កើត​មក​គ្មាន​ច្រមុះ ផ្អើល​អស់​អ៊ិនធើណែត

ទារកមួយរូបនេះ កើតមក ដោយមិនគ្រប់ខែ ហើយ... គ្នាគ្មានច្រមុះទេ។ ជាករណីមួយ ពីចំណោម៣៧ករណី ក្នុងពិភពលោក ដែលមានហេតុភេទចម្លែក បែបនេះ។ សម្រាប់អ្នកប្រើប្រាស់ បណ្ដាញអ៊ិនធើណែតវិញ បានប្រមូលគ្នា សម្ដែងក្ដីអាណិតអាសូរយ៉ាងខ្លាំង ទៅដល់កុមារ។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៥ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 15, 2015
  • ប្រធានបទ: កម្រមាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អេលី ម៉ាកគ្លាចើរី (Eli McGlathery) ជាទារក ដែលកើតមកខុសប្រក្រតី។ ទារកកំសត់ បានកើតនៅក្នុងរដ្ឋ អាឡាបាម៉ា (Alabama ភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក) កាលពីថ្ងៃទី៤ ខែមីនា កន្លងទៅ។ មិនត្រឹមតែកើតមិនគ្រប់ខែ និងគ្មានកាយ​សម្បទារគ្រប់គ្រាន់ទេ ហើយ​ថែម​ទាំង ត្រូវក្រុមគ្រូពេទ្យ ដាក់ទារកឲ្យដកដង្ហើម ជាមួយនឹងប្រដាប់ ជួយដកដង្ហើមទៀត។ យ៉ាងណាក៏ដោយ មកទល់នឹង​ពេលនេះ ឪពុកម្ដាយរបស់ទារក និងក្រុមគ្រូពេទ្យ បានទុកចិត្តថា ទារកមាន​សុខភាព​ធម្មតា។ ពួកគេថែមទាំងគិតថា នឹង​ជួយបើកផ្លូវ ដកដង្ហើមធម្មជាតិ ឲ្យទារកនៅពេលដែលទារក ក្លាយជាកុមារ មាន​អាយុ​ច្រើន​បន្ដិច។

ក្នុងពេលនេះ មិត្តភ័ក្ររបស់ក្រុមគ្រួសារទារក បានបង្កើតគេហទំព័រមួយ ដើម្បីប្រមូលថវិកា សម្រាប់ការព្យាបាលនានា ដែលអាចកើតមានសម្រាប់ អេលី។ មកដល់បច្ចុប្បន្ន គេហទំព័រ បានប្រមូលបានជាង ៤ម៉ឺនដុល្លារហើយ ដែលអាចជួយ សម្រាលបន្ទុកយ៉ាងច្រើន ដល់ក្រុមគ្រួសារទារក។

តារា នៅលើអ៊ិនធើណែត

គ្រាន់តែរូបថត អេលី ដែលថតពេលទើបនឹងកើត ដាក់ផ្សាយនៅលើបណ្ដាញសង្គមភ្លាម មនុស្សអ្នកមានសមាន​ចិត្ត​ទាំង​ឡាយ បានធ្វើការចែករំលែក ប្រមាណជាង ៣ម៉ឺននាក់ តែនៅក្នុងរយៈពេល ៦ម៉ោងប៉ុណ្ណោះ។ ម្ដាយរបស់ទារក អ្នកស្រី ប្រេនឌី ម៉ាកគ្លាចើរី (Brandi McGlathery) បានថ្លែងដោយក្ដីរំភើបថា៖ «មានដំណើរវែងឆ្ងាយទៅទៀត សម្រាប់កូនខ្ញុំនេះ ហើយយើងត្រូវការចាំបាច់ណាស់ នូវការគាំទ្រទាំងនេះ។»

បើទោះជាមានរូបរាង មិនគ្រប់គ្រាន់ក៏ដោយ តែ អេលី មានសុខភាពធម្មតា។ អ្នកស្រី ប្រេនឌី បានលើកមកនិយាយ ពី​ទំព័រ​ហ្វេសប៊ុករបស់ អេលី ដែលមានចំនួនអ្នកចូលមកគាំទ្រ កាន់តែច្រើនឡើង។ អ្នកបានបន្ថែមថា៖ «ខ្ញុំសប្បាយចិត្ត​ណាស់ នឹងអ្វីដែលអ្នកទាំងនេះ បានផ្ដល់ឲ្យយើង។ ប៉ុន្តែបើសិនជាអ្នកមិនអាចផ្ដល់ជាថវិការ តែអ្នកគ្រាន់តែតែផ្ដល់ នូវ​ការលើកទឹកចិត្តធម្មតានោះ ខ្ញុំពិតជារំភើបណាស់ទៅហើយ សម្រាប់កូនតូច អេលី របស់ខ្ញុំ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...