លីវើភូល បំបាក់​ម៉ែនញូ ដើម្បី​ឡើង​ឈរ​លើ​កំពូល​តារាង (VDO)

ក្រុមហង្សក្រហម លីវើភូល (Liverpool) ចាប់ផ្តើមរដូវកាលបានយ៉ាងល្អបំផុត បើគិតចាប់ពីឆ្នាំ ១៩៩៤-៩៥ បន្ទាប់ពីពួក​គេ​បានយកឈ្នះម្ចាស់ជើងឯក ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ១-០ នៅក្នុងកីឡាដ្ឋានអេនហ្វៀល (Anfield) ទៀត កាលពីយប់ថ្ងៃអាទិត្យ និងបានឡើងទៅឈរលើកំពូលតារាងព្រីមែលីក (Premier League) បណ្តោះអាសន្ន ខណៈ​ដែលការប្រកួតទើបតែបញ្ចប់សប្តាហ៏ទី៣។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហង្សក្រហម លីវើភូល (Liverpool) ចាប់ផ្តើមរដូវកាលបានយ៉ាងល្អបំផុត បើគិតចាប់ពីឆ្នាំ ១៩៩៤-៩៥ បន្ទាប់ពីពួក​គេ​បានយកឈ្នះម្ចាស់ជើងឯក ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ១-០ នៅក្នុងកីឡាដ្ឋានអេនហ្វៀល (Anfield) ទៀត កាលពីយប់ថ្ងៃអាទិត្យ និងបានឡើងទៅឈរលើកំពូលតារាងព្រីមែលីក (Premier League) បណ្តោះអាសន្ន ខណៈ​ដែលការប្រកួតទើបតែបញ្ចប់សប្តាហ៏ទី៣។


ភាពសប្បាយរីករាយ របស់ក្រុមលីវើភូល នៅពេលបានឈ្នះក្រុមមេនញ៉ូ។ (រូបថត Paul Ellis/AFP/Getty Images)

ខ្សែប្រយុទ្ធ ដានីញ៉ែល ស្តឺរ៉ិជ (Daniel Sturridge) បានប្រារព្វខួបកំណើត អាយុ២៤ឆ្នាំរបស់គាត់ យ៉ាងរីករាយបំផុត បន្ទាប់​ពីគាត់តែតបញ្ចូលទីជួយឲ្យលីវើភូលនាំមុខ តាំងតែពីនាទីទី៤ ហើយក៏ជាគ្រាប់បាល់ជ័យជំនះលើកទី៣ដែរ សម្រាប់ខ្សែ​ប្រយុទ្ធអន្តរជាតិអង់គ្លេស នៅក្នុងរដូវកាលថ្មីនេះ។

លីវើភូល សុំត្រឹមតែចង់ឈ្នះ ១-០ ប៉ុណ្ណោះ ខណៈដែលពួកគេលេងព្យាយាមបិទបានយ៉ាងល្អបំផុត។ លទ្ធផលដូចនេះ មាន​ន័យថា គ្រូបង្វឹកម៉ែនញូ លោកដេវីដ ម៉យ (David Moyes) នៅតែគ្មានប្រវត្តិឈ្នះលីវើភូលនៅក្នុងដីជាបន្តទៀត ខណៈដែល​កាលពីគាត់នៅដឹកនាំក្រុម អេវើតុន (Everton) គាត់មិនដែលស្គាល់ពាក្យថាឈ្នះម្តងណាឡើយ ក្នុងការប្រកួត១២លើក នា​កីឡាដ្ឋាន អេនហ្វៀល។

ក្រុមភ្ញៀវ ម៉ែនញូ បើកការប្រកួតដោយគ្មានវត្តមានខ្សែប្រយុទ្ធ វ៉ែន រ៉ូនី (Wayne Rooney) នោះទេ បន្ទាប់ពីកីឡាករវ័យ២៧ឆ្នាំ បានរងរបួសក្បាលកំឡុងពេលហ្វឹកហាត់។ ហើយរ៉ូនី ក៏នឹងត្រូវអវត្តមានពីក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួត​ជម្រុះ​បាល់ទាត់ពិភពលោក ដែលនឹងប៉ះក្រុមម៉ុលដូវ៉ា និងអ៊ុយក្រែនផងដែរ។

ខ្សែប្រយុទ្ធហូឡង់ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) ក៏មានឱកាសទាត់សំដៅទៅទីខ្លះៗដែរ ប៉ុន្តែត្រូវបានអ្នកចាំទីដ៏ឆ្នើមថ្មី របស់ក្រុមហង្សក្រហម ស៊ីម៉ុន ម៉ិកណូឡិត (Simon Mignolet) ជួយសង្គ្រោះបានយ៉ាងងាយស្រួល។

ទម្រង់លេងរបស់ក្រុមលីវើភូល ក្រោមការដឹកនាំរបស់លោក ប្រេដិន រ៉ដចឺស (Brendan Rodgers) ប្រាកដជាអាចបញ្ចប់​ក្នុងដំណែងកំពូលទាំង៤ នៅក្នុងរដូវកាលនេះ បើពួកគេនៅតែរក្សារទម្រង់ដ៏ល្អដូចនេះ ខណៈដែលខ្សែប្រយុទ្ធឆ្នើម ល្វីស ស្វារែស (Luis Suarez) នៅសល់២ប្រកួត នឹងអស់ចំនួនពិន័យ (ជាប់ពិន័យ១០ប្រកួត) ហើយគាត់នឹងអាចចូលលេងវិញ ក្នុងខែកញ្ញានេះ។

លីវើភូល ប្រកួត៣លើក ឈ្នះទាំង៣ មាន៩ពិន្ទុពេញ ឈរនៅចំណាត់ថ្នាក់លេខ១ លើកំពូលតារាង ខណៈដែលប្រកួត​បន្ទាប់របស់ពួកគេ នឹងត្រូវប៉ះក្រុមក្ងាន ស្វានស៊ី ស៊ីធី (Swansea City) នៅថ្ងៃទី១៧ ខែកញ្ញា។

រីឯក្រុមបីសាចក្រហម ម៉ែនញូ ប្រកួត៣លើក ឈ្នះ១ ស្មើ១ ចាញ់១ មាន៤ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ៧ ហើយប្រកួត​បន្ទាប់ ពួកគេនឹងត្រូវស្វាគមន៏ក្រុមដែលទើបតែឡើងមកថ្មី គ្រីស្ទាល់ ផាឡែស (Crystal Palace) នៅថ្ងៃសៅរ៏ ទី១៤ ខែ​កញ្ញា​ខាងមុខ៕

សូមទស្សនាកីឡាករលីវើភូលប្រើក្បាល បញ្ជូនបាល់ចូលទៅក្នងទីរបស់មេនញ៉ូ៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...