ក្រសួងអប់រំបំភ្លឺការដំឡើងឋានៈ គ្រី ស៊ាងឡុង ថាធ្វើតាំងពីយូរ
នៅកម្ពុជា មន្ត្រីប្រព្រឹត្តិល្មើស ទទួលរង្វាន់? លោក គ្រី ស៊ាងឡុង អតីតមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឲ្យកម្ពុជា ដែលបានប្រព្រឹត្តិការបៀតបៀនកេរ្ដិ៍ខ្មាស់ លើស្ត្រីអ្នកបកប្រែជាតិកូរ៉េម្នាក់ នៅក្នុងវេទិកាស្ដីពីការអភិវឌ្ឍធនធានមនុស្ស អាស៊ានបូក ៣ នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំមុននោះ ត្រូវបានដំឡើងឋានៈ ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១។ នេះបើតាងអនុក្រឹត្យ មួយចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី ២២ មីនា ឆ្នាំ២០១៧ ដែលទើបនឹងធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន កាលពីប៉ុន្មានថ្ងៃមុននេះ។
បន្ទាប់ពីផ្ទុះរឿងអាស្រូវ ដែលធ្វើឲ្យក្រសួង ចេញលិខិតប្រកាសព័ត៌មានដ៏ច្របូកច្របល់ កាលពីអំឡុងពេលនោះ លោក គ្រី ស៊ាងឡុង [...]