មិនឲ្យឡើងសង្វៀនគុនចម្រុះ ព្រោះ... សុដន់ធំពេក!
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៨ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 19, 2017
- ប្រធានបទ: សង្គ្រាមបង្ហាញលេខទឹក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារាបង្ហាញម៉ូដជាតិអូស្ត្រាលី នាង «Sev Philippou» បានលើកឡើង ពីការរើសអើងចំពោះរូបនាង ពីសំណាក់គណៈកម្មាការ រៀបចំប្រដាល់គុនចម្រុះ (MMA) និងបានប្ដឹងករណីនេះ ទៅកាន់តុលាការ។ នេះ បើតាមរបាយការណ៍មួយ របស់សារព័ត៌មានអង់គ្លេស «The Sun»។
សារព័ត៌មានបានរំលឹកឡើងវិញថា កាលពីខែកុម្ភៈកន្លងមក តារាស្ត្រីសម្រស់បានរូបនេះ គួរត្រូវបានជ្រើសរើស ឲ្យឡើងកាន់បដាបង្ហាញលេខ«ទឹក» ជាមួយស្ត្រីវ័យក្មេងស្អាតពីរនាក់ទៀត គឺនាង «Danny Green» និងនាង «Anthony Mundine»។ ប៉ុន្តែនៅទីបំផុត ការសម្រេចរបស់គណៈកម្មាការរៀចំប្រដាល់ប្រភេទគុនចម្រុះ បានប្រាប់ឲ្យដឹងថា នាងមិនត្រូវបានជ្រើសរើស ឲ្យកាន់បដាឡើងប្រកាស«ទឹក»ទីប៉ុន្មានៗ នៅលើសង្វៀងប្រកួត របស់កីឡាគុនចម្រុះនេះទេ។
ការបដិសេធនេះ បានរងការពិន័យ ដោយគណៈកម្មាការរៀបចំការប្រកួត ត្រូវតុលាការចាប់បង្ខំ ឲ្យសង់ជំងឺចិត្ត ជាទឹកប្រាក់ ទៅតារាបង្ហាញម៉ូដខាងលើ។
ប៉ុន្តែ រឿងដែលសំខាន់នោះ ថាតើមាន«មូលហេតុ»អ្វី ដែលបណ្ដាលឲ្យមានការសម្រេច បែបនេះ? កញ្ញា «Sev Philippou» ដែលមានវ័យ២៥ឆ្នាំ បានរអ៊ូរទាំតាំងពីច្រើនខែហើយថា គឺទំហំដើមទ្រូងរបស់នាង ដែលត្រូវបានគណៈកម្មការរៀបចំប្រដាល់ យកមកធ្វើជាមូលហេតុ និងធ្វើការសើចចំអក។ ការរអ៊ូរទាំរបស់តារា ត្រូវបានតុលាការ ក្រុង «Adélaïde» (ក្នុងភាគខាងត្បូងកោះអូស្ត្រាលី) បានសម្រេចឲ្យនាងឈ្នះក្ដី នៅក្នុងការកើតទុក្ខមិនសុខចិត្តនេះ។
តុលាការបានរកឃើញថា ការសម្រេចរបស់គណៈកម្មការរៀបចំប្រដាល់គុនចម្រុះ មានការរើសអើង ជាមូយនឹងទូរសារអេឡិចត្រូនិកមួយ។ សារនោះត្រូវបានសរសេរដោយលោក «Justin Manolikos» តំណាងម្នាក់របស៉គណៈកម្មការ មានខ្លឹមសារថា៖ «នាង "Sev" មិនត្រូវបានជ្រើសរើស ដោយសារពិបាករកឯកសណ្ឋាន ឲ្យនាងស្លៀក។ នាងអាចស្លៀកឯកសណ្ឋាន ពណ៌សបាន តែមានបញ្ហាជាមួយឯកសណ្ឋាន ពណ៌ក្រម៉ៅ (ដូចក្នុងរូបថតខាងលើ)។»។
តារាសំដែងម៉ូដម្នាក់ទៀត កញ្ញា «Leah Matuszek» អាយុ២០ឆ្នាំ ដែលត្រូវបានជ្រើសរើស ឲ្យមកជំនួសនាង «Sev Philippou» បានអះអាងប្រាប់សារព័ត៌មានថា នាង «Sev» មិនមានជំនាញគ្រប់គ្រាន់ ហើយតែងបង្ហាញឫកពារ«ស្រើបស្រាល» ក្នុងការងារ។ ការអះអាងនេះ ត្រូវបានកញ្ញា «Sev Philippou» ឆ្លើយតបទៅវិញថា៖ «ខ្ញុំមានមោទនភាពណាស់ នឹងដើមទ្រូងធម្មជាតិរបស់ខ្ញុំ ហើយខ្ញុំបដិសេធមិននិយាយជាមួយនរណា ដែលថាខ្ញុំមិនមានលក្ខណៈ ដូចគេដូចឯង»៕