កម្ពុជា៖ កិច្ចសន្យាមានតម្លៃមហាសាល រវាងក្រុមហ៊ុនចិនពីរ
ក្រុមហ៊ុនចិនពីរ បានចុះកិច្ចសន្យាបណ្ដាក់ទុន ដែលមានចំនួនជាទឹកប្រាក់ ប្រមាណជា១១,២ពាន់លានដុល្លា (ត្រូវជា៨,៤៥ពាន់លានអ៊ឺរ៉ូ) សម្រាប់សាងសង់ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងប្រទេសកម្ពុជា។ ជាកិច្ចសន្យា នៃការវិនិយោគទុនមួយដ៏ធំជាងគេបង្អស់ មិនធ្លាប់មានពីមុនមក ក្នុងប្រទេសនេះ។
ផ្លូវរថភ្លើងសល់ពីជំនាន់មុន ដែលចាស់ទ្រុតទ្រោមណាស់ទៅហើយ។
កិច្ចសន្យាជាច្រើននេះ ត្រូវបានបានវិនិយោគទៅលើសំណង់រោងចក្រដែកថែបមួយ ស្ថិតនៅខាងជើងប្រទេស ផែមួយនៅកោះផ្នែកខាងត្បូងនៃខេត្តកោះកុង និងខ្សែររថភ្លើងដែលមានប្រវែង ៤០០គីឡូម៉ែត្រ តភ្ជាប់រវាងពីរោងចក្រទៅផែសមុទ្រនេះ។
ក្រុមហ៊ុនចិនដែលមានឈ្មោះជាភាសាអង់គ្លេសថា ខាមបូឌៀ អាយរុន អែនស្ទើល មីនិង អ៊ីនដាស្ទ្រី [...]