Posts tagged as "Eng Chhai Eang"

ហ៊ុន សែន អះអាង​ពី​ការ​ចាកចេញ «ទៅ​បម្រើ​ជាតិ»

ហ៊ុន សែន អះអាង​ពី​ការ​ចាកចេញ «ទៅ​បម្រើ​ជាតិ»

បើរាប់មកទល់នឹងម៉ោងនេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងស្ថិតនៅលើយន្ដហោះ នៅឡើយទេ។ លោកបានចាកចេញ ពីប្រទេសកម្ពុជា ក្រោមការហែហម ពីមន្ត្រីអ្នកមុខអ្នកការ រាប់សិបនាក់ ដើម្បីធ្វើដំណើរ ឆ្ពោះទៅកាន់ក្រុងញ៉ូយក សហរដ្ឋអាមេរិក ក្នុងបំណងចូលរួម ក្នុងមហាសន្និបាតប្រចាំឆ្នាំ របស់អង្គការសហប្រជាជាតិ ក្នុងនាមលោក ជាប្រមុខរដ្ឋាភិបាលកម្ពុជា នៃប្រជាជាតិមួយ ដែលជាសមាជិក របស់អង្គការពិភពលោកខាងលើ។

ក្នុងឱកាសនេះ លោក ហ៊ុន សែន បានភ្ជាប់ភារកិច្ចរបស់លោក ទៅនឹងចម្រៀងដ៏ល្បីមួយ បកស្រាយដោយអធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត និងអ្នកស្រី ហ៊ួយ មាស ដែលមានចំណងជើងថា «លាទៅបម្រើជាតិ»។ ចម្រៀងនេះ ជាផ្នែកមួយ នៃភាពយន្ដបូរាណចិន រឿង «ស៊ីយិនគុយ» ដែលនិយាយពីវីរភាព របស់មេទ័ពចិន​ ដ៏ខ្លាំង​និងស្មោះត្រង់មួយរូប ឈ្មោះ«ស៊ីយិនគុយ»។

នាយករដ្ឋមន្ត្រីថ្មី ដែលជ្រើសតាំងចេញ ពីសភាឯកបក្សកម្ពុជា បានថ្លែងឡើងថា៖ [...]

CNRP នឹង​បន្ត​យុទ្ធនាការ មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​ខាង​មុខ

CNRP នឹង​បន្ត​យុទ្ធនាការ មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​ខាង​មុខ

ប្រជុំពីរថ្ងៃ ដើម្បីសម្រេចបានពីរចំណុច។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ដែលទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន នៅមុននេះ។ 

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា គណៈកម្មការចំពោះកិច្ច របស់គណបក្ស បានជួបប្រជុំគ្នា ជាលើកទី២ នៅថ្ងៃទី៤-៥ ខែមិថុនានេះ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីរៀបចំផែនការសកម្មភាព យុទ្ធនាការមិនទទួលស្គាល់ «ការបោះឆ្នោតក្លែងក្លាយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨»​ខាងមុខ។

រីឯការសម្រេចចំនួនពីរចំណុច រួមមាន៖ (១) រៀបចំជំរុញ និងលើកទឹកចិត្តពលរដ្ឋ ទាំងក្នុងនិងក្រៅប្រទេស ធ្វើយុទ្ធនាការមិនទទួលស្គាល់ «ការបោះឆ្នោតក្លែងក្លាយ» និង(២) ពង្រីកសកម្មភាពការទូត។

មិនមានការពន្យល់បន្ថែម ត្រូវបានទម្លាយចេញ ពីអង្គប្រជុំខាងលើនេះទេ ខណៈមន្ត្រីគណបក្សមួយចំនួន ប្រចាំនៅទ្វីបអ៊ឺរ៉ុប បដិសេធន៍មិនធ្វើអត្ថាធិប្បាយ។

ប៉ុន្តែ លោក អេង [...]

អេង ឆៃអ៊ាង ច្រាន​ចោល​ការ​ថ្លែង​របស់​កូន​ប្រុស ក្នុង​ការ​បង្កើត​គណបក្ស​ថ្មី

អេង ឆៃអ៊ាង ច្រាន​ចោល​ការ​ថ្លែង​របស់​កូន​ប្រុស ក្នុង​ការ​បង្កើត​គណបក្ស​ថ្មី

សម្រាប់អ្នកឃ្លាំមើលបញ្ហានយោបាយ និងអ្នកដែលស្គាល់គ្រួសារលោក អេង ឆៃអ៊ាង យល់ភ្លាមថា សារដែលយុវជន អេង រតនៈ សរសេរឡើង​ចង់​បង្កើត​គណបក្ស​«សម្ដេចឪ» និងយករូបសញ្ញា«អ៊ុនតាក់» ជារូបសញ្ញាសម្គាល់គណបក្សនោះ មិនគួរយកជាការបានឡើយ។ តែសម្រាប់បណ្ដាញឃោសនា របស់រដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាវិញ បានយកសារទាំងនេះ ទៅចុះផ្សាយបន្តព្រោងព្រាត ដោយមិនខ្វល់ខ្វាយ ក្នុងការផ្ទៀងផ្ទាត់ព័ត៌មាននេះ ថាអាចយកជាការបាន ឬគ្រាន់ជាការសរសេរ ឲ្យតែបានៗនោះទេ។

