បាល់ទាត់ពិភពលោក៖ អ៊ីតាលី និងហូឡង់ បានកៅអីទៅប្រេស៊ីលមុនគេ
ក្រុមបាល់ទាត់ជម្រើសជាតិទឹកក្រូច ហូឡង់ និងក្រុមជម្រើសជាតិ អ៊ីតាលី បានក្លាយជាក្រុមអ៊ឺរ៉ុប ២ក្រុមដំបូងគេបង្អស់ ដែលបានកៅអីឡើងទៅប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រេស៊ីល នារដូវក្តៅឆ្នាំក្រោយ បន្ទាប់ពីពួកគេបានទទួលជ័យជំនះ កាលពីយប់ថ្ងៃអង្គារ៏។
កីឡាករ រ៉ូបីន វ៉ាន់ផឺស៊ី របស់ក្រុមជម្រើសជាតិហូឡង់។ (រូបភាព wallsdata.biz)
ក្រុមរបស់លោក ល្វីស វ៉ាន់ហ្គាល (Louis van Gaal) បានយកឈ្នះ ២-០ ទៅលើក្រុមម្ចាស់ផ្ទះអេដូរ៉ា ហើយជាគ្រាប់បាល់របស់ខ្សែប្រយុទ្ធ ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) កើតឡើងនៅវគ្គទី២ ទាំង២គ្រាប់។
លទ្ធផលក្រុមផ្សេងទៀត ដែលនៅក្នុងពូលឌី (D) ជាមួយ ហូឡង់ ប្រកួតកាលពីយប់ថ្ងៃអង្គារ៏ដូចគ្នានោះ [...]