តុលាការ​ប៉េរូ ចេញ​ដីកា​ឃាត់​ខ្លួន​អតីត​ប្រធានាធិបតី

ដីកាឃាត់ខ្លួនមួយ ត្រូវបានចេញដោយតុលាការ នៃប្រទេប៉េរូ (ក្នុងទ្វីបអាមេរិកខាងត្បូង) ប្រឆាំង​នឹង​​អតីត​ប្រធានា​ធិបតី លោក អាឡិចសង់ដ្រូ តូឡេដូ (Alejandro Toledo) ក្រោមបទ​សង្ស័យ​ដ៏ធំ ទាក់ទង​នឹង​អំពើ​ពុក​រលួយ។
តុលាការ​ប៉េរូ ចេញ​ដីកា​ឃាត់​ខ្លួន​អតីត​ប្រធានាធិបតី
ប្រាក់និងច្បាប់ ពីផ្នែកម្ខាងម្នាក់ នៃជញ្ជីង។ (រូបថតឯកសារ)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ១០ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 10, 2017
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រព័ន្ធយុត្តិធម៌របស់ប្រទេសប៉េរូ បានចេញដីកាមួយ នៅថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីស្វែងរកចាប់ខ្លួន អតីត​ប្រធានា​ធិបតី លោក អាឡិចសង់ដ្រូ តូឡេដូ (Alejandro Toledo) បន្ទាប់ពីបានរកឃើញ នូវការ​ជាប់​ពាក់ព័ន្ធ​របស់​លោក នៅ​ក្នុង​សំនុំ​រឿង​ពុករលួយ ដ៏ធំសម្បើម​មួយ។ ចៅក្រមឈ្មោះ រីឆាដ៍ កុងសេពស៊ីអ៊ុង (Richard Concepcion) ដែល​ទទួល​បន្ទុក​ក្នុង​កិច្ចការនេះ គឺជាអ្នកចេញដីកា​​ចាប់ខ្លួនខាងលើ ដែលមាន​សុពលភាព ទាំង​នៅ​លើ​ផ្ទៃ​ប្រទេស​ប៉េរូ និង​នៅ​អន្តរជាតិ។

ក្នុងដីការនោះ ចៅក្រម​បានបញ្ជា ថាត្រូវរកឲ្យឃើញ នូវទីកន្លែង​នៅឯបរទេស ដែលអតីត​ប្រធានាធិបតី កំពុង​គេច​ខ្លួន ដើម្បី​ឈាន​ទៅ​ដល់​ការចាប់ខ្លួុន និង​នាំ​ខ្លួន យកមក​ឃុំ ជាបណ្ដោះអាសន្ន សម្រាប់​រយៈពេល​១៨ខែ។

សំនុំរឿងពុករលួយ បានតាមដានស្រាវជ្រាវ រហូតលុះត្រា​មហា​សហគ្រាសប្រេស៊ីល ឈ្មោះ «Odebrecht» បាន​ចេញ​មុខ មកទទួលស្គាល់​​ដោយខ្លួនឯង ពីការប្រើប្រាស់ ទឹកប្រាក់ «ក្រោមតុ» របស់សហគ្រាសនេះ ប្រមាណ​ជា ១៨,៥លាន​ដុល្លារ ដើម្បី​ខ្លួន​ទទួល​បាន នូវកិច្ចសន្យាវិនិយោគ ដ៏​សំខាន់​មួយ នៅខណៈពេល​ដែល លោក​ អាឡិចសង់ដ្រូ តូឡេដូ កំពុង​កាន់​អំណាច រវាង​ពី​ឆ្នាំ២០០១ ដល់​ឆ្នាំ២០០៦។

រឿងរ៉ាវនេះ ចាប់ផ្ដើម​បែកធ្លាយ បន្ទាប់ពីគេបានរកឃើញ ទឹកប្រាក់ចំនួន ១០,២លានដុល្លារ ត្រូវបានផ្ទេរ​ចូល ​ទៅ​ក្នុង​គណនេយ្យ របស់អ្នក​ជិតដិតមួយរូប របស់អតីតប្រធានាធិបតី។ ក្រុមអ្នក​ស៊ើប​អង្កេត បាន​ឲ្យដឹង​ថា ទឹក​ប្រាក់​​ដែល​​ត្រូវ​បាន​​រក​ឃើញ​​នោះ គឺជាផ្នែកមួយ នៃទឹកប្រាក់«ក្រោមតុ»សរុប ចំនួន១៨,៥លាន​ដុល្លារ ដែល​សហគ្រាស «Odebrecht» អះអាងថា បានប្រើប្រាស់ ដើម្បី«សម្រួល»​​ដល់​ការទទួល​បាន នូវ​កិច្ច​សន្យា​វិនិយោគ​ទុន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...