ប្រយោជន៍៣យ៉ាង ដែលគួរតែញុំាអាហារ«ល្វីង»ជារៀងរាល់ថ្ងៃ
បន្លែឬផ្លែឈើចត់ ដែលអាចជួយដល់រាងកាយបាន ត្រូវមនុស្សមួយចំនួនបំភ្លេចចោល ដោយសារពួកគេ បង្វែរញុំាតែបន្លែ ឬផ្លែឈើមានរសជាតិឆ្ងាញ់ ឬរសជាតិប្លែក។ ការធ្វើបែបនេះ នឹងធ្វើឲ្យរាងកាយខ្វះនូវសារធាតុសប្បូរបែប ដើម្បីរុញច្រានដល់ការលូតលាស់រាល់សេរីរាង្គ ក្នុងរាងកាយ។ ខាងក្រោមនេះ នឹងបង្ហាញជូនលោកអ្នកថា អាហារល្វីងដែលលោកអ្នកមិនចូលចិត្តនោះ បែរជាមានប្រយោជន៍ច្រើនយ៉ាង ដល់សុខភាពទៅវិញ។
ផ្លែឈើ ឬគ្រឿងអន្លក់ ចម្រុះគ្រប់រស់ជាតិ ដែលផ្ដល់ប្រយោជន៍ដល់សុខភាព។ (រូបភាពឯកសារ)
សុខភាព - វាជារឿងមួយល្អណាស់ ប្រសិនជាអ្នកនឹងជ្រើសរើសយកអាហារ មកញុំាដើម្បីសុខភាពល្អ ច្រើនជាងការជ្រើសរើសប្រភេទអាហារសម្រាប់តែញុំាដើម្បីចម្អែតក្រពះ។ ការបរិភោគអាហារល្អៗ នឹងជួយឲ្យសម្រស់កាន់តែស្រស់ស្អាតឡើង រួមនឹងការការពារប្រព័ន្ធការពារក្នុងរាងកាយបានល្អ ដែលអាចធ្វើឲ្យជីវិតរស់បានយូរ។
នេះជាសារៈសំខាន់បីយ៉ាង ជួយឲ្យសុខភាពល្អ ដោយសារការបរិភោគបន្លែ ឬផ្លែឈើដែលមានរសជាតិល្វីង។
១. ជាតិល្វីងជួយបង្កើតថាមពលក្នុងរាងកាយ
រុក្ខជាតិល្វីង សម្បូរដោយវីតាមីន អេ វីតាមីនស៊ី វីតាមីនខេ និងសារធាតុរ៉ែ កាល់ស្បូម ប៉ូតាស្យូម និងម៉ាញេស្យូម។
អាហារទាំងនោះ ក៏ពោរពេញទៅដោយជាតិអាស៊ីត ហ្វរឡេន អាស៊ីហ្វីប៊ឺ ដែលជួយកាត់បន្ថយជាតិខ្លាញ់ ដែលបង្កើតថាមពលក្នុងរាងកាយ។ រុក្ខជាតិល្វីងក៏ជួយធ្វើឲ្យស្បែកភ្លឺថ្លា ដោយសារធាតុទាំងនោះ ចូលទៅជួយសម្រួលប្រព័ន្ធសសៃប្រសាទឲ្យរឹងមាំ សម្រួលសសៃឈាមមិនឲ្យកក(វិតាមីនខេ) និងមានសារធាតុphytonutrients ដែលជួយសុខភាពភ្នែក។
២. សម្រួលការរំលាយអាហារយ៉ាងស័ក្តិសិទ្ធិ
សារធាតុល្វីង នឹងជួយទៅជំរុញការផលិតអង់ស៊ីននិងលំហូរទឹកប្រមាត់ឲ្យប្រសើរឡើង ដែលមានប្រសិទ្ធិខ្ពស់ក្នុង ការរំលាយអាហារ។រឿងនេះ ធ្វើឲ្យអ្នកសប្បាយចិត្តក្នុងការបរិភោគអាហារគ្រប់ប្រភេទ ដោយមិនសូវមានការព្រួយបារម្ភ។ សារធាតុ fiber ខ្ពស់ ក្នុងរុក្ខជាតិបៃតងនេះ នឹងជួយជម្រុះកាកសំណល់អាហារទាំងឡាយដែលតោងជាប់បំពង់អាហារ។
ជាពិសេស សារធាតុល្វីងក្នុងរុក្ខជាតិនិងជួយបន្សាបជាតិពុលទាំងឡាយក្នុងរាងកាយ តាមរយៈការសម្រួលដល់ការធ្វើប្រតិកម្មនៃជាតិកូឡេស្តេរ៉ុល ការរក្សាតុល្យភាពអ័រម៉ូន សម្រួលឈាមនិងមេតាប៉ូលីខ្លាញ់។ចំពោះអ្នកមានជំងឺធាតុ គួរបរិភោគជាតិល្វីងនេះឲ្យបានច្រើន ព្រោះវានឹងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងជាតិខ្លាញ់ក្នុងរាងកាយ។
៣. ជាតិល្វីងនឹងជួយបង្ក្រប់សារធាតុក្នុងរាងកាយ
ដោយសារមនុស្សភាគច្រើន មិនមានចំណង់ចំណូលចិត្តចំពោះអាហារល្វីង ធ្វើឲ្យរាងកាយសម្បូរដោយអាហារដែលមានរសជាតិផ្អែ ប្រៃ ជូរច្រើន។ ដូច្នេះការបរិភោគអាហារល្វីងនឹងជួយបង្រ្កប់តម្រូវការរបស់សរីរាង្គកាយ។
អ្នកគួរចងចាំថា ការបរិភោគរុក្ខជាតិល្វីង គ្មានជាតិគីមីនិងមានផលប្រយោជន៏ច្រើន ជាពិសេស វានឹងធ្វើឲ្យអ្នក មិនសូវឃ្លានអាហារផ្តេសផ្តាស ព្រមទាំងមានរូបរាងស្អាត និងរស់រវើកថែមមួយកំរិតទៀត។
--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ មេសា ២០១៤