ឃ្លាទាំងស្រុង របស់យុវជន អេង រតនៈ (ដែលពេលនេះ ត្រូវបានលប់ចេញ ពីគណនីហើយ) មានជាអាទិ៍ថា៖ 

នៅចំពោះហេតុការណ៍នេះ លោក អេង ឆៃអ៊ាង ដែលជាឪពុក និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានចេញមកបំភ្លឺ ប្រាប់ឲ្យអ្នកផង កុំយកចិត្តទុកដាក់ នឹងសារបង្ហោះ [...]

សម រង្ស៊ី និងមន្ត្រី​ប្រឆាំង​៥នាក់ ត្រូវ​តុលាការ​កោះ​ឲ្យ​ចូល​ខ្លួន​ក្នុង​រឿង​បង្កើត​ចលនា

សម រង្ស៊ី និងមន្ត្រី​ប្រឆាំង​៥នាក់ ត្រូវ​តុលាការ​កោះ​ឲ្យ​ចូល​ខ្លួន​ក្នុង​រឿង​បង្កើត​ចលនា

នៅថ្ងៃទី៤ ខែមេសានេះ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអម​សាលាដំបូង​រាជធានីភ្នំពេញ បានចេញដីកាចំនួន៦ ខុសៗគ្នា កោះហៅមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ទាំង៦នាក់ របស់គណបក្សប្រឆាំង ដែលសព្វថ្ងៃរងការចោទប្រកាន់ថា បានបង្កើតចលនាសង្គ្រោះជាតិ ខុសច្បាប់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងគោលបំណង ផ្តួលរំលំអាជ្ញាធរស្របច្បាប់ នៅកម្ពុជា។

មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់​ទាំង៦នាក់នោះ រួមមានលោកក សម រង្ស៊ី ត្រូវចូលខ្លួន នៅថ្ងៃទី២២ ខែឧសភា - លោក អេង ឆៃអ៊ាង ត្រូវចូលខ្លួន នៅថ្ងៃទី២៣ ខែឧសភា - អ្នកស្រី ជូឡុង សូមួរ៉ា កោះហៅចូលថ្ងៃទី២៤ ខែឧសភា - លោក ហូរ វ៉ាន់ ត្រូវចូលខ្លួន នៅថ្ងៃទី២៨ ខែឧសភា - លោក នុត រំដួល ត្រូវចូលខ្លួន នៅថ្ងៃទី២៩ ខែឧសភា និងលោក តុ វ៉ាន់ចាន់ ត្រូវចូលខ្លួន នៅថ្ងៃទី៣០ ខែឧសភា។ អ្នកទាំង៦ ដែលត្រូវលោក សៀង សុខ ហៅថា ជា«ជនសង្ស័យ» ត្រូវចូលខ្លួន នៅវេលាព្រឹកម៉ោង៩ [...]

សាលា​ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន កឹម សុខា ដូច​អ្វី​ដែល ហ៊ុន សែន ជឿជាក់

សាលា​ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន កឹម សុខា ដូច​អ្វី​ដែល ហ៊ុន សែន ជឿជាក់

មេធាវី​មួយ​រូប ​ក្នុង​ចំណោម​មេ​ធាវី​ទាំង​៦​រូប​ គឺលោក សំ សុ​គង់ ដែល​បាន​ចូល​រួម​ការ​ពារ​ក្ដីឲ្យលោក កឹម សុខា នៅ​ព្រឹក​ថ្ងៃអង្គារទី២៧ ខែមីនានេះ បាន​ថ្លែង​ថា៖ «សា​លា​ឧទ្ធរ​ណ៍​ គេ​សម្រេច​តម្កល់​ការ​សម្រេច ​ការ​ពន្យារ​ពេល​ឃុំ​ខ្លួន​ ទុក​ជា​បាន​ការ​ បាន​ន័យ​ថា ​គេ​បន្ត​ឃុំ​ខ្លួន​ទៀត»​។

សវនា​ការរបស់សភាស៊ើបសួរ នៃសាលាឧទ្ធរណ៍ បានធ្វើឡើង​ដោយគ្មានវត្តមានចូលរួម ពីសំណាក់លោក កឹម សុខា ដែលជាជនសង្ស័យនោះទេ បើទោះជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ បានអះអាងតាំងពីច្រើនថ្ងៃមុន រហូតមកដល់ថ្ងៃម្សិលម៉ិញ ថាសវនាការនេះ នឹងមានការចូលរួមដោយផ្ទាល់ ពីលោក កឹម សុខា ក៏ដោយ។

កាលពីថ្ងៃទី៥ ខែមីនាកន្លងទៅ ប្រធានគណបក្សប្រឆាំងរូបនេះ ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី​សម្រេចឃុំខ្លួនបន្ត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...