តួលេខសំខាន់ៗ នៃប្រដាល់ប្រចាំសតវត្សន៍ ផាកហ្គីអៅ និងម៉ាយវេដ័រ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៣ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 04, 2015
- ប្រធានបទ: ប្រដាល់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រាប់ទាំងការប្រកួត លើកនេះមួយទៀត កំពូលអ្នកប្រដាល់ អាយុ៣៨ឆ្នាំ បានចូលរួមការប្រកួត ចំនួន៤៨ដង ដែលមិនដែលចាញ់សូម្បីតែម្ដង និងបានផ្ដួលគូប្រកួតឲ្យសន្លប់ ឬបោះបង់ការប្រកួត បាន២៦ដង។ ចង់ដឹងថា តើការប្រកួត«ប្រដាល់ប្រចាំសតវត្សន៍» ដែលបានធ្វើកាលពីយប់ថ្ងៃអាទិត្យ មានអ្វីខ្លះទៅបើគិតជាតួលេខ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមត្រឡប់មកជម្រាបជូនវិញ ដូចខាងក្រោម៖
០៖ ជាចំនួនបរាជ័យ នៃការប្រកួតទាំង៤៨ ដែលកីឡាករ ម៉ាយវេដ័រ មិនដែលស្គាល់ តាំងពីឆ្នាំ១៩៩៦ មកទល់នឹងម៉ោងនេះ។
១,៦៨៖ ជាកំពស់គិតជាម៉ែត្រ របស់កីឡារហ្វីលីពីន ផាកហ្គីអៅ ដែលនៅទាបជាង ៥សង់ទីម៉ែត្រ ពីកីឡាករអាមេរិក ម៉ាយវេដ័រ។
៥៖ ជាចំនួនកីឡាករដូចគ្នា ដែលកីឡាករទាំងពីរ (ម៉ាយវេដ័រ និង ផាកហ្គីអៅ) ធ្លាប់វាយបំបាក់ យកឈ្នះ ក្នុងពេលកន្លងមក។ កីឡាករទាំងប្រាំរូបនេះ រួមមាន៖ Oscar de la Hoya, Ricky Hatton, Shane Mosley, Miguel Cotto និង Juan Manuel Marquez។
៨៣៖ ជាអាយុគិតជាឆ្នាំ របស់លោក បប់ អារាម (Bob Arum) ដែលជាអ្នកជួយចូកជួយចែវ ឲ្យកីឡាករហ្វីលីពីន បានមកជួបវ៉ៃ ជាមួយ ម៉ាយវេដ័រ។
១៦ ៨០០៖ ជាចំនួនអ្នកចូលទស្សនា នៅក្នុងមហាសាល MGM Grand Garden Arena។ សាលនេះ ស្ថិតក្នុងសណ្ឋាគារ កាស៊ីណូ MGM Grand ហើយធ្លាប់ទទួល ការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» ជាច្រើនដង រវាង ម៉ៃ ថៃសុន (Mike Tyson) និង អេវេឌើ ហូលីហ្វៀល (Evander Holyfield) ព្រមទាំងធ្លាប់ទទួល ការប្រគុំតន្ត្រីធំៗ របស់អ្នកចម្រៀង Elton John ឬ Britney Spears ជាដើម។
៥,៦លាន៖ ជាចំនួនទឹកប្រាក់ចំណាយ ជាដុល្លារ របស់ក្រុមហ៊ុនស្រាបៀរមួយ របស់ប្រទេសម៉ិចស៊ិក ដែលចង់ឲ្យផ្លាកសញ្ញា ផ្សាយពាណិជ្ជកម្មរបស់ខ្លួន អាចបិតជាប់ និងមើលឃើញ នៅលើសៃវៀនប្រកួត។
៣០០លាន៖ ជាការរកចំណូលបាន ជាដុល្លា របស់ HBO និង Showtime ដែលទទួលសិទ្ធិក្នុងការផ្សាយផ្ដាច់មុខ ពីការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍»នេះ។ សូមបញ្ជាក់ដែរថា ដើម្បីអាចទស្សនា ការប្រកួតបាន ប្រជាជនអាមេរិក ត្រូវជាវថ្លៃភ្ជាប់រូបភាព ចំនួន១០០ដុល្លា ក្នុងទូរទស្សន៍មួយ។
ហើយខាងក្រោមនេះ ជាតួលេខ ដែលកីឡាករទាំងពីរ បានវ៉ៃចេញ និងកណ្ដាប់ដៃណាមួយ ដែលរាប់ជាបានការ ហើយចំគោលដៅ៖