រលះរលួយខ្លួន ព្រោះចូលត្រាំទឹក Javel ព្យាបាលជំងឺសើរស្បែក
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី៣០ សីហា ២០១៥
- កែប្រែចុងក្រោយ: August 31, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាង សារ៉ា ខូល (Sarah Cole) ជាតិអូស្ត្រាលី អាយុ២៩ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាបន្ទាន់ ហើយនាងបានស្ថិតក្នុងការសង្គ្រោះជីវិត ដែលជាដំណាក់កាលចុងក្រោយ។ ខ្លួនប្រាណរបស់នាង ត្រូវបានរលាករលះរលួយ អស់ប្រមាណជា៩៨% បន្ទាប់ពីបានចូលទៅត្រាំ នៅក្នុងចានងូតទឹក ដែលបំពេញដោយទឹក លាយជាមួយនឹងសារជាតិរាវឈ្មោះ ទឹក ហ្សាវែល (Javel - ជាតិគីមីជាវត្ថុរាវ ដើម្បីដាក់ឲ្យកាត់ស្នឹម ឬស្នាមប្រឡាក់អ្វីមួយ ដែលពិបាកដុស) តាមការណែនាំរបស់អ្នកជំនាញម្នាក់ ដែលចង់ឲ្យនាងជាសះ ពីជំងឺសើរស្បែក។
សារព័ត៌មានអូស្ត្រាលី «Daily Telegraph» បានរៀបរាប់ឲ្យដឹងថា នាង សារ៉ា បានទទួលការណែនាំ ឲ្យលាយទឹកងូតទឹក ជាមួយនឹងសារជាតិរាវ ហ្សាវែល។ នៅពេលទទួលបានការណែនាំនោះ នាងបានបដិសេធវិញដែរថា៖ «មិនដែលធ្លាប់ដឹងទាល់តែសោះ ក្នុងមួយជីវិតនេះ ពីករណីលាយទឹកហ្សាវែល យកមកងូត... វានឹងអាចធ្វើ ឲ្យខ្លួនខ្ញុំរលាករលះបាន!» ប៉ុន្តែអ្នកជំនាញនោះ នៅតែឆ្លើយមកទៀតថា៖ «ទាល់តែអ្នកឯងសាកល្បង»។
បន្ទាប់ពីបានងូតទឹកលាយហ្សាវែលរួច នាងសារ៉ា ដែលមានកូនតូចបីនាក់ផងនេះ បានទទួលអារម្មណ៍ ហាក់ដូចជាស្រាលខ្លួន យកអ្វីមកថ្លែងមិនត្រូវ។ ប៉ុន្តែនៅ២ថ្ងៃក្រោយមក ទើបហេតុភេទចាប់ផ្ដើមឲ្យសញ្ញា។ ខ្លួននាងបានញ័រគ្រប់កន្លែងទាំងអស់ នាងដើរមិនបាន និយាយក៏លែងរួចដែរ។ ស្វាមីរបស់នាងបានយកនាង ទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ដំណឹងដែលគួរឲ្យរន្ធត់ជាងនេះ គឺគ្រូពេទ្យនៅទីនោះ បានកំណត់ថានាងសារ៉ា មិនអាចនៅរស់ បានប៉ុន្មានថ្ងៃទៀតទេ។ ការកំណត់របស់គ្រូពេទ្យ បានធ្វើឲ្យក្រុមគ្រួសារ ដែលរស់នៅក្នុងក្រុង ដាបតូ (Dapto ភាគអាគ្នេយ៍នៃកោះអូស្ត្រាលី) បានតៀមរៀបចំបុណ្យសាកសព ឲ្យនាង សារ៉ា រួចជាស្រេច។
ប៉ុន្តែក្រុមគ្រូពេទ្យ មិនបានទុកនាង សារ៉ា មិនរវីរវល់ឡើយ។ ក្រោយពីបានស្នាក់សម្រាក នៅក្នុងមន្ទីរពេទ្យ អស់រយៈពេលជាង២សប្ដាហ៍ នាង សារ៉ា ត្រូវបានបញ្ជូនជាបន្ត ទៅកាន់មន្ទីរពេទ្យមួយទៀត ឈ្មោះ Concord Hospital ដែលមានជំនាញខាងស្បែក និងការរលាក នៅក្នុងក្រុង ស៊ីដនី។ នៅទីនោះ អ្នកជំងឺមានទទួលអាការៈធូរស្រាលមកវិញ តែត្រូវរងនូវវិបត្តិមួយទៀត នោះគឺស្លាកស្នាម ដែលដៅជាប់ នៅលើខ្លួននាងពាសពេញ តាំងពីក្បាលរហូតដល់ចុងជើង៕
» នាង សារ៉ា ក្នុងពេលបច្ចុប្បន្ន៖