បាល់ទាត់ពិភពលោក៖ សេណេហ្គាល់បំបាក់ប៉ូឡូញ ២-១
ក្រុមតោ នៃប្រទេសសេណេហ្គាល់ ជាក្ដីសង្ឃឹមចុងក្រោយ នៃទ្វីបអាហ្វ្រិក បន្ទាប់ពីក្រុមអារ៉ាប៊ីសាអ៊ូឌីត ម៉ារ៉ុក អេហ្សីព នីហ្សេរីយ៉ា និងតួនេស៊ី សុទ្ធតែបានប្រកួតចាញ់ទាំងអស់ នៅក្នុងជុំដំបូង នៃវគ្គជម្រុះក្នុងពូល។ ហើយក្រុមជម្រើសជាតិ សេណេហ្គាល់ ពិតជាមិនបានធ្វើឲ្យខកចិត្តទេ ដោយបានយកឈ្នះ (២-១) លើក្រុម ប៉ូឡូញ ដែលល្បីថា ជាក្រុមខ្លាំងមួយ នៅក្នុងទ្វីបអ៊ឺរ៉ុបដែរនោះ។
តែក្រុម ដែលល្បីថាខ្លាំង មិនពិតថា ខ្លាំងនៅពេលប្រកួតទេ។ ជាងនេះទៀត សំណាង ក៏មិនបាននៅ ជាមួយក្រុម ប៉ូឡូញ ដែរ ដូចគ្រាប់បាល់ទីមួយ របស់ក្រុម សេណេហ្គាល់ នៅនាទីទី ៣៧ ដែលជាគ្រាប់បាល់ ដាក់ចូលទីខ្លួនឯង របស់ខ្សែការពារប៉ូឡូញ កីឡាករ «Thiago Cionek» ជាដើម។
ចំពោះគ្រាប់បាល់ទី ២ របស់ក្រុម សេណេហ្គាល់ នៅនាទីទី ៦១ ក៏ជាគ្រាប់បាល់ ដែលផ្ដល់ដោយខ្សែបម្រើប៉ូឡូញដែរ។ កីឡាករ «Grzegorz Krychowiak» បានបញ្ជូនបាល់មកក្រោម តែបែជាកីឡាករ «Mbaye Niang» [...]