ខ្លាចពេទ្យធ្មេញពេក យក«កាវវិទ្យាសាស្ត្រ»មកបិទភ្ជាប់ធ្មេញ
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២១ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 21, 2015
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងរយៈពេល១០ឆ្នាំមកនេះ អ្នកស្រី អេនជី បាឡូវ សុខចិត្តសុំជំនួយពី កាវវិទ្យាសាស្ត្រ ជៀសជាងចូលខ្លួន ទៅឲ្យពេទ្យធ្មេញពិនិត្យ និងព្យាបាល ធ្មេញរបស់អ្នកស្រី។ តែ«កាវវិទ្យាសាស្ត្រ» មិនមែនជាថ្នាំ ជួយសម្រួលបញ្ហាធ្មេញ ដល់អ្នកស្រីនោះទេ។ អ្នកម្ដាយ អេនជី ជាតិអង់គ្លេស ដែលមានអាយុ៤៨ឆ្នាំរូបនេះ បានរៀបរាប់ពីរឿង ដ៏កំសត់ខ្លោចផ្សារនេះ ប្រាប់សារព័ត៌មាន «Mirror»។
«ខ្ញុំបានបន្តក់កាវនេះ តែបន្តិចទេ»
អ្នកស្រីបានពន្យល់ថា៖ «នៅពេលដែលមានធ្មេញមួយជ្រុះ ខ្ញុំបានបន្តក់កាវនេះ តែបន្តិចទេ ហើយសាកល្បងយកធ្មេញនោះ ទៅដាក់ដាំនៅកន្លែងដើមវិញ ដើម្បីកុំឲ្យមានប្រហោង នៅពេលបើកមាត់»។
ហេតុអ្វីក៏ធ្វើរឿងចម្លែកបែបនេះ? អ្នកស្រី អេនជី បាឡូវ បានឆ្លើយឡើងថា មកពីអ្នកស្រី«តក់ស្លុត» ដោយសារមរណៈភាព របស់ម្ដាយអ្នកស្រី បានកើតឡើង ព្រោះជំងឺមហារីកបំពង់ក។ អ្នកស្រីបានពន្យល់ទៀតថា៖ «ម្ដាយខ្ញុំមានធ្មេញមួយ បានដុះចេញមក ហើយគឺដោយសារបែបនេះហើយ ទើបគេបានរកឃើញ ពីជំងឺមហារីករបស់គាត់ ដែលធ្វើគាត់បានបាត់បង់ ឆ្អឹងថ្គាមខាងក្រោម ជិត៩០ភាគរយ»។
ធ្មេញ១១ ត្រូវបានដកចេញ និងចាប់ខ្ចៅដែកចូល
ដើម្បីជៀសវាង ការសម្លឹងមើលពីអ្នកដទៃ អ្នកស្រី អេនជី បាឡូវ តែងតែនិយាយ ជាមួយអ្នកទាំងនោះ ដោយយកដៃខ្ទប់មាត់។ ហើយពេលខ្លះ អ្នកស្រីលែងចង់ចេញ ពីផ្ទះនោះទៅទៀត។ នៅក្នុងពេលនេះ អ្នកស្រីត្រូវបានក្រុមគ្រូពេទ្យពិនិត្យ ដោយប្រើរយៈពេលអស់ជាច្រើនម៉ោង។ គ្រូពេទ្យធ្មេញ បានដកធ្មេញរលេះរលួយ ដោយសារ«កាវវិទ្យាសាស្ត្រទាំងនោះ ចំនួន១១ធ្មេញចេញ និងបានពាក់ឲ្យអ្នកស្រី នូវកម្រងខ្ចៅចាប់ ធ្វើពីសារជាតិទីតាន ដែលគ្រោងនឹងទទួលដាំ នូវធ្មេញសិប្បនិម្មិតចំនួន១២វិញ៕
» វីដេអូបទយកការណ៍ របស់សារព័ត៌មាន «Mirror»៖