Posts tagged as "Mario Balotelli"

អ៊ឺរ៉ូ២០១២៖​ ម៉ារីយូបំបាក់អាឡឺម៉ង់ នាំអ៊ីតាលី ឡើងផ្ដាច់ព្រ័ត្រ

អ៊ឺរ៉ូ២០១២៖​ ម៉ារីយូបំបាក់អាឡឺម៉ង់ នាំអ៊ីតាលី ឡើងផ្ដាច់ព្រ័ត្រ

ជាអ្នកស៊ុតបញ្ចូលទី បានដល់ទីពីរគ្រាប់តែម្នាក់ឯង ម៉ារីយ៉ូ បាឡូតើលី បាននាំក្រុមបាល់ទាត់ ជំរើសជាតិអ៊ីតាលីទាំងមូល អោយឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យខាងមុខ ជាមួយនឹងអេស្ប៉ាញ។


ម៉ារីយ៉ូ បាឡូតើលី រិគរាយនឹងគ្រាប់បាល់ស៊ុតបញ្ចូលដំបូង។ Photo: uefa.com

ជាលើកដំបូងរបស់កីឡាករ ម៉ារីយ៉ូ បាឡូតើលី (Mario Balotelli) ហើយ ដែលមិនបានលោតសើចសប្បាយខ្លួនឯង ហើយ បែរជា ទុកអោយមិត្តកីឡាកររួមក្រុមរបស់ខ្លួន ជាអ្នកសើចសប្បាយជំនួសទៅវិញ។ ហេតុការណ៍នេះវា​សក្ដិសមទៅនឹងអ្វី ដែល កីឡាករខ្លួនឯងធ្លាប់បាននិយាយ ពីពេលថ្មីៗនេះថា នឹងមិនរីករាយជាមួយបាល់ដែលខ្លួនបានទាត់ចូលនោះទេ ព្រោះជា «ភារកិច្ចរបស់កីឡាករ»។ [...]

អ៊ឺរ៉ូ២០១២៖​ អង់គ្លេសចាញ់អ៊ីតាលី នៅ១ភាគ៤ ពេលស៊ុតបាល់ បន្ថែមម៉ោង

អ៊ឺរ៉ូ២០១២៖​ អង់គ្លេសចាញ់អ៊ីតាលី នៅ១ភាគ៤ ពេលស៊ុតបាល់ បន្ថែមម៉ោង

នៅក្នុងការប្រកួត អ៊ីតាលី គ្រប់គ្រងបាល់បានច្រើនជាងអង់គ្លេស តែនៅតែមិនអាចធ្វើអី អង់គ្លេសបាន សូម្បីតែនៅពេល បន្ថែមម៉ោងក៏ដោយ។ តែក្រុមបាល់ទាត់របស់ប្រទេសអ៊ីតាលី មានឱកាសឈ្នះ ប្រទេសអង់គ្លេស នៅពេលស៊ុតបញ្ចូលទី ៩ម៉ែត្រផ្ទាល់ ក្រោយការបន្ថែមម៉ោង ហើយដែលនឹងធ្វើអោយក្រុមជំរើសជាតិអ៊ីតាលី នឹងឡើងទៅជួបជាមួយនឹង ក្រុម បាល់ទាត់អាឡឺម៉ង់ ក្នុងវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៨មិថុនាខាងមុខ។


គ្រាប់បាល់ដំបូង ដែលអ៊ីតាលីហៀបនឹងនាំមុខអង់គ្លេស។ Photo: uefa.com

ជាការប្រកួតមួយ ដែលសំរាប់អ្នកតាមដាន និងអ្នកគាំទ្រទាំងសងខាង បាននិយាយសសើរថា មានភាពប្រទាក់ក្រឡាគ្នា យ៉ាងសម្បើម និងយ៉ាងជក់ចិត្ត បើទោះជាសំរាប់កីឡាករ នៃក្រុមទាំងសងខាង​ [...]

អ៊ឺរ៉ូ២០១២៖ ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ធ្វើអោយមានការវែកញែក

អ៊ឺរ៉ូ២០១២៖ ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ធ្វើអោយមានការវែកញែក

ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ត្រូវបានគេកត់សំគាល់ ថាបានកើតមានឡើងនៅ អ៊ឺរ៉ូ២០១២ ខណៈដែល ក្រុមបាល់ ទាត់ជំរើសជាតិរបស់ប្រទេសហូឡង់ បានចេញទៅហ្វឹកហាត់កាលពីថ្ងៃសុក្រទី៨ ខែមិថុនា កន្លងទៅនេះ។ ប្រធានក្រុម កីឡាករហូឡង់ លោក ម៉ាក វ៉ាន ប៊ូមែល (Mark van Bommel) បានបរិហា ពី«សំលេងស្រែកហ៊ោ របៀបស្វាព្រៃ (cris de singe)» បានកើតឡើង នៅទីក្រុង ក្រាកូវីរ នៃប្រទេសប៉ូឡូញ ក្នុងពេលក្រុមកីឡាករ កំពុងរត់ដើម្បីកំដៅសាច់ដុំ ហើយចេញសេចក្ដីប្រកាសបន្ទាប់ពីនោះថា «ជារឿងមិនអាចទទួលយកបាន»។ កីឡាកររូបនេះ បានបន្តអោយដឹងក្នុង ទស្សនាវដ្ដីហូឡង់មួយឈ្មោះ De Telegraaf ថា «នៅក្នុងរាល់ការប្រកួត ប្រសិនបើមានតែកីឡាករតែម្នាក់ ក្នុងចំណោម គ្នាយើង ត្រូវរងនឹងសម្រែកបែបនេះ យើង​នឹងនាំគ្នាទៅរកអាជ្ញាកណ្ដាលដើម្បី សុំអោយធ្វើអន្តរាគមន៍។»



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...