នៅ​ពេល​កុមារី​ចៅ​មហា ចាប់​កុមារា​ចៅ​មហា ថើប...

ប្ដីប្រពន្ធ ទើបនឹងរៀបការថ្មោងថ្មីមួយគូ បានភ្ញាក់ខ្លួនញញឹមបិតមាត់មិនជិត នៅពេលដែលពួកខ្លួន បានឃើញ​រូប​ថត​អាពាហ៍ពិពាហ៍​របស់​ពួក​ខ្លួន ឃើញកុមារីចៅមហា បាន​ចាប់កុមារា​ចៅ​មហា​ថើប ដំណាលគ្នា​នឹង​ការ​ថើបគ្នា របស់​ពួក​គេ​ទាំង​ពីរ​នាក់​ដែរ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២០ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 20, 2015
  • ប្រធានបទ: ក្ដីស្នេហា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្ដីប្រពន្ធទើបនឹងរៀបការនោះ គឺនាង ម៉ៃឃើល ហ័ល (Michelle Hall) និងលោក អេនតូនី ផាម័រ (Anthony Palmer) ហើយអាពាហ៍ពិពាហ៍របស់ពួកគេ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៣ ខែមិថុនាកន្លងមកនេះ ក្នុងក្រុង ក្នុកវីល (Knoxville) នៃរដ្ឋតែណេស៊ី (Tennessee) សហរដ្ឋអាមេរិក។ នៅថ្ងៃប្រកបដោយសុភមង្គលនោះ កូនស្រីរបស់កូនក្រមុំ កុមារី អេនឌ័សុន (Anderson) ដែលទើបនឹងមានអាយុ៤ឆ្នាំ និងជាកុមារីចៅមហា របស់​ពិធីអាពាហ៍ពិពាហ៍នេះផង តែងបង្ហាញខ្លួន នៅចំពោះអ្នកថតរូប និងថតវីដេអូ ថានាងតូចទៅវិញទេ ជាកូន​ក្រមុំ។ ជាងថតរូប នាង លីអាហ៍ ប៊ូឡាហ៍ (Leah Bullard) បានស្រង់សំដីរបស់កុមារី ដែល​បាន​និយាយ មិន​ដាច់​ពី​មាត់ មកបញ្ជាក់ថា៖ «ខ្ញុំជាកូនក្រមុំ»។

នៅពេលដែលនាង លីអាហ៍ បានថតយកប្លង់រួមគ្នាមួយ រវាងកូនកម្លោះកូនក្រមុំ ចៅមហា និងសាក្សី​ទាំង​អស់​នោះ ស្ត្រីជាងថតរូបយើង បានស្នើសុំទៅសាមីខ្លួនទាំងពីរនាក់ ឲ្យបង្ហាញនូវសេចក្ដីស្រឡាញ់របស់ពួកគេ តាម​រយៈការថើបជញ្ជក់មាត់គ្នា ដ៏«រ៉ូមេនទិក»មួយ។ នៅពេលនោះ រឿងវាហាក់ដូចជាកើតឡើង ជាធម្មតា​សម្រាប់​កុមារី អេនឌ័សុន ដែលនាងតូចគិតថា ការស្នើឲ្យថើបគ្នានេះ ត្រូវបានធ្វើឡើងសម្រាប់នាង។ កុមារី​បាន​ទាញ​កុមារាចៅមហា ដែលឈរនៅក្បែរ ហើយថើបកុមារានោះមួយសន្ទះ ដូចម្ដាយរបស់នាងតូចដែរ។

ឈុតឆាកនេះ បានបង្កឲ្យអ្នកចូលរួមទាំងអស់ អត់ទ្រាំមិនផ្ទុះសំណើចមិនបានឡើយ ហើយនាង លីអាហ៍ វិញ ក៏​សម្ដែងការសប្បាយចិត្ត នឹងផ្ដល់ជូនទៅគូស្វាមីភរិយា នូវរូបថតអនុស្សាវរីយ៍ ដ៏មិនអាចបំភ្លេចបាន​នេះ​ដែរ។

នៅក្នុងវីដេអូមួយផ្សាយដោយ សារព័ត៌មានអាមេរិក «USA Today» កុមារី អេនឌ័សុន បានថ្លែងឡើងថា៖ «គាត់ (កុមារាចៅមហា) ជាអ្នកកាន់ជញ្ចៀនអាពាហ៍ពិពាហ៍ដ៏ល្អជាងគេបំផុត ហើយគាត់ក៏បាននិយាយ មក​ខ្ញុំ​វិញថា ខ្ញុំជាអ្នកអ្នកកំដរស្រី ដែលស្អាតជាងគេបំផុតដែរ។ យើងជាគឺជាមិត្តភ័ក្រ ដ៏វិសេសវិសាល​ជាង​គេ។»៕

» វីដេអូសម្ភាស ជាមួយជាងថតរូប និងនាងតូច អេនឌ័សុន៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...