បាល់ទាត់៖ ហ្គារែត បេល ឈ្នះ​ពាន​រង្វាន់​ទាំង ២ប្រភេទ

កីឡាករអន្តរជាតិវ៊ែល ដែលធ្លាប់ទទួលបានពានរង្វាន់នេះ កាលពីឆ្នាំ២០១១ ដែរនោះ បានក្លាយជាបុរសទី៣ ដែលឈ្នះ​ពានរង្វាន់ ២ប្រភេទក្នុងឆ្នាំតែមួយ បន្ទាប់ពីកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ទទួលបាននៅឆ្នាំ ២០០៧ និង អេនឌី ហ្គេ (Andy Gray) ទទួលបានកាលពីឆ្នាំ ១៩៧៧។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែបម្រើប្រយុទ្ធ ហ្គារែត បេល (Gareth Bale) បានឈ្នះពានរង្វាន់ កីឡាករអាជីពល្អជាងគេប្រចាំឆ្នាំ (PFA Player of the Year) និងពានរង្វាន់កីឡាករវ័យក្មេងលេងបានល្អប្រចាំឆ្នាំ (Young Player of the Year) បន្ថែមទៀត ក្នុងការបោះឆ្នោត​ជ្រើសរើស ក្នុងចំណោមកីឡាករល្អៗ ជាច្រើនរូបទៀត កាលពីយប់ថ្ងៃអាទិត្យ ទី២៨ យប់ម៉ិញ។


កីឡាករបាល់ទាត់ ហ្គារែត បេល នៅពេលទទួលបានពានរង្វាន់ទាំងពីរ។

កីឡាករអន្តរជាតិវ៊ែល ដែលធ្លាប់ទទួលបានពានរង្វាន់នេះ កាលពីឆ្នាំ២០១១ ដែរនោះ បានក្លាយជាបុរសទី៣ ដែលឈ្នះ​ពានរង្វាន់ ២ប្រភេទក្នុងឆ្នាំតែមួយ បន្ទាប់ពីកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ទទួលបាននៅឆ្នាំ ២០០៧ និង អេនឌី ហ្គេ (Andy Gray) ទទួលបានកាលពីឆ្នាំ ១៩៧៧។

បេល របស់ក្រុមស្ពឺ (Spurs) ដែលក្រុម រៀល ម៉ាឌ្រីដ (Real Madrid) ឲ្យតម្លៃខ្លួន ៥០លានផោន បាននិយាយថា «វាជា​កិត្តិយស ដ៏ធំធេងមួយ ដែលរូបខ្ញុំត្រូវបានគ្រូបង្វឹកជាច្រើន បានបោះឆ្នោត ជាកីឡាករលេងបានល្អ ក្នុងការប្រកួត។ វាពិត​ជាអស្ចារ្យ ហើយខ្ញុំពិតជាចង់បានវាខ្លាំងណាស់។ នៅពេលដែល អ្នកមើលទៅលើតារាង មានឈ្មោះកីឡាករល្អៗជាច្រើន ប៉ុន្តែខ្ញុំក៏មិនអាចទទួលបានពានរង្វាន់នេះដែរ បើសិនជាគ្មានការគាំទ្រពីក្រុមទាំងមូល។»

គាត់បានបន្តថា «ពួកគេធ្វើបានយ៉ាងល្អ ក្នុងឆ្នាំនេះ ហើយលោកគ្រូបង្វឹកក៏ដូចគ្នាដែរ។ ខ្ញុំពិតជាមិនអាចឈ្នះវាទេ បើសិន​ជាគ្មានពួកគេ ដូច្នេះខ្ញុំចង់ថ្លែងអំណរគុណធំៗ ដល់ពួកគេទាំងអស់គ្នា។ ខ្ញុំពិតជារំភើបខ្លាំងមែនទែន ដែលបានឈ្នះពាន​រង្វាន់នេះ ជាពិសេសបានឈ្នះទាំង ២ប្រភេទថែមទៀត។»

កីឡាករវ័យ ២៣ឆ្នាំរូបនេះ បានបន្ថែមថា «រ៉ូប៊ីន វ៉ានផឺស៊ី (Robin Van Persie) និង ល្វីស ស្វារែស (Luis Suarez) ជា​កីឡាករ ២រូបទៀត ដែលអស្ចារ្យ។ ពួកគេធ្វើបានយ៉ាងល្អក្នុងរដូវកាលនេះ ហើយបានក្លាយជារដូវកាលដ៏អស្ចារ្យ ដល់​អ្នកទស្សនា គ្រប់ៗគ្នា។ ខ្ញុំតែងតែសរសើរកីឡាករដូចជា រៃអេន ហ្គិក (Ryan Giggs) និង ធារី ហិនរី (Thierry Henry)។ ខ្ញុំបានមើលពួកគាត់ តាំងតែពីខ្ញុំនៅតូច មើលការប្រកួត មើលពានរង្វាន់នេះ ដូច្នេះខ្ញុំបានឈរទីនេះ ដូចនៅក្នុងក្តីស្រមៃ​របស់ខ្ញុំ។»

បេល បានរកគ្រាប់បាល់បាន ២៩គ្រាប់ សំរាប់ក្រុម និងជម្រើសជាតិរបស់គាត់ ក្នុងរដូវកាលនេះ។ ភាពឥតខ្ចោះរបស់​គាត់នេះ បានក្លាយជាចំណុចមួយ ដែលសំខាន់បំផុត ក្នុងក្រុម។

គាត់បានបន្ថែមថា «និយាយតាមត្រង់ ខ្ញុំប្រហែលជាអាចរក គ្រាប់បាល់បានច្រើនជាងនេះ បើខ្ញុំលេងនៅតំបន់ខាងមុខ​រហូតនោះ។ ខ្ញុំបានបញ្ជូនឲ្យមិត្តរួមក្រុមរកគ្រាប់បាល់បានតិចតួច ក្នុងឆ្នាំនេះ ប៉ុន្តែខ្ញុំរកគ្រាប់បានច្រើនសំរាប់ខ្លួនឯង ហើយ​ពួកគេក៏បានជួយឲ្យខ្ញុំរកគ្រាប់ឲ្យបានកាន់តែច្រើនដែរ។ ខ្ញុំមិនរំពឹងចង់បាន ពានរង្វាន់ឯកជននោះទេ។ កត្តាសំខាន់​បំផុត​នោះ ខ្ញុំចង់លេងសំរាប់ក្រុម និងចង់ឲ្យក្រុមទទួលបានភាពជោគជ័យទាំងអស់គ្នា៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...