រៀលម៉ាឌ្រីដ ចុះ​​កិច្ច​​សន្យា​​ជា​​មួយ​អ្នក​ឧបត្ថម្ភ​សម្លៀក​បំពាក់​ថ្មី អិមីរ៉េត

ក្រុមបាល់ទាត់អធិរាជសរៀលម៉ាឌ្រីដ (Real Madrid) បានព្រមព្រាងចុះកិច្ចសន្យាជាមួយនឹងអ្នកឧបត្ថម្ភអាវថ្មី ក្រុមហ៊ុនអាកាសចរណ៏ឈ្មោះអិមីរ៉េត (Emirates) សម្រាប់រយះពេល៥រដូវកាល។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 31, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់អធិរាជសរៀលម៉ាឌ្រីដ (Real Madrid) បានព្រមព្រាងចុះកិច្ចសន្យាជាមួយនឹងអ្នកឧបត្ថម្ភអាវថ្មី ក្រុមហ៊ុន​អាកាសចរណ៏ឈ្មោះអិមីរ៉េត (Emirates) សម្រាប់រយះពេល៥រដូវកាល។


តារាបាល់ទាត់របស់រៀលម៉ាឌ្រីដ កំពុងបង្ហាញអាវថ្មីរបស់ពួកគេ។

ម្ចាស់ក្លឹបលោកហ្វឡរ៉ិនទីនូ ប៉េរែស (Florentino Perez) បានប្រាប់ដល់សន្និសិទកាសែត នាកីឡាដ្ឋានបឺណាប៊ូ (Bernabeu) កាលពីថ្ងៃព្រហស្បតិ៏ថា «វាជាសករាជថ្មីមួយទៀត សម្រាប់ក្រុមរបស់យើង ជាមួយនឹងក្រុមហ៊ុនយីហោ​លំដាប់ថ្នាក់​ពិភពលោកមួយនេះ។ យើងជឿថាពួកគេ នឹងជួយយើងឲ្យទទួលបានជោគជ័យបន្ថែមទៀត។»

ប្រធានក្លឹប ដែលពុំទាន់រកបានគ្រូបង្វឹកមកដឹកនាំក្រុមនៅឡើយនោះ បានបន្តថា «វាជាការព្រមព្រៀងដ៏មានសារៈសំខាន់​បំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប។»

ពុំទាន់មានសេចក្តីរាយការណ៏ ដែលបង្ហាញពីតម្លៃណាមួយ ជាផ្លូវការនៅឡើយទេ។ ប៉ុន្តែកាសែតក្នុងស្រុកនានា នៃប្រទេស​អេស្ប៉ាញបានបង្ហាញថា ពួកគេមានការព្រមព្រាងគ្នាក្នុងតម្លៃ ៣០លានអ៊ឺរ៉ូ (៣៩លានដុល្លា) ក្នុងរយះពេល១ឆ្នាំ។

អាវដ៏ល្បីល្បាញរបស់ក្រុមរៀលម៉ាឌ្រីដ នឹងបង្ហាញនូវឈ្មោះក្រុមហ៊ុនថ្មី (Emirates) ចាប់ពីរដូវកាលថ្មីខាងមុខនេះតទៅ។

ក្រុមហ៊ុនរបស់ប្រទេសឌូបៃនេះ បានដេញថ្លៃឈ្នះក្រុមហ៊ុនអនឡាញប៊ីវីន (bwin) ដែលបានឧបត្ថម្ភក្រុមរៀលម៉ាឌ្រីដ៦ឆ្នាំ​មកហើយនោះបានសម្រេច ខណៈដែលប៊ីវីន ព្រមព្រាងកិច្ចសន្យាជាមួយក្រុមយក្សអេស្ប៉ាញមួយនេះ ក្នុងតម្លៃត្រឹមតែ​២៣លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ។

ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអាកាសចរណ៏នេះ បានធ្វើឲ្យក្រុមរៀលម៉ាឌ្រីដ ទទួលបានតម្លៃអ្នកឧបត្ថម្ភ ប្រហាក់​ប្រហែលទៅនឹងក្រុមម្ចាស់ជើងឯកបាសេឡូណា (Barcelona) ដែរ ខណៈដែលក្រុមហ៊ុនឧបត្ថម្ភអាវក្រុមបាសេឡូណា កាតា (Qatar) ផ្តល់ឲ្យក្លឹបមួយនេះក្នុងតម្លៃ ៣០លានអ៊ឺរ៉ូដែរនោះ។

កាលពីរដូវកាលមុន ក្រុមបាល់ទាត់រៀលម៉ាឌ្រីដ បានក្លាយជាក្លឹបដំបូងគេ ដែលមានចំណូលរហូតដល់ជាង ៥០០លានអ៊ឺរ៉ូ នេះបើតាមកាសែតដេឡូតេ (Deloitte) បានបង្ហាញកាលពីខែមករាកន្លងទៅ។

ពួកគេទទួលបានចំណូល ៥១៣លានអ៊ឺរ៉ូ ខណៈដែលក្រុមបាសេឡូណាស្ថិតនៅចំណាត់ថ្នាក់លេខ២ មានចំណូល ៤៨៣​លានអ៊ឺរ៉ូ។ រីឯក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ស្ថិតនៅចំណាត់ថ្នាក់លេខ៣ មានចំណូលប្រមាណជា ៣៩៦លានអ៊ឺរ៉ូ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...