ម៉ាយវេដ័រ បង្ក្រាប ផាកហ្គីអៅ ដោយ​ពិន្ទុ

«ប្រដាល់ប្រចាំសតវត្សន៍» រវាងម៉ានី ផាកហ្គីអៅ (Manny Pacquiao) និង ផ្លយ ម៉ាវេដ័រ (Floyd Mayweather) បាន​ទុក​មុខ​ឲ្យ​កីឡាករ តែរៀងខ្លួន។ ប៉ុន្តែការប្រកួតនេះ បានបន្ថែមតួលេខ មិនដែលចាញ់ ទៅឲ្យកីឡាករស្បែកខ្មៅ បានមួយថែមទៀត។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៣ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 03, 2015
  • ប្រធានបទ: ប្រដាល់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លទ្ធផល ដែលបានចេញមក និងប្រកាស ដោយអាជ្ញាកណ្ដាល មិនមានអ្វីប្លែក គួរឲ្យភ្ញាក់ផ្អើលនោះទេ ដែលកំពូល​អ្នក​ប្រដាល់ អាមេរិក ផ្លយ ម៉ាយវេដ័រ ទទួលជ័យជំនះ លើគូប្រកួតរបស់ខ្លួន ម៉ានី ផាកហ្គីអៅ ដែលជាកីឡាករ មកពីអាស៊ី​អាគ្នេយ៍ នៅក្នុងការប្រកួត «ប្រដាល់ប្រចាំសត​វត្សន៍» កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ នាទីក្រុង ឡាសវេហ្គាស សហរដ្ឋអាមេរិក។ ប៉ុន្តែគេក៏ត្រូវនិយាយដែរថា បើទោះជា ផាកហ្គីអៅ មានឱកាសច្រើន ក្នុងការវាយផ្តួលគូប្រកួត នៅរៀង​រាល់ចុងទឹកក៏ដោយ ប៉ុន្តែកីឡាករ មកពីប្រទេសហ្វីលីពីនរូបនេះ នៅតែមិនអាចរកចំណុចខ្សោយ របស់ផាកហ្គីអៅ ទាំង​១២ទឹក និងជាពិសេស មិនអាចបើក ការវាយប្រហារ ឲ្យបានសន្ធាប់ តាំងពីដើមទឹកមក។

សម្រាប់ក្រុមអ្នកតាមដាន ការប្រកួតប្រដាល់ ពួកគេមិនបានចាត់ទុក ជំនួប«ប្រដាល់ប្រចាំសតវត្សន៍» រវាង ម៉ាយវេដ័រ និង ផាកហ្គីអៅ ថាជាការ​ប្រយុទ្ធមួយ ប្រកបដោយភាពរំជួលចិត្តនោះទេ។ ប៉ុន្តែវាជាការប្រយុទ្ធ ដែលបានប្រើ«យុទ្ធសាស្ត្រ»​ដើម្បីឈ្នះ របស់កីឡាករស្បែកខ្មៅ អាមេរិក អាយុ៣៨ឆ្នាំ។ កីឡាកររូបនេះ ដឹងខ្លួនមិនអាចទប់កណ្ដាប់ដៃ របស់ ផាកហ្គីអៅ អាយុប្អូនខ្លួន២ឆ្នាំ ឲ្យបានលើសពី៣នាទី ដែលជារយៈពេល នៃទឹកនីមួយៗនោះឡើយ។ ហើយជានិច្ចជាកាល ផាកហ្គីអៅ តែងមានប្រៀប នៅអំឡុងវិនាទីចុងក្រោយ នៅក្នុងទឹក។

ចំណុចដែលសំខាន់បំផុតនោះ គឺ ម៉ាយវេដ័រ ដែលមានរហស្សនាម «ប្រុសស្អាត (Pretty boy)» បានប្រើកណ្ដាប់ដៃ របស់​ខ្លួន វាយចេញច្រើន នៅពេលដើមទឹក និងគ្រប់គ្រងស្ថានការណ៍បានរហូត ព្រោះ ម៉ាយវេដ័រ ដឹងខ្លួនថា បានចាញ់ប្រៀប នៅពេល ផាកហ្គីអៅ បើកការវាយប្រហារ នាពេលចុងទឹក។ យុទ្ធវិធីនេះ បានផ្ដល់ផ្លែផ្កាឲ្យ ម៉ាយវេដ័រ រហូតដល់ពេល​ចប់​ប្រកួត និងទីបំផុតទៅ កីឡាករអាមេរិក បានទទួលនូវតួលេខ នៃការប្រកួតមិនដែលចាញ់ បានមួយប្រកួតទៀត។

ប្រសិនបើបណ្ដាជនអាមេរិក គិតថានេះជា«ប្រដាល់ប្រចាំសតវត្សន៍» ហើយវាពិតជាការប្រកួតមួយ ដ៏អស្ចារ្យសម្រាប់ពួក​គេនោះ សម្រាប់បណ្ដាជនហ្វីលីពីន ឯណោះវិញ ក៏បានចាត់ទុកការប្រកួតនេះ ថាមានសារសំខាន់ខ្លាំងបំផុតដែរ។ នៅ​ក្នុង​ប្រទេសហ្វីលីពីន លោក ម៉ានី ផាកហ្គីអៅ រហស្សនាម «PacMan» ដែលបានជាប់ជាតំណាងរាស្ត្រ កាលពី​ឆ្នាំ​២០១០​កន្លង​មកនោះ កំពុងក្លាយខ្លួន ជាមហាបុរសដ៏អស្ចារ្យម្នាក់ សម្រាប់ប្រវត្តិសាស្ត្ររបស់ប្រទេស។ រីឯបរាជ័យ ដែល​បាន​ចេញ ពី​ការ​ប្រកួត«ប្រដាល់ប្រចាំសតវត្សន៍» នៃមហាបុរសរបស់ពួកគេ មិនត្រូវបានបណ្ដាជនហ្វីលីពីន យល់ស្របទេ និង​បាន​វាយ​​តម្លៃថា ជាលទ្ធផលដ៏អយុត្តិធម៌នោះផងទៀត។ ពួកគេសង្ឃឹមថា នឹងមានការប្រកួតសងសឹកវិញ នៅក្នុង​ឱកាស​លើក​ក្រោយ ដើម្បីបង្ហាញពីសមត្ថភាពពិត នៃ«PacMan»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...