ម៉ែនញូ និង​អាសិណល ធ្វើ​សង្គ្រាម​ដើម្បី​យក ហ្វាប្រេហ្គាស

គ្រូបង្វឹកក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) ត្រៀមខ្លួនរួចហើយ ដើម្បីប្រជែងដេញថ្លៃយកកីឡាករដែលមានតម្លៃខ្លួន ជាង៦០.៩៥លានដុល្លា សែស ហ្វាប្រេហ្គាស (Cesc Fabregas) ជាមួយនឹងក្រុមកាំភ្លើងធំអាសិណល (Arsenal)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) ត្រៀមខ្លួនរួចហើយ ដើម្បី​ប្រជែងដេញថ្លៃយកកីឡាករដែលមានតម្លៃខ្លួន ជាង៦០.៩៥លានដុល្លា សែស ហ្វាប្រេហ្គាស (Cesc Fabregas) ជាមួយនឹង​ក្រុមកាំភ្លើងធំអាសិណល (Arsenal)។


កីឡាករ សែស ហ្វាប្រេហ្គាស ក្នុងក្រុមបាសឺឡូណា។ (រូបថត Gaston De Cardenas - EFE)

អ្នកចាត់ការថ្មីក្រុមបីសាចក្រហម បានបដិសេដមិនព្រមបោះបង់មហិច្ឆតា ក្នុងការតាមប្រមាញ់យកអតីត​វីរបុរសក្រុម​កាំភ្លើងធំ ដែលពុំសូវបានលេងក្នុងជម្រើសដំបូង ក្នុងក្រុមបាសេឡូណា (Barcelona) នោះទេ។

រីឯគ្រូបង្វឹកក្រុមអាសិណល លោកអាសិង វ៉ិងកឺ (Arsene Wenger) ក៏ចង់បានអតីតប្រធានក្រុមរបស់លោក និងជាកីឡាករ​សំណព្វចិត្តរបស់អ្នកគាំទ្រក្រុមអាសិណល មករួមក្រុមវិញដែរ។

ប៉ុន្តែដេវីដ ម៉យ នឹងហ៊ានឲ្យតម្លៃមួយខ្ពស់បំផុត ដើម្បីទិញយកកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ ឲ្យបាននៅរដូវក្តៅនេះ ខណៈដែលលោកត្រៀមនឹងពង្រឹងក្រុមម៉ែនញូ ឲ្យកាន់តែខ្លាំងថែមទៀត។

ហ្វាប្រេហ្គាស បាននិយាយជាសាធារណៈថា គាត់ចង់នៅក្នុងកីឡាដ្ឋាននូខេម (Nou Camp) ជាបន្ត ដើម្បីប្រជែងយក​ដំណែងជាកីឡាករជម្រើសដំបូងមកវិញ បើទោះបីជាក្លឹបទើបតែទិញបានកីឡាករប្រេស៊ីល ណីម៉ា (Neymar) ម្នាក់ទៀត​ក៏ដោយ។

ប៉ុន្តែលោកដេវីដ ម៉យ ដែលទើបតែមកជំនួសដំណែងលោកអាឡិច ហ្វឺកឺសិន (Alex Ferguson) កាលពីខែមុននោះ ពិតជា​ចង់បានកីឡាករខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះ ខ្លាំងមែនទែន ព្រោះគាត់ចង់ឲ្យមកជំនួសដំណែង កីឡាករផូល ស្កូល (Paul Scholes) ដែលបានចូលនិវត្តន៏ និងអាចមកជំនួសដំណែងមីឆែល ខារិក (Michael Carrick) ដែលមានវ័យ៣១ឆ្នាំ​ហើយ​នោះដែរ។

ចំណែកឯកីឡាករខ្សែបម្រើប្រេស៊ីល អេនដឺសិន (Anderson) និងកីឡាករអន្តរជាតិជប៉ុនស្ស៊ីនជី កាហ្គាវ៉ា (Shinji Kagawa) ក៏មានទម្រង់លេងល្អដែរ ប៉ុន្តែលេងមិនបានឥតខ្ចោះ (World Class) ដូចហ្វាប្រេហ្គាសនោះទេ។

គួររំឮកថា ហ្វាប្រេហ្គាសបានផ្ទេរចេញពីក្រុមអាសិណល ទៅចូលរួមក្រុមជាមួយបាសេឡូណាកាលពីរដូវកាលមុន ប៉ុន្តែ​នៅជាមួយបាសេឡូណា គាត់ពុំសូវបានចូលលេងទៀងទាត់ទេ ដែលជាហេតុធ្វើឲ្យគាត់មានការខកចិត្តយ៉ាងខ្លាំង។

បន្ទាប់ពីឃើញអតីតកូនក្រុមរបស់លោក និងជាកីឡាករដ៏សំខាន់មួយរូប ពុំសូវបានចូលលេងនៅលើទីលាននោះ លោក​វ៉ិងកឺ (គ្រូបង្វឹកអាសិណល) មានការអាណិតខ្លោចចិត្ត ហើយក៏ចង់នាំយកកីឡាករឆ្នើមរបស់លោក មកកាន់ក្រុមកាំភ្លើងធំ​វិញនៅរដូវក្តៅនេះ។

ដូច្នេះទាំងក្រុមម៉ែនញូ និងក្រុមអាសិណល សុទ្ធតែចង់បានកីឡាករលំដាប់អន្តរជាតិអេស្ប៉ាញរូបនេះខ្លាំងដូចគ្នា ហើយ​យើងនឹងរងចាំមើលបន្តទៀតថា តើក្រុមមួយណាដែលមានសំណាងបានកីឡាកររូបនេះ។ ប៉ុន្តែទោះជាយ៉ាងណា ហ្វាប្រេហ្គាស គាត់ក៏បាននិយាយហើយ ថាគាត់ចង់នៅជាមួយបាសេឡូណាបន្តទៀត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...