កែម ឡី៖ ហេតុផល​សំខាន់ៗ​ទាំង​៥ ដែល​នាំ​ឲ្យ​មាន​ការ​លើក​លែង​ទោស សម រង្ស៊ី

លោក សម រង្ស៊ី ដែលជាប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា នឹងមកដល់ព្រលានយន្តហោះអន្តរជាតិក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង៩ និង៥នាទីព្រឹក តាមរយៈជើងហោះហើរថៃអ៊ែរវេ (Thai Airway) នេះបើ​យោងលើសារ ដែលបានសរសេរនៅលើទំព័រហ្វេសបុក (Facebook) របស់លោក សម រង្ស៊ី។ ករណីលើកលែងទោស ដល់លោក សម រង្ស៊ី ដែលបើកផ្លូវឲ្យលោកត្រឡប់ចូលកម្ពុជា ចូលរួមការបោះឆ្នោតនេះ ត្រូវបាន​លោក កែម ឡី ជាប្រធានក្រុមស្រាវជ្រាវពីបញ្ហាសង្គម និងនយោបាយជាន់ខ្ពស់។ ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ លោកបានបង្ហាញ ពីមូលហេតុសំខាន់ៗ៥យ៉ាង ដែលជម្រុញឲ្យមានការវិលត្រលប់នេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: July 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក សម រង្ស៊ី ដែលជាប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា នឹងមកដល់ព្រលានយន្តហោះអន្តរជាតិក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង៩ និង៥នាទីព្រឹក តាមរយៈជើងហោះហើរថៃអ៊ែរវេ (Thai Airway) នេះបើ​យោងលើសារ ដែលបានសរសេរនៅលើទំព័រផ្លូវការ របស់លោក សម រង្ស៊ី នៅលើបណ្ដាញហ្វេសបុក (Facebook)។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងស្តាំ) ចាប់ដៃមដឹកនាំគណបក្សប្រឆាំងលោក សម រង្សី នៅមុខរដ្ឋសភា រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៦។ (រូបថត AFP/PhnomoPenh Post)

ការវិលត្រឡប់នេះ បន្ទាប់ពីមាន ព្ររាជក្រិត្យលើកលែងទោស ឡាយព្រះហសដោយព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្រោយពីការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ករណីលើកលែងទោស ដល់លោក សម រង្ស៊ី ដែលបើកផ្លូវឲ្យលោកត្រឡប់ចូលកម្ពុជា ចូលរួមការបោះឆ្នោតនេះ ត្រូវបាន​លោក កែម ឡី ជាប្រធានក្រុមស្រាវជ្រាវពីបញ្ហាសង្គម និងនយោបាយជាន់ខ្ពស់ នៅក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ បានបង្ហាញពីមូលហេតុសំខាន់ៗ៥យ៉ាង រួមមាន៖

១- អ្នកនយោបាយទាំងពីរភាគីយល់បានពីស្ថានការណ៍ ដែលមានសម្ពាធខ្លាំង ពីប្រជាពលរដ្ឋ សង្គមស៊ីវិល និង​សហគមន៍​អន្តរជាតិ។

២- អ្នកនយោបាយ យល់អំពីសារៈសំខាន់នៃការបន្ទន់ឥរិយាបថ បើមិនដូចច្នេះ វាពិបាក នឹងនាំឲ្យមានការទទួលស្គាល់​លទ្ធផលបោះឆ្នោត ពីសហគមន៍អន្តរជាតិ។

៣- ស្ថានការណ៍ឃោសនាមានការប្រែប្រួល ពិសេសចលនាយុវជនឆ្នើមរបស់ គណបក្សទាំងពីរ មានភាពពុះកញ្ជ្រោល ហើយមានចលនា ទាមទារឲ្យមានការវិលត្រលប់របស់ លោក សម រង្ស៊ី។

៤- ភាគីទាំងពីរយល់ និងមានបំណងលើកស្ទួយ តួនាទីរបស់ព្រះមហាក្សត្រ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមជាតិ។

