លោកវិងហ្គឺ បដិសេធ​ដេញ​ថ្លៃ​ស្វារែស ខណៈ​ក្រុម​អាសិណល មក​ដល់​ទីក្រុង​ចាការតា

គ្រូបង្វឹកក្រុមអាសិណល (Arsenal) លោកអាសិង វិងហ្គឺ (Arsene Wenger) បានបដិសេធនូវការលើកឡើងថា ក្លិប អាសិណល នឹងត្រៀមលុយ៤០លានផោនសារជាថ្មីទៀត ដើម្បីដេញថ្លៃខ្សែប្រយុទ្ធល្វីស ស្វារែស (Luis Suarez) ខណៈដែលក្រុមរបស់លោកកំពុងតែស្ថិតនៅក្នុងទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីត្រៀមប្រកួតមិត្តភាព។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមអាសិណល (Arsenal) លោកអាសិង វិងហ្គឺ (Arsene Wenger) បានបដិសេធនូវការលើកឡើងថា ក្លិប អាសិណល នឹងត្រៀមលុយ៤០លានផោនសារជាថ្មីទៀត ដើម្បីដេញថ្លៃខ្សែប្រយុទ្ធល្វីស ស្វារែស (Luis Suarez) ខណៈដែលក្រុមរបស់លោកកំពុងតែស្ថិតនៅក្នុងទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីត្រៀមប្រកួតមិត្តភាព។


លោកអាសិង វិងហ្គឺ ផ្ដល់ហត្ថលេខាឲ្យអ្នកដែលស្រឡាញ់ គាំទ្រក្រុមអាសិណលនៅឥណ្ឌូនេស៊ី។ (រូបថត Getty Image)

ក្លិបកាំភ្លើងធំ (អាសិណល) បានដេញថ្លៃតម្លៃ៣០លានផោន សម្រាប់ខ្សែប្រយុទ្ធក្រុមលីវើភូល (Liverpool) ម្តងរួច មក ហើយ ប៉ុន្តែត្រូវបានក្លិបហង្សក្រហមច្រានចោល។ ទោះបីជាយ៉ាងណា មានសេចក្តីរាយការណ៏ជាច្រើនលើកឡើងថា អាសិណល នឹងបន្ថែមតម្លៃពីលើនោះទៀត ដើម្បីដេញថ្លៃកីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ (ស្វារែស) ជាលើកទី២។

ប៉ុន្តែលោកវិងហ្គឺ បានបដិសេធចំពោះការលើកឡើងទាំងអស់នោះ នៅពេលដែលមានអ្នកកាសែតជាច្រើនបាន​ចោទ​សួរគាត់ នៅក្នុងទីក្រុងចាកាតា កាលពីថ្ងៃសុក្រម្សិលមិញ។

លោកបាននិយាយថា៖ «ដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងមកហើយ នៅក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាករ វាតម្រូវ​ឲ្យ​មានការសំងាត់ ដូច្នេះខ្ញុំមិនអាចឆ្លើយនូវសំនួរទាំងអស់នេះ បាននោះទេ។ ប៉ុន្តែខ្ញុំគ្រាន់តែអាចនិយាយបានថា សេចក្តី​រាយការណ៏ទាំងនោះ ជារឿងមិនពិត។»

អាសិណល មកកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រកួតមិត្តភាពដំបូងគេបង្អស់ នៅតំបន់អាស៊ី។ រយះពេល២សប្តាហ៏​របស់​ក្រុមអាសិណល ក្រុមដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏មួយនេះ នឹងត្រូវប្រកួតជាមួយក្រុមឥណ្ឌូនេស៊ីឌ្រីមធីម (Indonesian Dream Team) នៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដានេះ វេលាម៉ោង០៨៖៣០យប់ (ឥណ្ឌូនេស៊ី)។

បន្ទាប់មកទៀត ក្រុមរបស់លោកអាសិង វិងហ្គឺ នឹងធ្វើដំណើរមកកាន់ប្រទេសវៀតណាម ដើម្បីត្រៀមប្រកួតមិត្តភាព ជាមួយក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃពុធ ទី១៧ ខែកក្កដា វេលាម៉ោង០៧យប់ (នៅវៀតណាម)។

ចាកចេញពីប្រទេសវៀតណាម ក្លិបកាំភ្លើងធំអាសិណល នឹងត្រូវបន្តដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីប្រកួតមិត្តភាព​ជាមួយក្រុម ណាហ្គូយ៉ា ហ្ក្រាមផឺស (Nagoya Grampus) នៅថ្ងៃច័ន្ទ ទី២២ ខែកក្កដា វេលាម៉ោង០៧៖៣០យប់ (ជប៉ុន)។ បន្ទាប់មក នឹងត្រូវប្រកួតជាមួយក្រុមជប៉ុនមួយទៀត យូរ៉ាវ៉ា រ៉ែដដាយម៉ុន (Urawa Red Diamonds) នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា វេលាម៉ោង០៧៖៣០យប់ ហើយក៏ជាការប្រកួតមិត្តភាពចុងក្រោយបង្អស់ នៅតំបន់អាស៊ីផងដែរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...