អ៊ឺរ៉ូ២០១២៖​ អង់គ្លេសចាញ់អ៊ីតាលី នៅ១ភាគ៤ ពេលស៊ុតបាល់ បន្ថែមម៉ោង

ក្រុមបាល់ទាត់របស់ប្រទេសអ៊ីតាលី មានឱកាសឈ្នះ ប្រទេសអង់គ្លេស នៅពេលស៊ុតបញ្ចូលទីផ្ទាល់ ក្រោយការបន្ថែមម៉ោង ហើយដែលនឹងធ្វើអោយក្រុមជំរើសជាតិអ៊ីតាលី នឹងឡើងទៅជួបជាមួយនឹង ក្រុមបាល់ទាត់អាឡឺម៉ង់ ក្នុងវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៨មិថុនាខាងមុខ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 25, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងការប្រកួត អ៊ីតាលី គ្រប់គ្រងបាល់បានច្រើនជាងអង់គ្លេស តែនៅតែមិនអាចធ្វើអី អង់គ្លេសបាន សូម្បីតែនៅពេល បន្ថែមម៉ោងក៏ដោយ។ តែក្រុមបាល់ទាត់របស់ប្រទេសអ៊ីតាលី មានឱកាសឈ្នះ ប្រទេសអង់គ្លេស នៅពេលស៊ុតបញ្ចូលទី ៩ម៉ែត្រផ្ទាល់ ក្រោយការបន្ថែមម៉ោង ហើយដែលនឹងធ្វើអោយក្រុមជំរើសជាតិអ៊ីតាលី នឹងឡើងទៅជួបជាមួយនឹង ក្រុម បាល់ទាត់អាឡឺម៉ង់ ក្នុងវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៨មិថុនាខាងមុខ។


គ្រាប់បាល់ដំបូង ដែលអ៊ីតាលីហៀបនឹងនាំមុខអង់គ្លេស។ Photo: uefa.com

ជាការប្រកួតមួយ ដែលសំរាប់អ្នកតាមដាន និងអ្នកគាំទ្រទាំងសងខាង បាននិយាយសសើរថា មានភាពប្រទាក់ក្រឡាគ្នា យ៉ាងសម្បើម និងយ៉ាងជក់ចិត្ត បើទោះជាសំរាប់កីឡាករ នៃក្រុមទាំងសងខាង​ បានត្អូញត្អែរថា ជាការប្រកួតដ៏តឹងតែងមួយ ក៏ដោយ។ ក្រុមបាល់ទាត់ជំរើសជាតិ ទាំងសងខាង មានសមត្ថភាព ទប់ការពារ បញ្ជូលបាល់ និង​ការវាយបក ប្រហាក់ ប្រហែលគ្នា ហើយដែលជាលទ្ធផល ក្នុងរយះពេល​ នៃការប្រកួត ៤៥នាទី២ដង និង ១៥នាទីពីរដងនោះហើយក៏ដោយ ក៏ ក្រុមទាំងពីរនៅតែរកមិនឃើញ ថាត្រូវយកឈ្នះតាមវិធីណានោះទេ។ តែជាការគួរអោយស្ដាយ ដែលនៅចុងបញ្ចប់ នៃ ការប្រកួត ១ភាគ៤ផ្ដាច់ព្រ័ត្រនេះ គេត្រូវតែរកអោយបាន នូវក្រុមឈ្នះមួយដើម្បីឡើងទៅកំដរ ជាមួយនឹងក្រុមអាឡឺម៉ង់ ក្នុង វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ។​ រហូតដំណាក់កាលចុងក្រោយនេះ ដែលអាជ្ញាកណ្ដាលតំរូវអោយស៊ុតបាល់ បញ្ចូលទី៩ម៉ែត្រ ដោយផ្ទាល់ចំនួន ៥គ្រាប់ទាំងសងខាង។ ជាលទ្ធផល គឺក្រុមអ៊ីតាលី បានទាត់បាល់៩ម៉ែត្រ បញ្ចូលទី បាន៤គ្រាប់ ឈ្នះ អង់គ្លេស ដែលទាត់ បានតែ ២គ្រាប់ប៉ុណ្ណោះ។

