សារក្នុងហ្វេសប៊ុក របស់ស្ត្រីបម្រើការលើយន្ដហោះ ដូច«ដឹងមុន»
នាង «Samar Ezz Eldin» ជាតិអេហ្សីព អាយុ២៦ឆ្នាំ បានបម្រើការងារ និងស្ថិតនៅក្នុងយន្ដហោះ «MS804» របស់ក្រុមហ៊ុនអាកាសចរណ៍ «EgyptAir» ដែលទើបនឹងធ្លាក់ចូលសមុទ្រ មេឌីទែរ៉ាណេ កាលពីថ្ងៃព្រហស្បត្តិ៍មុន។ នាងបានចូលបម្រើការ នៅក្នុងក្រុមហ៊ុននេះ តាំងពីខែឧសភា ឆ្នាំ២០១៤កន្លងមក។
សារព័ត៌មាន «La Stampa» បានធ្វើរបាយការណ៍មួយ ពីនាង «Samar Ezz Eldin» ដូច្នេះថា បន្ទាប់ពីនាងបានបម្រើការនៅក្នុងយន្ដហោះបាន៤ខែ នាងបានបង្ហោះរូបថតមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ឲ្យឃើញពីហេតុការណ៍ «ដូចដឹងមុន»ដ៏គួរឲ្យរន្ធត់ នៃការធ្លាក់យន្ដហោះ។
រូបថតនោះ ដែលត្រូវបានសារព័ត៌មានជាច្រើន យកទៅផ្សព្វផ្សាយជាបន្តបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្ហាញពីស្ត្រីបម្រើការលើយន្ដហោះមួយរូប កំពុងដើរចេញពីទឹក ក្នុងឯកសណ្ឋានការងារ ដែលទទឹកជោគ ជាមួយនឹងហិបឥវ៉ាន់នៅនឹងដៃ។ តែនៅផ្នែកខាងក្រោយ នៃរូបនោះ គេឃើញយន្ដហោះមួយ [...]