1/4 Champions League៖ ក្រុម​បាសឺឡូន មក​ប៉ារីស លត់​ក្រុម​ម្ចាស់​ផ្ទះ ៣-១

ក្ដីសង្ឃឹមរបស់ក្រុមបាល់ទាត់ប៉ារីស សម្រាប់ពានរង្វាន់ សម្ព័ន្ធជើងឯក (Champions League) របស់អ៊ឺរ៉ុប បន្ទាប់ពីរងមួយព្រនង់ ពីក្រុមអ្នកមានបុណ្យ បាសឺឡូន ក្នុងការប្រកួត «ទៅ» នៃវគ្គ១ភាគ៤ ផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃ១៥ ខែមេសានេះ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៥ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 16, 2015
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមប៉ារីស (Paris Saint-Germain) ដែលគេបានចាត់ទុកថា ជាវីរបុរស បន្ទាប់បានឈ្នះក្រុមឆែលស៊ី (Chelsea) របស់​អង់គ្លេស បានឡើងមកប៉ះជាមួយនឹង ក្រុមអ្នកមានបុណ្យ បាសឺឡូន (Barcelone) នៅក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃពាន​រង្វាន់ សម្ព័ន្ធជើងឯក អ៊ឺរ៉ុប កាលពីយប់ថ្ងៃទី១៥ ខែមេសា ម្សិលម៉ិញនេះ ប៉ុន្តែបានបាក់មុខយ៉ាងធ្ងន់ធ្ងរ ដោយត្រូវ​ក្រុម​បាសឺឡូន លត់ក្នុងពិន្ទុ ១-៣។

ពិន្ទុទាំងបីគ្រាប់៖ គ្រាប់ទីមួយ ត្រូវបាន ណីម៉ា (Neymar) តារាបាល់ទាត់ប្រេស៊ីល ទទួលបានបាល់ ពី លីយ៉ូនែល ម៉េស៊ី (Lionel Messi) ហើយបណ្ដើរទៅមុខប៉ុន្មានជំហាន ទើបទាត់បញ្ជូនចូលទី របស់ប៉ារីស រកគ្រាប់ទីមួយ នៅនាទីទី១៨ បានយ៉ាងងាយ។ ចំណែក​ឯ​គ្រាប់​ទី២ (នាទី៦៧) និងទី៣ (នាទី៧៩) សុទ្ធតែជាថ្វីជើង របស់កីឡាករ ល្វីស៍ ស្វារ៉េស (Luis Suarez) ដែលត្រូវបាន​ក្រុម​អ្នក​មាន​បុណ្យ ទិញពីក្រុម លីវៀភូល (Liverpool) របស់អង់គ្លេស កាល​ពីចុង​រដូវ​កាល​មុន។

ចំណែកមួយគ្រាប់ របស់ប៉ារីស ជាការទាត់បញ្ចូលទី ពីចំងាយរបស់កីឡាករ គ្រេហ្គ័រី វ៉ាន់ឌើវៀល (Gregory Van Der Wiel) នៅនាទី ៨២។ ប៉ុន្តែ បាល់នេះបានចូលទីបាសឺឡូន ព្រោះវាបានមកប៉ះជាមួយនឹងជើង របស់កីឡាករខ្សែរការពារ របស់​បាសឺឡូន​ខ្លួនឯង ដែលធ្វើឲ្យអ្នកចាំទី មិនបានត្រៀមចាប់បាល់នេះ។

យ៉ាងណាក៏ដោយ ក្រុម ប៉ារីស នៅមានសង្ឃឹម អាចឡើងទៅវគ្គ១ភាគ២ បាន ដោយត្រូវទៅជួប ជាមួយក្រុម បាសឺឡូន នៅក្នុងការប្រកួត «ត្រឡប់» នៅក្នុងផ្ទះរបស់បាសឺឡូន នាប្រទេសអេស្ប៉ាញ វិញនៅសប្ដាហ៍ក្រោយ។ តែក្ដីសង្ឃឹមនោះ មានសភាព​ស្ដួច​ស្ដើង​ណាស់ ដោយហេតុថា ក្រុមប៉ារីស ត្រូវយកពិន្ទុឈ្នះ ក្រុមបាសឺឡូន ក្នុងការប្រកួតលើកក្រោយនេះ ឲ្យ​បាន​យ៉ាង​ហោច ក៏ ៣-០ ដែរ។ ពិន្ទុនេះ មិនមែននរណា ក៏អាចធ្វើបាននោះទេ ជាពិសេសទល់នឹងក្រុមមួយ ដែល​លេង​បាន​ល្អ ដូច​ក្រុម​បាសឺឡូន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...