ការប្រកួតមួយរបស់ក្រុមប៉ារីស ត្រូវរៀបចំឡើងដើម្បីតម្រូវទីផ្សារអាស៊ី
ខុសគ្នាឆ្ងាយ ពីក្រុមបាល់ទាត់ជាច្រើន នៅប្រទេសអង់គ្លេស ឬនៅប្រទេសអេស្ប៉ាញនោះ អ្នកនិយមបាល់ទាត់រាប់លាននាក់ នៅក្នុងទ្វីបអាស៊ី មិនសូវជាស្គាល់ ក្រុមបាល់ទាត់ នៅក្នុងប្រទេសបារាំងទេ បើទោះជាពួកគេ បានស្គាល់យ៉ាងច្បាស់ នូវកីឡាករល្បីៗជាច្រើននាក់ ដែលកំពុងទាត់ឲ្យក្រុមបាល់ទាត់ទាំងនោះក៏ដោយ។ កីឡាករដ៏ល្បី និងមានកម្រិតពិភពលោកផងនោះ មានដូចជា កីឡាករ ណីម៉ា (Neymar) កាវ៉ានី (Edinson Cavani) ហ្វាល់កាអូ (Radamel Falcao) ឬដូចជាកីឡាករ ម៉ារីយ៉ូ បាឡូតឺលី (Mario Balotelli) ជាដើម។
នៅចំពោះទីផ្សារដ៏មានសក្ដានុពល នៅក្នុងទ្វីបអាស៊ី សម្ព័ន្ធបាល់ទាត់អាជីពរបស់ប្រទេសបារាំង (Ligue de Football Professionnel) ដែលជាស្ថាប័នរៀបចំការប្រកួត សម្រាប់ក្របខណ្ឌបូកពិន្ទុដណ្ដើមជើងឯក ដល់ក្រុមបាល់ទាត់ចំនួន៤០នោះ ហាក់កំពុងហុចដៃ ទៅរកបណ្ដាអ្នកនិយមបាល់ទាត់ នៅក្នុងមជ្ឈឹមទ្វីប ដែលមានចំនួនច្រើនលាននាក់។
ការហុចដៃដំបូងនោះ [...]