យុទ្ធសាស្រ្តធ្វើយុទ្ធនាការបញ្ចប់និទណ្ឌភាពនៅកម្ពុជារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានធ្វើយុទ្ធនាការ«បញ្ចប់និទណ្ឌភាព» នៅកម្ពុជា ដោយប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងទ្វីសធើ ដើម្បីទាមទារឲ្យរដ្ឋាភិបាល លុបបំបាត់និទណ្ឌភាពនៅកម្ពុជា ដែលកំពុងមានកាកើនឡើង នៅក្នុងប្រទេសកម្ពុជា។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៥ វិច្ឆកា ២០១៤
  • កែប្រែចុងក្រោយ: December 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មើលទៅ យុទ្ធនាការ«ដើម្បីលុបបំបាត់និទណ្ឌភាព»នៅកម្ពុជា របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស ពិតជាមិនធម្មតាទេ។ មិនធម្មតា ព្រោះមជ្ឈមណ្ឌលដ៏ល្បីឈ្មោះមួយនេះ បានសំរុកកៀងគររកអ្នកគាំទ្រយុទ្ធនាការរបស់ខ្លួន នៅតាមគ្រប់ច្រកល្ហកនៃប្រព័ន្ធផ្សព្វផ្សាយ និងមានទំហំធំមិនធ្លាប់ដែលមានពីមុនមក។

អ្វីដែលគេបានសង្កេតឃើញ និងដើម្បីប្រមូលឲ្យបានអ្នកគាំទ្រជាច្រើននោះ មជ្ឈមណ្ឌលបានចេញជាសេចក្តីថ្លែងការណ៍មួយ ទៅដល់អ្នកសារព័ត៌មាន អង្គការដៃគូមួយចំនួននៅក្នុងប្រទេស ដែលក្នុងនោះ មានការផ្ញើរតាមទូរសាអេឡិកត្រូនិក ទំព័រហ្វេសប៊ុករបស់ម្ជ្ឈមណ្ឌល និងតាមបណ្តាញសង្គមផ្សេងៗទៀត។ បន្ទាប់ពីនោះមក យុវជន និងបុគ្គលិកអង្គការសង្គមស៊ីវិលជាច្រើន បានប្តូរទម្រង់រូបថតរបស់ខ្លួន នៅក្នុងគណនីហ្វេសប៊ុក ដើម្បីបំផុសឲ្យមនុស្សដទៃទៀត បន្តយល់ដឹង និងធ្វើការគាំទ្រ ឫចូលរួមក្នុង យុទ្ធនាការនេះ។

បន្ទាប់ពីមានការប្តូរូបថត ដែលមានកាន់ជាផ្ទាំងក្រដាស A4 ដែលមានសរសេរឃ្លាថា សូមបញ្ចប់និទណ្ឌភាពនៅកម្ពុជា ឫសូមនិយាយថា ទេ ចំពោះនិទណ្ឌភាពនៅកម្ពុជាជាបន្ទាប់ គេឃើញមានមនុស្សមួយចំនួន បានប្តូររូបថតរបស់ខ្លួន ដោយសរសេរឃ្លារដូចៗគ្នាជាច្រើន នៅតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក។ បើទល់គិតមកដល់ពេលនេះ មានអ្នកដែលចូល រួមយុទ្ធនាការនេះចំនួន ១៧០នាក់ហើយដែលប្តូររូបថតរបស់ខ្លួននៅក្នុងហ្វេសប៊ុក។

ការចាប់ផ្តើមធ្វើយុទ្ធនាការនេះឡើងចាប់ពីថ្ងៃទី ០២វិច្ឆកា មកម្លេះហើយនឹងត្រូវបញ្ចប់ ការប្រមូលរូបថតអ្នកដែលចូលរួមធ្វើយុទ្ធនាការនៅថ្ងៃទី ៣០ ចុងខែវិច្ឆការខាងមុខនេះ បន្ទាប់មកក្រុមការងារមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងធ្វើការបូកសរុបរូបថតអ្នកដែលចូលរួម ទាំងអស់ដើម្បីនាំយកទៅដាក់ក្រសួងយុត្តិធម៌បានស្វែងយល់នឹងពិចារណាលើបញ្ហានេះ។

យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការលុបបំបាត់វប្បធម៍និទណ្ឌភាពដែលកើតមាននៅកម្ពុជា។

កញ្ញា ស៊ន រ៉ាមាណាជាអ្នកសម្របសម្រួលបានលើកឡើងថាយុទ្ធនាកានេះយើងមិន សង្ឃឹមថារដ្ឋាភិបាលនឹងលុបបំបាត់និទណ្ឌភាពបានភ្លាមៗនោះទេ ប៉ុន្តែវាអាចជួយលើក កម្ពស់ការយល់ដឹងរបស់សាធារណៈជន ដើម្បីបានចូលរួម និងបង្ហាញទៅរដ្ឋាភិបាលអំពីកា រព្រួយបារម្មណ៍អំពីនិទណ្ឌភាពដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។ កញ្ញាបាន បន្ថែមទៀតថា «ការធ្វើបែបនេះជាការរួចំនែកមួយក្នុងការលុបបំបាត់និទណ្ឌភាពពីព្រោះថានិទណ្ឌភាពវាបានកើតឡើងហើយ ហើយបើសិនជាយើងអត់គិតេពីវានៅតែបណ្តោយឲ្យ កើតមានបន្តទៀត គឺវានៅតែអញ្ចឹងប្រសិនបើយើងធ្វើអ្វីម្យ៉ាងដើម្បីជួយផ្តល់ជាគំនិតដល់មន្ត្រីសាធារណៈឲ្យគាត់បានយល់ហើយគាត់គួតែយកចិត្តទុកដាក់ក្នុងការស្វែងរកជនល្មើស ដើម្បីចាប់ជនល្មើសមកផ្តន់ទាទោសកុំឲ្យការអនុវត្តនិទណ្ឌភាពនៅតែរីករាលដាល ជាបបន្តទៅទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...