មេ​បក្សតែង​តាំង​កូន ហ៊ុន ម៉ានិត ជា​អនុប្រធាន​ត្រួត​ពិនិត្យ​ក្នុង​បក្ស

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា ទើបនឹងបានតែងតាំង កូនប្រុសរបស់លោក ឲ្យក្លាយទៅជាអនុប្រធានគណៈកម្មាធិការមួយ ដែលទទួលខុសត្រូវ ខាងការត្រួតពិនិត្យផ្ទៃក្នុងគណបក្ស។
មេ​បក្សតែង​តាំង​កូន ហ៊ុន ម៉ានិត ជា​អនុប្រធាន​ត្រួត​ពិនិត្យ​ក្នុង​បក្ស
លោក ហ៊ុន ម៉ានិត នៅក្នុងការថ្លែងមួយ ទៅកាន់សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 10, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រៅពីតួនាទីជាច្រើន មិនតិចជាង ៥មុខតំណែងនោះ នៅថ្ងៃទី៩ ខែកុម្ភៈនេះ លោក ហ៊ុន ម៉ានិត អាយុ​៣៦ឆ្នាំ​ ទើប​នឹង​ទទួល​បាន​តួនាទី​«ខ្លឹម»​​មួយទៀត នៅក្នុងគណបក្សប្រជាជនកម្ពុជា ដែលមានឪពុកលោក ជា​ប្រធាន​គណ​បក្ស។ នេះ បើ​តាម​លិខិត​មួយ របស់គណបក្ស​កាន់អំណាច ដែលបានធ្លាយ មកដល់ដៃ​អ្នក​សារព័ត៌មាន​ នៅ​ព្រឹក​ថ្ងៃទី១០ ខែ​កុម្ភៈ​នេះ។

ក្នុងលិខិតនោះ ដែលចុះហត្ថលេខា ដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​សរសេរ​បញ្ជាក់​ថា៖ «តែងតាំង ឯកឧត្តម ហ៊ុន​ ម៉ានិត សមាជិក​គណៈកម្មាធិការ​ត្រួត​ពិនិត្យ នៃ​គណៈ​កម្មាធិការ​កណ្តាល ជាអនុប្រធាន​​គណៈកម្មាធិការ​ត្រួត​ពិនិត្យ នៃ​គណៈ​កម្មាធិការ​កណ្តាល»។​

លោក ហ៊ុន សែន ជាឪពុកបានសរសេរពន្យល់ នៅក្នុងលិខិតនោះថា ការតែងតាំង​កូនប្រុសទីពីរ របស់​លោក​នេះ ត្រូវ​បាន​ធ្វើ​ឡើង ដោយយោង​តាមសំណូមពរការងារ និងសមត្ថភាព​មន្ត្រីគណបក្ស សំណើ​របស់​គណៈ​ចាត់​តាំង នៃគណៈ​កម្មាធិការ​កណ្តាល និងមតិឯកភាព របស់​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​ របស់​គណបក្ស។​

លោក ហ៊ុន ម៉ានិត មាន​កាន់​តួនាទី​សំខាន់​ៗ ​រួម​មាន​ ប្រធាន​នាយកដ្ឋាន​ចារកិច្ច​របស់​កម្ពុជា, ជា​ឧត្ដម​សេនីយ៍​​ទោ​​ផ្កាយ​២​ ក្នុង​​ជួរ​​កងខេមរភូមិន្ទ​​កម្ពុជា, នាយក​​រង​​ខុទ្ទកាល័យ​​នាយក​រដ្ឋមន្ដ្រី, អគ្គលេខាធិការ​​រង​ នៃ​​អាជ្ញាធរ​​ជាតិ​ ដោះ​​ស្រាយ​​ទំនាស់​​ដីធ្លី និង​ជា​អនុប្រធាន​គណៈកម្មការ​ ដោះ​ស្រាយ​​បញ្ហា​កូដកម្ម និង​បាតុកម្ម​គ្រប់​​មុខ​​សញ្ញា​ នៅ​ក្នុង​ព្រះរាជាណាចក្រ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមានកូនប្រុុសរបស់លោក ចំនួនពីរនាក់ទៀត ដែលសុទ្ធតែ​កំពុង​​កាន់តំណែង​សំខាន់ៗ នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ រដ្ឋសភា និងនៅក្នុងគណបក្ស​របស់លោក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...