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសអ៊ីតាលី ត្រៀមរៀបចំខ្លួន ដើម្បីធ្វើការបោះឆ្នោតមុនពេលកំណត់ នៅក្រោយបន្ទាប់ពីឆាកល្ខោនពីរ បានកើតមានឡើង៖ ការ​ឈរឈ្មោះសាជាថ្មី របស់លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី និងការលាឈប់ ជិតចូលមកដល់ របស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ម៉ារីយ៉ូ ម៉ុងទី។


លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី អតីតនាយករដ្ឋមន្ត្រីលាលែងពីតំណែង និងលោក ម៉ារីយ៉ូ ម៉ុងទី នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
រូបថត Stefano Rellandini / Reuters។

កាលពីថ្ងៃសៅរ៍ ទី៩ធ្នូ​ លោកម៉ារីយ៉ូ ម៉ុងទី (Mario Monti) បានប្រកាសសេចក្ដីសម្រេចចិត្តរបស់គាត់ ក្នុងការលាឈប់​ ពីការទទួល​ខុសត្រូវ នៃរដ្ឋាភិបាលដែលត្រូវប្រឈមមុខ នឹងវិបត្តិហិរញ្ញវត្ថុពិភពលោក។ ការលាឈប់នេះ នឹងចូលជាធរមាន នៅក្រោយបន្ទាប់​ពីច្បាប់ស្ដីពីថវិការ ត្រូវបានរដ្ឋសភាអ៊ីតាលី បោះឆ្នោតទទួលយក នៅចុងឆ្នាំនេះ។

តាមប្រភពស្និតនឹងលោក ម៉ុងទី បានបង្ហើបអោយដឹងថា នាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានគេធ្វើអោយយល ថាមិនសាកសម ជាមួយ​នឹង​សេចក្ដីប្រកាសមួយ ធ្វើឡើងដោយអគ្គលេខាគណបក្សប្រជាជននៃសេរីភាព របស់លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) កាលពីថ្ងៃសុក្រ ខណៈពេលគណបក្សនេះ បានសម្រេចចិត្ត មិនធ្វើការបោះឆ្នោតគាំទ្រអត្ថបទច្បាប់ ក្នុងរដ្ឋសភា ដើម្បីធ្វើការវាយ​ប្រហារ អោយមានការដោះដូរផ្នែកនយោបាយនោះ។

ប្រសិនបើការលាលែងរបស់ លោកម៉ុងទី នឹងត្រូវធ្វើនៅចុងខែធ្នូនេះ ប្រទេសអ៊ីតាលី នឹងអាចបោះឆ្នោតឡើងវិញ នៅខែកុម្ភះ ឬខែ​មិនាឆ្នាំ២០១៣ខាងមុខ ដែលជារយះពេលត្រៀមបំរុងទុក រវាងការរំលាយសភា និងការបោះឆ្នោតឡើងវិញ ថានឹងត្រូវធ្វើក្នុង រយះពេលពី៤៥ ទៅ៧០ថ្ងៃយ៉ាងយូរបំផុត។

លោកប៊ែរលូស្កូនី អាយុ៧៦ឆ្នាំ បានឈរឈ្មោះឡើងវិញ ជាលើកទី៦ ទំនងជាត្រូវឃោសនាបោះឆ្នោត ទៅលើការទារពន្ធអាករ ដែល​បានរឹតរួត ប្រជាពលរដ្ឋអ្នកមានជីវភាពមធ្យម អវត្តមាននៃសន្ទុះសេដ្ឋកិច្ច និងទៅលើការបរិហានយោបាយអ៊ឺរ៉ុប ដែលលោក​បកស្រាយថា បាននៅក្រោមឥទ្ធិពលរបស់ប្រទេសអាឡឺម៉ង់។

សារពត៌មានអ៊ីតាលី បង្ហាញពីភាពខ្វាយខ្វល់របស់គេ ពី«ក្បាច់លោត» របស់លោកប៊ែរលូស្កូនី ដែលត្រឡប់​មកកាន់ឆាក​នយោបាយ​​ឡើងវិញ ខណៈពេលដែលលោកមាន រឿងក្ដីក្ដាំជាច្រើន នៅតុលាការ។ កាសែតស្ដាំនិយមកណ្ដាល មួយឈ្មោះ ឡា ស្ទាំប៉ា (La Stampa) បានដាក់ចំណងជើងអត្ថបទរបស់ខ្លួនថា «ការភ័យភិត ដែលបានមើលយើងពីខាងក្រៅ» ហើយបាននិយាយលើកសរសើរ លោកម៉ុងទី នាយករដ្ឋមន្ត្រីក្នុងតំណែងសព្វថ្ងៃ ថាគ្មាននរណាម្នាក់អាចបំភ្លេចលោកបាននោះទេ។

ជាការពិតហើយ ដំណើរការរបស់លោក ម៉ុងទី ក្នុងនយោបាយស្វែងរកដំណោះស្រាយវិបត្តិ ត្រូវបានទទួលស្វាគមន៍ជាទូទៅ ជា​ពិសេសមកពីគណបក្សឆ្វេងកណ្ដាល ដែលបាននិយាយពី អំពើរប្រកបដោយភាពថ្លៃថ្នូរ ទល់នឹងការមិនទទួលខុសត្រូវ​របស់ពួក​ស្ដាំនិយម ដែលបានក្បត់ពាក្យសន្យារបស់ខ្លួន តាំងពីជាងមួយឆ្នាំមកហើយ។

ប្រភពស្និតនឹងលោកម៉ុងទី បាននិយាយសង្កត់បន្ថែមថា អ្វីទាំងអស់នេះ គឺគេចង់បដិសេធចោលទាំងស្រុង នូវនយោបាយចាស់គំរិល និងអាក្រក់ ដែលធ្វើតែប្រជាភិថុតិនោះ។ កាសែតមួយទៀតឈ្មោះ ឡឺ ក័រីយ៉ែរ (le Corriere) បានបកស្រាយថា ការសម្រេចចិត្តនេះ បានផ្ដល់អោយលោក ម៉ារិយ៉ូ ម៉ុងទី នូវសិទ្ធិសេរីភាព និងការលែងជាប់ជំពាក់ផ្នែកនយោបាយ ជាបន្ត ដែលទាំងនេះជាក្ដីសង្ឃឹម​យ៉ាង​មុតមាំ របស់ក្រុមអ្នកនិយមផ្លូវកណ្ដាលជាទូទៅ និងអ្នកនិយមស្ដាំខ្លះ ដែលលែងចង់នៅជាមួយនឹងនយោបាយបែប ប៊ែរលូស្កូនី​នោះទៀត។ នយោបាយបែប ប៊ែរលូស្កូនី ដែលគ្រប់គ្រងប្រទេសអ៊ីតាលី តាំងពីជិត ២០ឆ្នាំមកហើយ៕

-------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...