ផាគីអៅ បាន​​វះ​កាត់​​ស្មារ​​របស់​​ខ្លួន ដោយ​​ជោគ​​ជ័យ

ម៉ានី ផាគិអៅ (Manny Pacquiao) បានចូលទៅធ្វើការវះកាត់ ដោយជោគជ័យ នៅថ្ងៃពុធនេះ ក្នុងមន្ទីរពេទ្យក្រុង ឡូស អេនជឺឡេស។ ការវះកាត់ បានធ្វើឡើង បួនថ្ងៃក្រោយការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» ដែលកីឡាករជាតិហ្វីលីពីនរូបនេះ បានប្រកួតចាញ់ដោយពិន្ទុ ទល់នឹងកីឡាករអាមេរិកាំង ផ្លយ ម៉ាយវេដ័រ (Floyd Mayweather)។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៧ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 07, 2015
  • ប្រធានបទ: ប្រដាល់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើតាមស្ថានីយទូរទស្សន៍ «ABS-CB News» បានឲ្យដឹងថា ការវះកាត់ដែលធ្វើ នៅក្នុងមន្ទីរពេទ្យក្រុង ឡូសអេនជឺឡេស បានប្រព្រឹត្តិទៅ អស់រយៈពេល២ម៉ោង ហើយបានធ្វើឲ្យកីឡាករ ពន្យាពេល ក្នុងការត្រឡប់ទៅមាតុប្រទេសវិញ ដែល​ត្រូវ​បាន​គ្រោង សម្រាប់ថ្ងៃសុក្រស្អែក។ របួសនៅត្រង់ស្មារនេះ បានរើឡើងខ្លាំង នៅពេលដែលកីឡាករជាតិហ្វីលីពីន បាន​ប្រកួត​ជាមួយ ម៉ាយ​វេដ័រ បានដល់ទឹកទី៣ កាលពីយប់ថ្ងៃសៅរ៍ ទី២ ខែឧសភាពកន្លងមកនេះ ហើយដែលជាមូលហេតុ​មួយ ដែល​ធ្វើ​ឲ្យ​កីឡាករ ផាគីអៅ មិនអាចវ៉ៃចេញ ឲ្យបានច្រើន និងមានប្រសិទ្ធិភាព។

របួសនៅត្រង់ស្មារនេះ បានកើតឡើង ក្នុងពេលហ្វឹកហាត់ កាលពីបីសប្ដាហ៍ មុននការប្រកួត។ ប៉ុន្តែរឿងហេតុនេះ មិនមាន​នរណាដឹងទេ រហូតដល់ប៉ុន្មានម៉ោងមុន ការប្រកួត កីឡាករហ្វីលីពីន បានសុំទៅ គណកម្មការរៀបចំការប្រកួត ហៅជា​ភាសា​អង់គ្លេសថា Nevada Athletic Commission ដើម្បីចាក់ថ្នាំបំបាត់ការឈឺចាប់។ ប៉ុន្តែនៅពេលនោះ គណៈកម្មការនេះ​មិន​បាន​អនុញ្ញាត​ទេ ដោយមិនបានដឹងថា ផាគីអៅ មានរបួសនោះឡើយ និងបើយោងតាម ការបំពេញទម្រង់បែបបទ របស់ ផាគីអៅ ខ្លួនឯងផង។

ប៉ុន្តែភាពស្ងប់ស្ងាត់របស់កីឡាករ ដែលមិនបញ្ចេញឲ្យដឹង ពីរបួសនេះ ត្រូវបានក្រុមអ្នករៀបចំការប្រកួត ឲ្យកីឡាករ​ហ្វីលីពីន សរសេរបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «យោបល់របស់ក្រុមគ្រូពេទ្យ បានប្រាប់ឲ្យសម្រាក តែ​មួយ​រយៈពេលខ្លីប៉ុណ្ណោះ។ ជាមួយនឹងការព្យាបាលផង កីឡាករ ម៉ានី ផាគីអៅ នៅតែអាចហ្វឹកហាត់ ដើម្បីការប្រកួត នៅ​ថ្ងៃ​ទី២ ខែឧសភាកន្លងមកនេះអញ្ចឹង។»

យ៉ាងណាក៏ដោយ ក៏មូលហេតុ នៃភាពស្ងប់ស្ងៀមនេះ ត្រូវបានពលរដ្ឋអាមេរិកាំងពីរនាក់ យកមកធ្វើអំណះអំណាង ក្នុង​ការ​ប្ដឹងកីឡាករហ្វីលីពីន ទៅតុលាការក្រុង ឡាសវេហ្គាស កាលពីថ្ងៃទី៥ ខែឧសភាកន្លងមក ហើយបានទាមទារសំណង ជម្ងឺចិត្តជាច្រើនលានដុល្លា។ ពាក្យបណ្ដឹង មិនបានប្ដឹង តែកីឡាករតែម្នាក់នោះទេ តែបានប្ដឹង​អ្នកចាត់ការទូទៅ របស់​កីឡាករ លោក ម៉ៃឃើល កូន្ស៍ (Michael Koncz) ក្រុមហ៊ុន​រៀបចំប្រកួតប្រដាល់ ឈ្មោះ ថប រ៉េន (Top Rank) ដែលរួម​បញ្ចូល​ទាំង​មេ​ដឹកនាំ របស់ក្រុមហ៊ុន មានលោក បប់ អេរាម (Bob Arum) និងលោក ថដ ឌុយប៊ើហ្វ (Todd duBoef)នោះផង។

ដើមបណ្ដឹងទាំងពីរ លោក ស្តេហ្វាន វ៉ាណែល (Stephane Vanel) និងលោក រ៉េមី រ៉ាបារ៉ន (Rami Rahbaran) បានសរសេរ​ក្នុងពាក្យបណ្ដឹង ដែលគេអាចអានបាន នៅលើបណ្ដាញអ៊ិនធើណែត របស់តុលាការថា ជនជាប់ចោទទាំងអស់ បានដឹង​រួចហើយថា ផាគីអៅ បានរងរបួសធ្ងន់ធ្ងរ នៅលើស្មារខាងស្តាំ ហើយពួកគេក៏បានដឹងដែរថា របួសអាចនឹងធ្វើឲ្យរំខាន ដល់​ការវាយចេញ នៅក្នុងការប្រកួត ប៉ុន្តែពួកគេមិនបានជូនដំណឹង ពីការរបួសនេះ ដល់សាធារណៈជន ឬគណកម្មការ​ប្រដាល់ ណឺវ៉ាដា (Nevada Athletic Commission) នោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...