ការឈ្នះដោយស៊ុតបាល់៩ម៉ែត្រនេះ សំរាប់ក្រុមជំរើសជាតិអ៊ីតាលី មានភាពសក្ដិសមច្រើនជាងអង់គ្លេស បើសង្កេតទៅ លើសាច់បាល់ ដែលក្រុមអ៊ីតាលីគ្រប់គ្រងការប្រកួត និងមានឱកាសចូលទៅជិត ទីរបស់អង់គ្លេសបានច្រើនជាង។


ការខំប្រឹងវាយបក របស់អង់គ្លេស ដោយកីឡាករ រ៉ូណេ។ Photo: uefa.com


អ៊ីតាលីក៏ដូចគ្នា មានឱកាសច្រើនក្នុងការ ទៅជិតទីអង់គ្លេស នៅតែយកឈ្នះមិនបាន។ Photo: uefa.com

អ្នកចាំទី ប៊ូហ្វុង (Buffon) និង កីឡាករខ្សែរប្រយុទ្ធ បាឡូតើលី (Balotelli) ជាវីរបុរសនៅលើវាលស្មៅ របស់អ៊ីតាលី

គឺនៅពេលដែលអាជ្ញាកណ្ដាល អោយស៊ុតបាល់ បញ្ចូលទី ៩ម៉ែត្រ​ ទាំងនេះហើយ ដែលប្រទេសអ៊ីតាលីទាំងមូល បានលើក តំលៃរបស់កីឡាករចាំទី របស់ខ្លួនមួយរូបគឺ ប៊ូហ្វុង (Buffon)​ ដែលបានសង្គ្រោះបាល់ស៊ុត របស់អង់គ្លេសដល់ទៅពីរដង៖ លើកទីមួយ ដោយសារកីឡាករអង់គ្លេសទាត់បង្ខុសទី និងលើកទីពីរ គឺប៊ូហ្វុងនេះតែម្ដងដែលលោតទៅចាប់បាល់នេះបាន។ តែសំរាប់គ្រូបង្វឹកក្រុមជំរើសជាតិអ៊ីតាលី លោកស្សេហ្សា ប្រាដឺលី (Cesare Prandelli) គាត់បានផ្ដល់ការពេញចិត្តពេញថ្លើម ទៅកីឡាករស្បែកខ្មៅ នៅខ្សែរប្រយុទ្ធ ឈ្មោះ ម៉ារីយ៉ូ បាឡូតើលី (Mario Balotelli) ថាជាកីឡាករដ៏អស្ចារ្យម្នាក់។ នៅក្នុង សន្និសិទ្ធសារពត៌មាន លោកស្សេហ្សា ប្រាដឺលី បាននិយាយថា «កីឡាករ ម៉ារីយ៉ូ បាឡូតើលី បានផ្ដើមយល់ពី សមត្ថភាព របស់ខ្លួន ហើយដែលមានសារសំខាន់ណាស់ ក្នុងការជួបជាមួយអាឡឺម៉ង់។»

ទាក់ទងនឹងការប្រកួត ក្នុងវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ជាមួយអាឡឺម៉ង់ លោកស្សេហ្សា ប្រាដឺលី បានជឿជាក់ថា «គ្មានក្រុមណា មួយ ដែលថាមិនដែលចាញ់នោះទេ។​ អេស្ប៉ាញ និងអាឡឺម៉ង់ គឺជាមួយក្រុមដ៏ល្អមួយ ក្នុងពិភពលោក។ តែសំរាប់អ៊ីតាលី យើងជាក្រុមបាល់ទាត់ ដែលមានការរៀបចំដ៏ល្អមួយ ហើយយើងត្រៀមខ្លួនរួចហើយ ក្នុងការជួបជាមួយអាឡឹម៉ង់៕»


កីឡាករ ម៉ារីយ៉ូ បាឡូតើលី បញ្ចេញក្បាច់ ហក់ទាត់បាល់។ Photo: uefa.com


ក្រុមជំរើសជាតិអ៊ីតាលី ត្រេតអរក្រោយពេលចប់ប្រកួត ហើយបានឈ្នះអង់គ្លេស។ Photo: uefa.com

----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៤ ខែមិថុនា ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...