Posts tagged as "MMA"

ប្រដាល់​ប្រចាំ​សតវត្សន៍៖ ម៉ាយវ៉េដ័រ បំបាក់ ម៉ាក់គ្រេហ្គ័រ នៅ​ត្រឹម​ទឹក​ទី១០

ប្រដាល់​ប្រចាំ​សតវត្សន៍៖ ម៉ាយវ៉េដ័រ បំបាក់ ម៉ាក់គ្រេហ្គ័រ នៅ​ត្រឹម​ទឹក​ទី១០

កីឡាករអាមេរិក ផ្លយ ម៉ាយវ៉េដ័រ (Floyd Mayweather) បានបន្តឯកត្តកម្ម«មិនដែលចាញ់ - មិនដែលស្មើ» របស់ខ្លួន នៅក្នុងការប្រកួតអាជីព ទាំង៥០លើក ហើយបានបន្ថែមតួលេខ វាយឲ្យដួល «KO» បានរហូតដល់២៧លើក បន្ទាប់ពីបានយកជ័យជំនះ ដោយសារការបញ្ឈប់ការប្រកួត ពីសំណាក់អាជ្ញាកណ្ដាល នៅត្រឹមទឹកទី១០ (ពីក្នុងចំណោម១២ទឹក) ក្នុងការប្រកួត«ប្រចាំសតវត្សន៍» ទល់នឹងកីឡាករអៀឡង់ ខរណ័រ ម៉ាក់គ្រេហ្គ័រ (Conor McGregor) នៅយប់ថ្ងៃសៅរ៍ ចូលមកថ្ងៃអាទិត្យនេះ។

និយាយទៅ ជ័យជំនះរបស់កីឡាករ ម៉ាយវ៉េដ័រ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលណាស់ណាទេ ដោយសារកីឡាករប្រដាល់ជាតិអាមេរិក អាយុ៤០ឆ្នាំរូបនេះ មានជំនាញខាងប្រដាល់សកល យ៉ាងខ្លាំងក្លា ខុសគ្នាឆ្ងាយពីកីឡាករ ម៉ាក់គ្រេហ្គ័រ អាយុ២៩ឆ្នាំ ដែលជំនាញខាងប្រដាល់គុនចម្រុះ «MMA» តែទើបតែចេញ មកប្រកួតប្រដាល់សកល នៅលើកនេះ [...]

មិន​ឲ្យ​ឡើង​សង្វៀន​គុន​ចម្រុះ ព្រោះ... សុដន់​ធំ​ពេក!

មិន​ឲ្យ​ឡើង​សង្វៀន​គុន​ចម្រុះ ព្រោះ... សុដន់​ធំ​ពេក!

តារាបង្ហាញម៉ូដជាតិអូស្ត្រាលី នាង «Sev Philippou» បានលើកឡើង ពីការរើសអើងចំពោះរូបនាង ពីសំណាក់គណៈកម្មាការ រៀបចំប្រដាល់គុនចម្រុះ (MMA) និងបានប្ដឹងករណីនេះ ទៅកាន់តុលាការ។ នេះ បើតាមរបាយការណ៍មួយ របស់សារព័ត៌មានអង់គ្លេស «The Sun»។

សារព័ត៌មានបានរំលឹកឡើងវិញថា កាលពីខែកុម្ភៈកន្លងមក តារាស្ត្រីសម្រស់បាន​រូបនេះ គួរត្រូវបានជ្រើសរើស ឲ្យឡើងកាន់បដា​បង្ហាញ​លេខ​«ទឹក» ជាមួយស្ត្រីវ័យក្មេងស្អាតពីរនាក់ទៀត គឺនាង «Danny Green» និងនាង «Anthony Mundine»។ ប៉ុន្តែនៅទីបំផុត ការសម្រេចរបស់គណៈកម្មាការរៀចំប្រដាល់ប្រភេទគុនចម្រុះ បានប្រាប់ឲ្យដឹងថា នាងមិនត្រូវបានជ្រើសរើស ឲ្យកាន់បដា​ឡើង​ប្រកាស​​«ទឹក»​ទីប៉ុន្មានៗ នៅលើសង្វៀងប្រកួត របស់កីឡាគុនចម្រុះនេះទេ។

ការបដិសេធនេះ បានរងការពិន័យ ដោយគណៈកម្មាការរៀបចំការប្រកួត ត្រូវតុលាការចាប់បង្ខំ ឲ្យសង់ជំងឺចិត្ត ជាទឹកប្រាក់ ទៅតារាបង្ហាញម៉ូដខាងលើ។

ប៉ុន្តែ [...]

ONE Championship៖ ចាន់ រតនា ចាញ់​​កីឡាករ​​ចិន​​ Xie  Bin នៅ​មុន​​នេះ

ONE Championship៖ ចាន់ រតនា ចាញ់​​កីឡាករ​​ចិន​​ Xie Bin នៅ​មុន​​នេះ

ក្ដីសុបិន្តរបស់កីឡាករ ចាន់ រតនា មកពីប្រទេសកម្ពុជា ថានឹងយកឈ្នះលើកីឡាករ ចិន ឈ្មោះ «Xie Bin» សម្រាប់ការប្រកួត វិញ្ញាសារយុទ្ធគុន​ចម្រុះ «MMA» នៃ «ONE Championship : KINGS OF DESTINY» ក្នុងយប់ថ្ងៃទី២១ ខែមេសានេះ លើ​សង្វៀន «Mall Of Asia Arena» នៅរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន មិនបានសម្រេចនោះទេ។

នៅក្នុងវគ្គទីពីរ នៃការប្រកួតក្នុងទំងន់ «៦១,២០គីឡូក្រាម» នាយប់នេះ កីឡាករកម្ពុជា បានភ្លាត់ស្នៀត ចូលទៅក្នុងការក្រៀក របស់កីឡាករចិន រហូតដល់ថ្នាក់ពិបាកដកដង្ហើម និងបង្ខំចិត្តគោះដៃ សុំចុះចាញ់។ សូមទស្សនាវីដេអូខាងក្រោមនេះ ដែលត្រូវបានបង្ហោះផ្សាយ ដោយអ្នករៀបចំកម្មវិធី «ONE Championship»៖




ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...