វង្ស ណយ នឹង​ប្រឡូក​ចូល​សង្វៀន​ប្រដាល់​វិញ បើ​តម្លៃ​ខ្លួន​ខ្ពស់

អតីតកីឡាករប្រដាល់ដ៏ល្បីឈ្មោះ វង្ស ណយ ដែលទើបនឹងការប្រកាសលាឈប់ ពីសង្វៀនប្រដាល់ថ្មីនេះ បានប្រកាសថា ប្រសិនបើតម្លៃរបស់កីឡាករប្រដាល់បុរាណខ្មែរ មានតម្លៃខ្លួនខ្ពស់ជាងមុន អាចទ្រទ្រង់ជីវភាពរស់នៅសមរម្យបាន លោក នឹងចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់វិញ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៥ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 16, 2014
  • ប្រធានបទ: ប្រដាល់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករ វង្ស ណយ អ្នក​​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ ដែល​​ជា​​កូន​​សិស្ស​​របស់​​លោក ឈិត សារឹម និង​ជា​​រឿយៗ​​តែង​​តែ​រអ៊ូ​រទាំ​ជា​និច្ច ពី​ជីវភាព​ដ៏​លំបាក​របស់​អ្នក​ប្រដាល់ ព្រោះ​តែ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ពាក់​ព័ន្ធ និង​ទទួល​បាន​តម្លៃ​ខ្លួន​ទាប ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​លោក ដើរ​ចេញ​ពី​សង្វៀន​ប្រដាល់​ទាំង​មិន​ងាក​ក្រោយ​នោះ ឥលូវ​នេះ លោក​ហាក់​បង្ហាញ​ជំហរ​ជាថ្មី ចង់​ងាក​ចូល​ប្រលូក​​ក្នុង​វិស័យ​នេះ​ឡើង​វិញ។ ការ​អះ​អាង​ចង់​ត្រឡប់​ក្រោយ​របស់​លោក បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ដំណឹង​លេច​ឮ​ថា សហព័ន្ធ​កីឡា​ប្រដាល់​ក្បាច់​គុណ​បុរាណ​ខ្មែរ កំពុង​រៀបចំ​តម្លៃ​ខ្លួន​ឲ្យ​កីឡាករ។

កីឡារករដែល​គេ​ទទួល​ស្គាល់​ថា ពោរ​ពេញ​ទៅ​ដោយ​សមត្ថភាព​រូប​នេះ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​​ថា ស្រប​ពេល​ដែល​សហព័ន្ធ​ កំពុង​តែ​រៀបចំ​តម្លៃ​ខ្លួន​កីឡាករ​ឡើង​វិញ លោក​សប្បាយ​រីករាយ​ណាស់ ដែល​លោក​នឹង​ជិត​បាន​ឡើង​វ៉ៃ​ឡើង​វិញ ប្រសិន​បើ​តម្លៃ​ខ្លួន​ឡើង​ខ្ពស់ ជីវភាព​ធូធារ។

កីឡាករជើងខ្លាំងវ័យ២៨ឆ្នាំ ដែលអាចផ្តួលគូប្រកួតឱ្យសន្លប់ជាច្រើនដង រូបនេះបាននឹងសន្យាថា នឹងខំប្រឹង​ពង្រឹងសមត្ថភាព នៃការវ៉ៃឱ្យលោកឱ្យកាន់តែខ្លាំងជាងមុន ដើម្បីលោកខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ និងជា​ពិសេស​នោះ ដើម្បីថែរក្សាមរតកជាតិ ព្រលឹងជាតិរបស់ខ្មែរ ដែលដូនតាខ្មែរបន្សល់ទុក ឲ្យបានគង់វង្សល្អ ។

ក្រៅពីការប្តេជ្ញាចិត្តខាងលើថា នឹងខិតខំស្តារសមត្ថភាពខ្លួនឯង ក៏ដូចជាលើកស្ទួយវិស័យកីឡាប្រដាល់ វង្ស ណយ បានអំពាវនាវឱ្យ ទស្សនិកជន និងអ្នកស្នេហាវិស័យកីឡាប្រដាល់ ជួយលើកទឹកចិត្តដល់​កីឡាករ​ប្រដាល់​ទាំងអស់ ដែលប្រើទាំងកម្លាំងកាយចិត្តឡើងប្រយុទ្ធ នៅលើសង្វៀននិងបញ្ឈប់ការរិះគន់តទៅ​ទៀត។ លោកបានសរសេរទៀតថា៖ «សូមផ្តាំទៅទស្សនិកជន ដែលតែងតែរិះគន់ តិះដៀល កីឡាករអាក្រក់ៗ បើមិន​ដឹងពីការលំបាករបស់កីឡាករទេ កុំនិយាយអីល្អជាង (អ្នកមិនមែនខ្ញុំ អ្នកមិនដឹងទេ) ព្រោះពាក្យរិះគន់​របស់​អ្នក មិនដែលជួយរុញស្ថាបនា រឺ ក៏លើកស្ទួយ ដើម្បីអោយកីឡាប្រដាល់ជាតិ រីកចំរើននោះទេ។ ផ្ទុយទៅវិញ ​ការ​រិះគន់​របស់អ្នក ធ្វើអោយកីឡាករបាក់ទឹកចិត្ត។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...