ហ្គារែត ប៊េល និង​វ៉ាន់ផឺស៊ី ស្ថិត​ក្នុង​បញ្ជី​ទទួល​រង្វាន់​ពី​សហព័ន្ធ​បាល់​ទាត់​អ៊ឺរ៉ុប

កីឡាករមកពីក្របខ័ណ្ឌព្រីមែលីក (Premier League) ចំនួន២រូប ខ្សែបម្រើ ហ្គារែត ប៊េល (Gareth Bale) និងខ្សែប្រយុទ្ធ រ៉ូប៊ីន វ៉ាន់ផឺស៊ី (Robin van Persie) បានជាប់ឈ្មោះនៅក្នុងបញ្ជីទាំង១០នាក់ របស់សហព័ន្ធបាល់ទាត់យូហ្វា (Uefa) ប្រចាំ​ឆ្នាំ២០១២-២០១៣ដែរ ដើម្បីរងចាំការបោះឆ្នោតជ្រើសរើសថា កីឡាកររូបណា ជាកីឡាករល្អជាងគេ នៅតំបន់អ៊ឺរ៉ុប។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករមកពីក្របខ័ណ្ឌព្រីមែលីក (Premier League) ចំនួន២រូប ខ្សែបម្រើ ហ្គារែត ប៊េល (Gareth Bale) និងខ្សែប្រយុទ្ធ រ៉ូប៊ីន វ៉ាន់ផឺស៊ី (Robin van Persie) បានជាប់ឈ្មោះនៅក្នុងបញ្ជីទាំង១០នាក់ របស់សហព័ន្ធបាល់ទាត់យូហ្វា (Uefa) ប្រចាំ​ឆ្នាំ២០១២-២០១៣ដែរ ដើម្បីរងចាំការបោះឆ្នោតជ្រើសរើសថា កីឡាកររូបណា ជាកីឡាករល្អជាងគេ នៅតំបន់អ៊ឺរ៉ុប។


ខ្សែបម្រើ ហ្គារែត ប៊េល និងខ្សែប្រយុទ្ធ រ៉ូប៊ីន វ៉ាន់ផឺស៊ី នៅក្នុងបញ្ជីទាំង១០នាក់ របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប​ឆ្នាំ២០១២​-២០១៣។

ហ្គារែត ប៊េល របស់ក្រុមទទិនហេម (Tottenham) វ័យ២៣ឆ្នាំ បានទាត់បញ្ចូលទីបាន ២៦គ្រាប់គ្រប់កម្មវិធីប្រកួតទាំងអស់​សម្រាប់ក្រុមម៉ាន់ខ្នាយមាស កាលពីរដូវកាលមុន ខណៈដែល វ៉ាន់ផឺស៊ី វ័យ២៩ឆ្នាំ របស់ម៉ែនញូ (Manchester United) រកគ្រាប់បាន ២៦គ្រាប់ នៅក្នុងក្របខ័ណ្ឌព្រីមែលីក ហើយបានជួយឲ្យក្រុមបីសាចក្រហម លើកពានលើកទី២០ របស់ខ្លួន​ផងដែរ។

រឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀតនោះ កីឡាករទាំង១០រូប ដែលស្ថិតក្នុងបញ្ជីនេះ មានកីឡាករមកពីក្រុមម្ចាស់​ជើងឯក​ឆែមពានលីក (Champions League) បាយឺន ម៉ូនិជ (Bayern Munich) រហូតដល់ទៅ៤រូប។

សម្រាប់កីឡាករអេស្ប៉ាញ ដែលល្បីថាខ្លាំងៗនោះ ពុំមានឈ្មោះសូមបីតែម្នាក់ នៅក្នុងបញ្ជីនេះ។

ខ្សែបម្រើរបស់ក្រុមបាសេឡូណា អេនដ្រេ អ៊ីណែស្តា (Andres Iniesta) ដែលបានជួយឲ្យអេស្ប៉ាញឈ្នះ​ពានរង្វាន់អ៊ឺរ៉ុប​ឆ្នាំ២០១២ កាលពីរដូវកាលមុននោះ ក៏ពុំមានឈ្មោះនៅក្នុងបញ្ជីនេះដែរ។

នេះជាឆ្នាំទី៣ហើយ ដែលសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប បានបង្កើតពានរង្វាន់នេះឡើង ដើម្បីស្វែងរកកីឡាកររូបណាមួយ ដែល​លេងបានល្អដាច់គេ ប្រចាំឆ្នាំនៅតំបន់អ៊ឺរ៉ុបទាំងមូល។ ចំពោះការវិនិច្ឆ័យ ត្រូវបានធ្វើឡើងដោយការបោះឆ្នោត​ផ្ទាល់ពី​សមាជិកសហព័ន្ធបាល់ទាត់យូហ្វាទាំងអស់។

អ្នកឈ្នះពានរង្វាន់នេះ នឹងត្រូវប្រកាស នៅក្នុងទីក្រុងម៉ូណាកូ (Monaco) ប្រទេសបារាំង នៅថ្ងៃទី២៩ ខែសីហាខាងមុខ ដែលស្ថិតក្នុងកំឡុងពេលដែលសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប ចាប់ឆ្នោតវគ្គចែកពូលឆែមពានលីក នៅរដូវកាលថ្មីផងដែរ។

កីឡាករទាំង១០រូប ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតនោះមាន៖
• ហ្គារែត ប៊ែល (Gareth Bale), វ៊ែល៖ ទទិនហេម
• ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic), ស៊ុយអែត៖ ប៉ារីស ហ្សិនជឺម៉ិន (PSG)
• រ៉ូបឺត ឡេវ៉ាន់ដូស្គី (Robert Lewandowski), ប៉ូឡូញ៖ បូរ៉ាស្សៀ ដតម័ន (Borussia Dortmund)
• លីយ៉ូនែល ម៉េស៊ី (Lionel Messi), អាស្ស៊ង់ទីន៖ បាសេឡូណា (Barcelona)
• ថូម៉ាស ម៉ុលឡឺ (Thomas Mueller), អាឡឺម៉ង់៖ បាយឺន ម៉ូនិជ
• ហ្វ្រេង រីបឺរី (Franck Ribery), បារាំង៖ បាយឺន ម៉ូនិជ
• អាជេន រ៉ូបិន (Arjen Robben), ហូឡង់៖ បាយឺន ម៉ូនិជ
• គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo), ព័រទុយហ្គាល់៖ រៀលម៉ាឌ្រីដ (Real Madrid)
• បាស្ទែន ស្វែនស្តៃហ្គឺ (Bastian Schweinsteiger), អាឡឺម៉ង់៖ បាយឺន ម៉ូនិជ
• រ៉ូប៊ីន វ៉ាន់ផឺស៊ី (Robin van Persie), ហូឡង់៖ ម៉ែនឆេស្ទើ យូណៃធីត

ចំណែកប្រិយមិត្តវិញ យល់ឃើញថា តើកីឡាករសំណព្វចិត្តរូបណាមួយ ក្នុងចំណោមកីឡាករខ្លាំងៗទាំង១០រូបនេះ ដែល​សាកសម្យជាកីឡាករ «ល្អបំផុតប្រចាំតំបន់អ៊ឺរ៉ុប» នោះ?

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...