Posts tagged as "Ségolène Royal"

ជ័យជំនះ​របស់ ត្រាំ បង្ក​ការ​បារម្ភ​ពី​គ្រប់​ជ្រុង​នៃ​ផែនដី

ជ័យជំនះ​របស់ ត្រាំ បង្ក​ការ​បារម្ភ​ពី​គ្រប់​ជ្រុង​នៃ​ផែនដី

ជ័យជំនះរបស់លោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់តំណែង ជាម្ចាស់សេតវិមាន បានបង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ មកពីគ្រប់ជ្រុងជ្រោយទាំងអស់ នៅក្នុងពិភពលោក។ ការព្រួយបារម្ភដែលកើតមាននោះ ផ្ដោត​សំខាន់​ទៅលើ ប្រធានបទ«អាកាសធាតុ សេដ្ឋកិច្ច និងសិទ្ធិមនុស្ស»។

បណ្ដាជនជាច្រើនលើសលប់ នៅក្នុងទ្វីបអាស៊ី អ៊ឺរ៉ុប និងនៅក្នុងតំបន់មជ្ឈឹមបូព៌ា បានតាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ នូវការបោះឆ្នោតប្រធានាធិបតី របស់សហរដ្ឋអាមេរិកកាលពីម្សិលម៉ិញ រហូតលុះត្រាលទ្ធផល (ជា​បណ្ដោះ​អាសន្ន) ត្រូវបានប្រកាស ផ្ដល់ជ័យជំនះទៅឲ្យលោកមហាសេដ្ឋី ដូណាល់ ត្រាំ បេក្ខជន​គ្មាន​បទ​ពិសោធន៍​ផ្នែក​នយោបាយ មកពីគណបក្សសាធារណរដ្ឋ ឈ្នះពីលើអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខជន​ស្ថិតក្នុងតំណែងនយោបាយ [...]

អតីត​ស្ត្រី​ទី​មួយ​បារាំង ចេញ​សៀវភៅ​ស្រាត​ខោ ប្រធានាធិបតី ហូឡង់

អតីត​ស្ត្រី​ទី​មួយ​បារាំង ចេញ​សៀវភៅ​ស្រាត​ខោ ប្រធានាធិបតី ហូឡង់

តើមានអ្វីខ្លះ ដែលលោកស្រី វ៉ាឡេរី ទ្រីីអើវ៉ៃល័រ (Valérie Trierweiler) អតីតស្ត្រីទីមួយ របស់ប្រទេសបារាំង បានសរសេរ​នៅក្នុងសៀវភៅ «អរគុណ សម្រាប់រយៈពេលនោះ» របស់​លោកស្រី? សៀវភៅនេះ ត្រូវ​បាន​លោកស្រី ដែល​មាន​អាជីព ជាអ្នកសារព័ត៌មានដ៏ល្បីឈ្មោះផងនោះ សរសេរឡើង​យ៉ាង​សម្ងាត់ មុននឹងយក​ទៅបោះពុម្ភ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដើម្បីបញ្ជៀសនូវការបែកធ្លាយជាយថាហេតុ​ណា​មួយ នៅ​ក្នុង​ប្រទេស​បារាំង។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់​នូវ​វគ្គ​សំខាន់ៗ មួយចំនួន ដែលត្រូវបានចារទុក បង្កជា​បន្ទុះភ្នំភ្លើង ដើម្បីដុតកំឡោច ខោរបស់លោក ហ្វ្រង់ស៊័រ ហូឡង់ ប្រធានាធិបតីបារាំង ក្នុងសម័យកាលនេះ ឲ្យឆេះខ្លោចរោលជាផ្សែងឡើង។

ទោះជាលោក ហូឡង់ បានបែកចេញពីលោកស្រី សេហ្គូឡេន រ៉ូយ៉ាល់ (Ségolène Royal - គូរកំណាន់​របស់​លោក ហូឡង់ មុនលោកស្រី ទ្រីីអើវ៉ៃល័រ) [...]

ស្រ្តីទីមួយបារាំង និងគេហទំព័រ ទ្វីធើរ របស់គាត់

ស្រ្តីទីមួយបារាំង និងគេហទំព័រ ទ្វីធើរ របស់គាត់

ស្រ្តីទីមួយបារាំង លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ​ (Valérie Trierweiler) បានត្រឡប់មកសរសេរឡើងវិញ នៅក្នុងគេហទំព័រ ទ្វីធើរ របស់គាត់ ដែលគាត់បានខកខាន លែងបានសរសេរ តាំងពីខែមថុនាមក។


ស្រ្តីទីមួយបារាំង លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ​ នៅក្នុងវិមានប្រធានាធិបតី។

នេះជា មតិយោបល់ថ្មី របស់លោកស្រី សរសេរនៅក្នុងគេហទំព័រ ទ្វីធើរ (Tweeter) របស់លោកស្រី៖ «អ្វីៗប្រព្រឹត្តិទៅ បានល្អណាស់ ណាមិត្តទាំងអស់គ្នា។ សុន្ទរកថាដ៏ថ្លៃថ្លាមួយ របស់លោកប្រធានាធិបតី ក្នុងបុណ្យរំលឹកវិញ្ញាណខ័ន [...] គួរអោយរំភើបណាស់។»

លោកស្រីបានលប់ចោល ពីគេហទំព័រ ទ្វីធើរ (Tweeter) មានលក្ខណៈជាបណ្ដាញសង្គមដែរនេះ នូវមតិយោបល់ផ្ទាល់ខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...