ទទួល​ទាន​ទឹក ពី​៦​ដល់​១០​កែវ ក្នុង​មួយ​ថ្ងៃ ជួយ​សុខភាព

ឯកសារស្រាវជ្រាវមួយ បានផ្សាយឲ្យដឹងថា ការទទួលទឹកឲ្យបានពី៦ ទៅដល់១០កែវ ក្នុងមួយថ្ងៃ នឹងជួយដល់​សុខភាព របស់មនុស្សក្នុងជីវិតប្រចាំថ្ងៃ។ សូមតាមដានអត្ថបទ ស្ដីពីអំពីផលប្រយោជន៍នៃការទទួលទានទឹក និង​សារធាតុរាវមួយចំនួន ដូចតទៅ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២ ២ ខែកក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឯកសារស្រាវជ្រាវមួយ បានផ្សាយឲ្យដឹងថា ការទទួលទឹកឲ្យបានពី៦ ទៅដល់១០កែវ ក្នុងមួយថ្ងៃ នឹងជួយដល់​សុខភាព របស់មនុស្សក្នុងជីវិតប្រចាំថ្ងៃ។ សូមតាមដានអត្ថបទ ស្ដីពីអំពីផលប្រយោជន៍នៃការទទួលទានទឹក និង​សារធាតុរាវមួយចំនួន ដូចខាងក្រោម។


រូបកែវដាក់ទឹក ជាមួយនឹងទឹកកក។ (រូបថតឯកសារ)

សុខភាព - ទឹកគឺជាវត្ថុរាវមួយ ដ៍មានសារៈសំខាន់ ដែលមនុស្សម្នាក់ៗត្រូវការមិនអាចខ្វះបាន ដើម្បីទ្រទ្រង់​សុខភាព​ប្រចាំថ្ងៃ។ តម្រូវការប្រចាំថ្ងៃរបស់មនុស្ស ក្នុងការប្រើប្រាស់ទឹក ដោយខានមិនបាននោះ មានដូចជា សំរាប់ញ៉ាំ សំរាប់​ងូត។ល។ ពោល ប្រសិនបើមនុស្សគ្មានទឹកប្រើប្រាស់ មនុស្សនឹងមិនអាចរស់នៅបានឡើយ។

ការទទួលទានទឹក បានឲ្យបានសមល្មមជាការសំខាន់ ដើម្បីជួយទប់ស្កាត់ការទល់លាមក និងជួយរក្សាសីតុណ្ហភាព​ក្នុងរាង្គកាយ ឲ្យមានលំនឹង។ ហើយប្រសិនបើមនុស្សម្នាក់ៗ ទទួលទានទឹកមិនគ្រប់គ្រាន គឺអាចបណ្តាលឲ្យ​សារពាង្គ​កាយរបស់យើង ខ្វះជាតិទឹក និងអាចបណ្តាលឲ្យមនុស្សឈឺ និងឆាប់ខឹងផងដែរ។

យោងតាមឯកសារមួយ របស់ទីភ្នាក់ងារសុខភាពសាធារណៈ (Public Health Agency) បានផ្ដល់ជាអនុសាសន៍ថា ការទទួលទានសារធាតុរាវ អាចធ្វើបានចាប់ពី ៦ ទៅដល់១០ កែវឬពែងភេសជ្ជៈ។ ប៉ុន្តែសារធាតុរាវទាំងនោះ មិន​គួ​ឲ្យមានជាតិស្ករច្រើន ឬជាទឹកសម្ល ទឹកតែ និងកាហ្វេឡើយ។ ឯកសារក៏មិនបាននិយាយដល់សុរា រឿងសារធាតុរាវ​ស្រវឹងផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់សុខភាពនោះផងទេ។

កញ្ញា ឡុង ថាវរ៉ា អតីតនិស្សិតពេទ្យនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (University of Puthisastra) បាននិយាយប្រាប់​ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ថា ប្រសិនបើមនុស្សមិនសូវទទួលទានទឹក នោះអាចបង្កឲ្យមានជំងឺ កង្វះជាតិទឹក ហើយ​ជំងឺនេះ នឹងបង្ករឲ្យរាងកាយរបស់មនុស្ស ស្គមស្គាំងរីងរៃ គ្មានកំលាំង មិនធំធាត់ និងធ្វើឲ្យស្បែកស្ងូតបែកស្រកា។

ចំពោះការទទួលទានទឹកផ្លែឈើ ឫភេសជ្ជៈផ្សេងៗ អាចមានជាតិកាល់ស្យូម (Calcium) និង វីតាមីន សេ (C) ដែល​អាចជួយទ្រទ្រង់រាង្គកាយ ឲ្យមានការរីកលូតលាស់ធំធាត់។ ប៉ុន្តែចំពោះ ភេសជ្ជៈដែលមានជាតិស្ករច្រើន អាចរួម​ចំណែកធ្វើឲ្យធ្មេញពុក ដោយជាតិអាស៊ីត និងជាពិសេសប៉ះពាល់ ដល់តម្រងនោមច្រើនជាងគេ។

កញ្ញា ឡុង ថាវរ៉ា បានបញ្ជាក់លើចំនុចនេះទៀតថា តម្រងនោមគឺ ជាកន្លែងមួយ ដែលច្រោះជាតិពុល​ពីសាធាតុ​ដែល​យើងញ៉ាំ ដូច្នេះ វាអាចកកជាក្រួសនៅទីនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...