៥- អ្នកនយោបាយ កម្ពុជាមានភាពចាស់ទុំ មានបទពិសោធន៍ចំពោះកិច្ចការនេះ ហើយគណបក្សកាន់អំណាច គិតថា​លោក សម រង្ស៊ី មិនអាចឃោសនាបានច្រើន ក្នុងពេលវេលាខ្លី ខណៈដែល លោក ហ៊ុន សែន មានភាពឈ្លាសវៃ និង​បត់បែនខ្លាំង ក្នុងកិច្ចការនយោបាយ។

លោក កែម ឡី បន្ថែមថា លោក ហ៊ុន សែន ចង់បានបរិយាកាសល្អ ក្នុងការរៀបចំពិធីបុណ្យសពឪពុករបស់លោក។

ចំពោះការផើ្ញរសារលិខិតរំលែកទុក្ខរបស់ លោកសម រង្ស៊ីជូនដល់ លោក ហ៊ុន សែន និងក្រុមគ្រួសារ ដែលកំពុងរៀបចំ​ពិធី​បុណ្យសពលោកតា ហ៊ុន នាង ត្រូវជាឪពុកបង្កើតរបស់លោក ហ៊ុន សែន ហើយត្រូវបានលោក ហ៊ុន សែន ឆ្លើយតប ដោយ​ផ្ញើរសារលិខិតថ្លែងអំណរគុណ ត្រឡប់មកលោក សម រង្សីវិញ។ កាយវិការនេះ ត្រូវបានលោក កែម ឡី ពន្យល់ថា៖ «វាជា​ឥរិយាបថល្អរបស់អ្នកដឹកនាំ ដែលជាគំរូទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ត្រូវចេះជួយគ្នាក្នុងគ្រាលំបាក។ វាជា​ប្រពៃណីល្អរបស់ខ្មែរ។»។

ដំណើរការកាត់ទោស លោក សម រង្សី ហើយមានការលើកលែងទោសនេះ លោក កែម ឡី បានពន្យល់ថា វាជា​ដំណោះ​ស្រាយផ្នែកនយោបាយ ក្នុងហេតុផលបង្រួបបង្រួមជាតិ។ ប៉ុន្តែតុលាការចាំបាច់ ត្រូវកាត់ទោស តាមអង្គហេតុ អង្គច្បាប់ ទោះក្នុងករណីព្រហ្មទណ្ឌ មជ្ឍិមឬពហុ ដោយចៅក្រម ព្រះរាជអាជ្ញា ឈរលើគោលការណ៍ច្បាប់ មិនត្រូវសម្រេច​សេចក្តី​តាមខ្សែរញាក់នយោបាយនោះទេ។ ការធ្វើដូចនេះ វាមិនត្រឹមតែអស់តម្លៃខ្លួនឯង ថែមទាំងធ្វើឲ្យប្រព័ន្ធយុត្តិធម៌ បាត់បង់​ជំនឿទុកចិត្តពីមហាជន។

កាលពីពេលថ្មីៗកន្លងមក ប្រព័ន្ធយុត្តិធម៌កម្ពុជា ត្រូវបានគេរកឃើញថា បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរជាងគេ ក្នុង​ចំណោមស្ថាប័នទាំងអស់ ហើយក៏ទទួលរងនូវឥទ្ធិពលពីអ្នកនយោបាយ ដែលមានអំណាចនោះដែរ។ នេះ បើយោង​តាម​របាយការណ៍ ចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ។

សូមរម្លឹកថា លោក សម រង្ស៊ី ត្រូវបានតុលាការកម្ពុជាផ្តន្តាទោស ឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ពីបទដកតម្រុយ​បង្គោល​ព្រំដែន កម្ពុជា-វៀតណាម នៅស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង និងក្លែងឯកសារសាធារណៈ ដ៏ចម្រូងចម្រាស ដែល​ជម្រុញ​ឲ្យលោក ធ្វើការនិរទេសខ្លួនទៅបរទេស តាំងពីឆ្នាំ២០០៩មក៕

------------------------------------
ដោយៈ អ៊ុំ បូរី-ភ្នំពេញថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាង៖ ដោយមនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...