កឹម សុខា៖ បក្ស​សង្រ្គោះ​ជាតិ បើក​ចំហ​ការ​ចរចា​ជា​មួយ​បក្ស​ប្រជាជន

បើទោះជាលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានព្រលយឲ្យដឹងថា មិនខ្វល់នឹងការចរចាជាមួយគណបក្សសង្រ្គោះជាតិក៏ដោយ ក៏លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហើបឲ្យដឹងថាគណបក្សសង្រ្គោះជាតិ នឹងបើកចំហការចរចា ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទម្លាយភាពជាប់គាំងផ្នែកនយោបាយ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានព្រលយឲ្យដឹងថា មិនខ្វល់នឹងការចរចាជាមួយគណបក្សសង្រ្គោះជាតិក៏ដោយ ក៏លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហើបឲ្យដឹងថាគណបក្សសង្រ្គោះជាតិ នឹងបើកចំហការចរចា ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទម្លាយភាពជាប់គាំងផ្នែកនយោបាយ។


លោក កឹម សុខា (អាវស) ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្រ ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៣ នៅទីស្នាក់ការទួលគោក។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - «គម្រោងអត់ទាន់មានទេ។ តែជាជំហររបស់ខ្ញុំ ក៏ដូចជាគណបក្សសង្រ្គោះជាតិ យើងនឹងបើកឲ្យមាន​ការជជែកគ្នា ដើម្បីដោះស្រាយ។ ដោះស្រាយតាមជំហររបស់គណបក្សសង្រ្គោះជាតិដដែល គឺទីមួយ - ទាមទារការ​បរិច្ឆេតកំណត់បោះឆ្នោតឡើងវិញ។ មិនមែន២០១៨ទេ គឺយើងចង់បានពាក់កណ្តាលអាណត្តិឆ្នាំ២០១៦។ ទីពីរ - គឺការកែទម្រង់ស្ថាប័នបោះឆ្នោតជាស្ថាប័នធម្មនុញ្ញ»។ នេះជាការថ្លែង របស់អនុប្រធានគណបក្សសង្រ្គោះ​ជាតិ​លោក​កឹម សុខា ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីវិលត្រឡប់ពីបរទេស នៅព្រលានយន្តហោះអន្តរជាតិ រាជធានីភ្នំពេញ យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤។

ក្នុងឱកាសនោះលោកកឹម សុខា បានអះអាងថា ការកែទម្រង់ស្ថាប័នបោះឆ្នោត ជាស្ថាប័នធម្មនុញ្ញ និងការកំណត់​ពេលបោះឆ្នោតឡើងវិញ គឺជាប្រធានបទអត្ថិភាព ដូច្នេះមុននឹងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ឈានទៅចរចាលើចំណុចផ្សេងទៀត ចាំចាច់គណបក្សទាំងពីរ ត្រូវសម្រេចឲ្យបានលើប្រធានបទអត្ថិភាព​ជាមុន​សិន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៃសាកល​វិទ្យាល័យអាស៊ីអឺរ៉ុប បានលើកឡើងថា ដំណើរការរដ្ឋរបស់ប្រទេសកម្ពុជា កំពុងប្រព្រឹត្តទៅជាធម្មតា លើគ្រប់វិស័យ ហើយលោកក៏មិនខ្វល់ខ្វាយ ឬចង់និយាយពីការចរចា ជាមួយគណបក្សសង្រ្គោះជាតិនោះទេ។

គេចូលសាលា ខ្លួនឯង អត់ចូលសាលា ...

កាលដែលគណបក្សសង្រ្គោះជាតិ បន្តធ្វើពហិការមិនចូលប្រជុំរដ្ឋសភា ត្រូវបានលោកហ៊ុន សែន បញ្ជាក់ថា៖ «និយាយ​ម្តងអញ្ចេះ ម្តងអញ្ចុះ ខ្ញុំអត់និយាយនយោបាយ ទុកមួយកន្លែងទៅ។(...) វាមានអីខុសធម្មតា ឥឡូវហ្នឹង មានអីខុសធម្មតា ខុសតែអ្នកធ្វើខ្លួនឯងខុសទេតើ ឧទាហរណ៍គេចូលសាលា ខ្លួនឯង អត់ចូលសាលា ចាប់បង្ខំ​ឲ្យ​អ្នកចូលសាលា ធ្វើដូចខ្លួនឯងមិនចូលសាលាដែរ តែគេចូលសាលាគឺចូលហើយ អ្នកមិនចូលសាលា នៅក្រៅ​សាលាហើយ វាចប់ត្រឹមហ្នឹង។»

តែសម្រាប់លោកកឹម សុខា បានប្រតិកម្មតបនឹងការលើកឡើងរបស់លោកហ៊ុន សែនថា ៖ «យើងខ្ញុំអត់បញ្ហាអីទេ បើថាគណបក្សប្រជាជនកម្ពុជាថាអត់ចរចា ហើយគណបក្សប្រជាជនកម្ពុជា ជម្នះ ដឹកនាំប្រទេសតាមបែបផ្តាច់ការ តាមបែបឯកបក្ស ផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយអន្តរជាតិ គេនឹងគាបសង្កត់ ហើយនៅឯកោរអញ្ចឹងទៅ៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...