Posts tagged as "Cafe Internet"

កម្ពុជា​នឹង​មាន​ហ្វីប​អុបទីក កម្លាំង ១០០ G ប្រើ​ក្នុង​ពេល​ឆាប់ៗ

កម្ពុជា​នឹង​មាន​ហ្វីប​អុបទីក កម្លាំង ១០០ G ប្រើ​ក្នុង​ពេល​ឆាប់ៗ

ក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្មអ៊ិនធើណែត ឆ័ន វ៉ៃ នឹងតម្លើងលទ្ធភាពរបស់ខ្លួនដល់កំពូល់ ដោយគ្រោងនឹងបំពាក់​ឲ្យ​ប្រទេស​កម្ពុជា នូវបណ្ដាញផ្គត់ផ្គង់ដំបូងគេមួយ ហៅថា ហ្វីបអុបទិក (fibre optique) មានកម្លាំងរត់ ១០០Gbit ក្នុងមួយវិនាទី។ គម្រោងនេះ នឹងធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការ នៃភ្ជាប់បណ្ដាញសេវាកម្ម អ៊ិនធើណែតដែលមានល្បឿនលឿន នៅក្នុងប្រទេស ដែលមានកំណើតសេដ្ឋកិច្ច ដែលមានក្នុងកម្រិត ៧% រួមផ្សំនឹងការធ្វើវិនិយោគទុន យ៉ាងសន្ធឹក​សន្ធាប់​នោះ។

សេវាកម្មផ្គត់ផ្អង់អ៊ិនធើណែត ហ្វីបអុបទីក នឹងត្រូវប្រើបច្ចេកវិទ្យា 1830 PSS របស់ក្រុមហ៊ុនបារាំង ដ៏ល្បីមួយ ឈ្មោះ អាល់កាតែល លូសេន ដែលមានជំនាញ ខាងទូរគមនាគមន៍ ជាច្រើនឆ្នាំមកហើយ។ លោក អេរិច លី (Eric Lee) អគ្គ​នាយកក្រុមហ៊ុន ឆ័ន វ៉ៃ បានថ្លែងឡើងថា៖ «យើងស្វែងរកបច្ចេកវិទ្យាមួយ ដែលអាចផ្ដល់ជូននូវសមត្ថភាព និង​ប្រសិទ្ធិ​ភាពកម្រិតខ្ពស់ ប្រកបដោយការរំពឹង ទៅមុខវែងឆ្ងាយ [...]

សូ ឃុន ស្លាប់ ដោយជំងឺ«គ្រាប់ឈាម»

សូ ឃុន ស្លាប់ ដោយជំងឺ«គ្រាប់ឈាម»

តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការ ពី​មន្រ្តី​ទទួល​ខុស​ត្រូវ​ម្នាក់​​​នៃ​ក្រសួង​ប្រៃណីយ៍ ដែល​ស្និត​នឹង​លោក សូ ឃុន បាន​បញ្ជាក់​ប្រាប់​ថា អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍​កម្ពុជា​រូប​នេះ មាន​ជំងឺ​«គ្រាប់​ឈាម»​ប្រចាំ​កាយ ដែល​គេ​ហៅ​ថា ឈាម​ស ស៊ី​ឈាម​ក្រហម។ លោក​បាន​លា​ចាក​លោក​នេះ​ទៅ ​នៅ​​ក្នុង​ផ្ទះ​ផ្ទាល់​របស់​លោក​ស្ថិត​ក្នុង ខណ្ឌ​ទូលគោក កាល​ពី​វេលា​ម៉ោង​ជាង​១១ ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥​នេះ។

ស្រប​គ្នា​នេះ​ដែរ ក្នុងទំព័រហ្វេសប៊ុក​របស់​លោក​ ខៀវ កាញ៉ារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ក៏​បាន​សរសេរ​ដែ​ថា៖ «ឯ.ឧ. សូ ឃុន អតីត​រដ្ឋ​មន្ត្រី​បាន​ទទួល​មរណភាព នៅ​វេលា​ម៉ោង​ ១១.១១ ​មុន​នេះ»។

លោក សូ ឃុន អាយុ៧១ឆ្នាំ ក្នុងតំណែងជាសមាជិកសភាមណ្ឌលតាកែវ ក្នុងអាណត្តិទី៥នេះ លោកធ្លាប់​ជា​អតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាបួនអាណត្តិ [...]

កម្ពុជា៖ សារាចរណ៍​​កម្រិត​ហាង​អាំងធើណែត និង​គម្រាម​សេរីភាព​ពត៌មាន​វិទ្យា

កម្ពុជា៖ សារាចរណ៍​​កម្រិត​ហាង​អាំងធើណែត និង​គម្រាម​សេរីភាព​ពត៌មាន​វិទ្យា

សារាចរណ៍ថ្មីមួយ ចេញពីក្រសួងប្រៃសនីយ៍ និងទូរគមនាគមកម្ពុជា អាចជាគ្រោះថ្នាក់ដល់ហាងលក់អាំងធើណែត និងគម្រាមដល់​សេរីភាព នៃការទទួលពត៌មាន និងការបញ្ចេញមតិ។


ហាងនានានៅទីក្រុងភ្នំពេញ ដែលផ្ដល់សេវាកម្មអាំងធើណែត។

សារាចរណ៍ដែលបានចេញផ្សាយ នៅថ្ងៃពុធទី១២ធ្នូ កន្លងមកនេះ និងចុះហត្ថលេខាដោយលោក សូ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានដាក់ចុះមកសំដៅហាមឃាត់ ហាងសេវាអាំងធើណែត ដែលមានចម្ងាយតិចជាង ៥០០ម៉ែត្រពីសាលារៀន។ បន្ទាប់មកទៀត ក្នុងអត្ថបទនោះដដែល ក៏បានហាមឃាត់ដែរ ទៅគ្រប់យុវជនដែលមានអាយុតិចជាង១៨នាក់ ដើម្បីប្រយុទ្ធប្រឆាំង​ទល់នឹង «ភេវរកម្ម ឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងភាពអាសអាភាស»។ ក្នុងចំណោមការឃាមឃាត់ ដែលមាននៅក្នុងសារាចរណ៍នោះ ក៏​មានផងដែរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...