និស្សិត​ពេទ្យ៖ ការ​ប្រលង​ថ្នាក់​ជាតិ មាន​ភាព​មិន​ប្រក្រតី

និស្សិតពេទ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលប្រមាណជាង១៤០នាក់បាននាំគ្នាធ្វីបាតុកម្មតវ៉ា ដោយ​ស្នើអោយសាកលវិទ្យាល័យមួយនេះ លុបចោលនូវការប្រលងថ្នាក់ជាតិសម្រាប់និស្សិតជំនាន់ទី៣៤។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: April 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

និស្សិតពេទ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រមាណជាង១៤០នាក់បាននាំគ្នាធ្វីបាតុកម្មតវ៉ា ដោយ​ស្នើអោយសាកលវិទ្យាល័យមួយនេះ លុបចោលនូវការប្រលងថ្នាក់ជាតិសម្រាប់និស្សិតជំនាន់ទី៣៤។


ផ្លាកខាងក្រៅនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ (រូបថត MONOROOM.info/ S.Tith)

ការអប់រំ - និស្សិតម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា មូលហេតុដែលក្រុមនិស្សិតមកតវ៉ានៅទី១១ ខែ​មេសា ឆ្នាំ២០១៤នេះ ដោយឈរលើមូលហេតុទាក់ទងទៅនឹងអនុក្រិត្យ ដែលចេញដោយរដ្ឋាភិបាលឆ្នាំ២០០៧ គឺ​អ្នកដែលចូលប្រលងថ្នាក់ គឺត្រូវតែប្រលងថ្នាក់ជាតិ។ និស្សិតផ្នែកវិជ្ជសាស្រ្តរូបនេះបន្តថា៖ «សម្រាប់ពួកខ្ញុំ គឺចូល​តាំងឆ្នាំ២០០៥ គឺមិនបានចូលថ្នាក់ជាតិទេ»។

និស្សិតផ្នែកវេជ្ជសាស្រ្ត ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះម្នាក់ទៀត បានបន្ថែមថា៖ «ដោយឡែក និស្សិតជំនាន់​ទី​៣៤​ពួកខ្ញុំពុំមានប្រលងថ្នាក់ជាតិចូលទេ ប៉ុន្តែក្រសួងតម្រូវឲ្យប្រលងថ្នាក់ជាតិចេញទៅវិញ ហើយនេះជាភាពមិន​យុត្តិធម៌ ព្រោះថាការប្រលងថ្នាក់ជាតិ មានត្រឹមតែសាកលវិទ្យាល័យសុខាភិបាលតែមួយគត់ ដោយពុំមាន​ការ​ចូល​រួមពី​សាកល​វិទ្យាល័យឯកជនផ្សេងៗ»។ ក្រុមនិស្សិតទាំងនោះ បានលើកឡើងទៀតថា ការប្រលងថ្នាក់ជាតិនេះ គឺ​មាន​ភាពមិនប្រក្រតី ព្រោះអនុក្រិត្យបានចែងថា ការប្រលងថ្នាក់ជាតិលុះត្រាតែមានអន្តរសាលា រវាងឯកជន និងរដ្ឋ តែ​ជាក់ស្តែងមានតែរដ្ឋទេដែលប្រលង រីឯសាលាឯកជនមិនមានប្រលងថ្នាក់ជាតិទេ។ ហេតុដូចនេះ និស្សិតផ្នែក​វេជ្ជសាស្រ្តខាងលើ បានចោទជាសំណួរថា៖ «អញ្ចឹងតើការធ្វើថ្នាក់ជាតិ ដើម្បីរកតម្លៃរបស់សិស្សដែល​បញ្ចប់ការ​សិក្សា ដូច្នេះពួកខ្ញុំមានតែឯង សួរថាការធ្វើថ្នាក់ជាតិហ្នឹងដើម្បីអ្វី?»

បានថ្លែងបន្តថា ពួកលោកបានរងចាំដំណោះស្រាយ អស់ជាច្រើនថ្ងៃមកហើយ តែមិនមិនទទួលបានលទ្ធផលអ្វីទាំង មកនៅថ្ងៃនេះ ទើបសម្រចចិត្តធ្វើបាតុកម្ម ដើម្បីទាមទាររកភាពយុត្តិធម៌មកវិញ។

បន្ទាប់ពីក្រុមនិស្សិតតវ៉ាទាំងនោះ បានចូលជួបចរចាជាមួយរួចមក លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល បានបញ្ជាក់យ៉ាងខ្លីថា៖ «ប្អូនមានសិទ្ធិអត់ប្រលង ក្រសួង​មានសិទ្ធិអត់ទទួលស្គាល់សញ្ញាប័ត្រ។ ហើយប្អូនក៏​មិន​អាចប្រលង ចូលក្របខ័ណ្ឌធ្វើជាមន្រ្តីរាជការបាន (...) ជាគ្រូពេទ្យ ជាគិលាននុបដ្ឋាក ឬជាឱសថការីជាដើមបានដែរ នេះគឺជាច្បាប់។»

បើទោះបីជាការលើកឡើង របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលបែបនេះ សម្រាប់គោលជំហរបស់និស្សិតជំនាន់ទី៣៤ នៅតែរក្សាគោលជំហរថា មិនអាចប្រលងថ្នាក់ជាតិបានទេ ដោយក្រុមនិស្សិតទាំងនោះអះអាងថា ការប្រលង​ថ្នាក់​ជាតិគឺមានផលវិបាកច្រើន មួយវិញទៀត ពេលវេលាក៏កាន់តែកៀកដែរ និងមិនមានការចូលរួមពី​សាកលវិទ្យាល័យ​ដទៃទៀត។

និស្សិតផ្នែកវិជ្ជសាស្រ្តជំនាន់ទី៣៤ ដែលមិនបញ្ចេញឈ្មោះខាងលើ បានពន្យល់ដូច្នេះទៀតថា៖ «ពេលវេលា​ប្រថុច​ញ៉ុចពេក ហើយការយឺតយ៉ាវរបស់អ្នកដែលចាត់ចែងការប្រលងហ្នឹង ធ្វើអោយពួកខ្ញុំមានភាព​តក់ក្រហល់រៀបចំ​ខ្លួន​មិនទាន់ ហើយណាមួយពួកខ្ញុំសម្រុះសម្រួលគ្នាទៅ គឺមិនធ្វើការប្រលងទេ ព្រោះអីថ្នាក់ជាតិនេះគឺរឿងរបស់​ពួក​ជំនាន់៣៦ ដែលជាអ្នកបង្កើតឡើង ហើយជាអ្នកចង រីឯពួកខ្ញុំជាជនរងគ្រោះសុទ្ធសាធ»៕

----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...