Posts tagged as "Pepe Reina"

ប៉េប៉េ រ៉េណា ផ្ញើ​សារ​ទៅ​អ្នក​គាំទ្រ​ក្រុម​ហង្ស​ក្រហម ទាំង​ឈឺ​ចាប់

ប៉េប៉េ រ៉េណា ផ្ញើ​សារ​ទៅ​អ្នក​គាំទ្រ​ក្រុម​ហង្ស​ក្រហម ទាំង​ឈឺ​ចាប់

អតីតអ្នកចាំទីក្រុមលីវើភូល (Liverpool) ប៉េប៉េ រ៉េណា (Pepe Reina) បានចាកចេញពីទឹកដីអង់គ្លេសហើយ បន្ទាប់ពីក្លិប​ហង្សក្រហម បានប្រកាសថាពួកគេបានឲ្យក្រុមណាប៉ូលី (Napoli) របស់ប្រទេសអ៊ីតាលី ខ្ចីជើង១ឆ្នាំ ខណៈដែលរ៉េណា បង្ហើបប្រាប់ថា ក្លិបបង្ខំឲ្យគាត់ចាកចេញ ទាំងគ្មានប្រឹក្សាយោបល់ជាមួយនឹងគាត់សោះ។


អតីតអ្នកចាំទីក្រុមលីវើភូល (Liverpool) ប៉េប៉េ រ៉េណា ដែលមកលេងឲ្យក្រុមណាប៉ូលីមួយឆ្នាំ។ (រូបថត metro.co.uk)

កីឡាករអន្តរជាតិអេស្ប៉ាញ ដែលលេងឲ្យលីវើភូលតាំងពីឆ្នាំ២០០៥ បានផ្ញើសំបុត្រផ្លូវការមួយ ដល់អ្នកគាំទ្រក្រុមលីវើភូល​ទាំងអស់ ដោយគាត់និយាយថា៖ «ខ្ញុំពិតជាខកចិត្ត ដែលអ្នកចាត់ការក្រុមលីវើភូល យល់ព្រមឲ្យខ្ញុំចេញទៅក្រុមណាប៉ូលី ដោយមិនបានប្រាប់ខ្ញុំពីដំបូង។»

គ្រូបង្វឹកក្រុមហង្សក្រហម [...]

អ្នកចាំទីលីវើភូល ប៉េប៉េ រ៉េណា ត្រៀម​ផ្ទេរ​ទៅ​ក្រុម​ណាប៉ូលី ជា​លក្ខណៈ​ខ្ចី​ជើង

អ្នកចាំទីលីវើភូល ប៉េប៉េ រ៉េណា ត្រៀម​ផ្ទេរ​ទៅ​ក្រុម​ណាប៉ូលី ជា​លក្ខណៈ​ខ្ចី​ជើង

អ្នកចាំទីក្រុមហង្សក្រហមលីវើភូល (Liverpool) ប៉េប៉េ រ៉េណា (Pepe Reina) នឹងទៅចូលរួមជាមួយក្រុមអ៊ីតាលី ណាប៉ូលី (Napoli) លក្ខណៈខ្ចីជើងរយះពេលយូរ។


អ្នកចាំទី កីឡាករ ប៉េប៉េ រ៉េណា របស់ក្រុម លីវើភូល។

គ្រូបង្វឹកថ្មី ក្រុមណាប៉ូលី លោករ៉ាហ្វាអែល បិនីតែស (Rafael Benitez) បង្វែរគោលដៅទៅរកកីឡាករអន្តរជាតិអេស្ប៉ាញ និងជាអតីតកូនក្រុមរបស់គាត់វិញ បន្ទាប់ពីគាត់តាមប្រជែងដេញថ្លៃយកកីឡាករជូលីយ៉ូ សេសា (Julio Cesar) ពីក្រុម​ឃ្យូភីអរ (QPR) មិនបានសម្រេចរួចមក។

រ៉េណា វ័យ៣០ឆ្នាំ ត្រូវបានគេរាយការណ៏ថា គាត់នឹងត្រឡប់មកហ្វឹកហាត់វិញ នៅថ្ងៃអាទិត្យ មុនពេលដែលគាត់ត្រូវឡើង​យន្តហោះ ទៅចូលរួមក្រុម ដើម្បីប្រកួតមិត្តភាពនៅតំបន់អាស៊ី។

លីវើភូល បានទិញអ្នកចាំទីអន្តរជាតិប៊ែលស្ស៊ិក ស៊ីម៉ុន ម៉ិកណូឡិត [...]

ក្រុមបាសេឡូណា កំពុង​សម្លឹង​រក​មើល​អ្នក​ចាំទី​ថ្មី

ក្រុមបាសេឡូណា កំពុង​សម្លឹង​រក​មើល​អ្នក​ចាំទី​ថ្មី

តាមកាសែតសាន់ដេ ភីផល (Sunday People) បានឲ្យដឹងថា ក្រុមបាល់ទាត់អេស្ប៉ាញ បាសេឡូណា (Barcelona) បាន​បង្ហាញឈ្មោះកីឡាករព្រីមែលីក (Premier League) បីរូប ដើម្បីមកជំនួសដំណែងកីឡាករអ្នកចាំទី វិកទ័រ វ៉ាល់ដេស (Victor Valdes)។ ក្នុងនោះរួមមាន កីឡាករ ហូកូ ឡូរីស (Hugo Lloris) របស់ក្រុមទទិនហេម (Tottenham), កីឡាករ ដេវ៉ីដ ដឺកៀ (David De Gea) របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) និងកីឡាករ ប៉េប៉េ រ៉េណា (Pepe Reina) របស់​ក្រុមលីវើភូល (Liverpool)។


ផ្លាកសញ្ញារបស់ក្រុមបាល់ទាត់បាសឺឡូណា នៃប្រទេសអេស្ប៉ាញ។

អ្នកចាំទីវ៉ាល់ដេស គឺត្រៀមនឹងចាកចេញពីទឹកដីនូខេម (Nou Camp) នៅពេលដែលកិច្ចសន្យា របស់គាត់ត្រូវបានបញ្ចប់ នៅចប់រដូវកាល ហើយក្រុមអ្នកមានបុណ្យបាសេ បានត្រៀមខ្លួន រួចរាល់ហើយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...