លុចហ្សំបួរ៖ អាពាហ៍ពិពាហ៍រវាង អ្នកអង្គម្ចាស់ហ្គីយម និងអ្នកម្នាងស្តេហ្វានី
ជិត៦០ឆ្នាំបន្ទាប់ពី ពិធីអាពាហ៍ពិពាហ៍របស់ អ្នកអង្គម្ចាស់ ហ្សង់ និងម្ចាស់ក្សត្រី ជូហ្សេហ្វីន ឆាឡុត ពិធីរៀបអភិសេកដ៏អធិកអធមមួយទៀត រវាងរាជាណាចក្រលុចហ្សំបួរ និងប៊ែលហ្សិក ទើបនឹងបានប្រារព្ធធ្វើ កាលពីថ្ងៃសៅរ៍ទី២០តុលានេះ។ ជាពិធីមង្គល ដ៏មហានក្ខត្តឫក្ស ដែលត្រូវបានគេតាមដានមកពីសឹងគ្រប់ទិសទី ក្នុងពិភពលោក។
តាមពិតទៅ អនាគតអ្នកអង្គម្ចាស់របស់ប្រទេសលុចហ្សំបួរ ហ្គីយម ដឺ ណាស្សូ (Gand-Duc Guillaume de Nassau) និងអ្នកម្នាងមកពី រាជាណាចក្រប៊ែលហ្សីកឈ្មោះ ស្តេហ្វានី ដឺ ឡាណ័យ (Stéphanie de Lannoy) បាននិយាយថា «យល់ព្រមផ្សារភ្ជាប់ចំណងទាក់ទង»របស់ពួកគេ តាំងពីពេលដែលពួកគេទាំងពីរបានទៅចុះ កិច្ចសន្យាអាពាហ៍ពិពាហ៍ មួយថ្ងៃមុននេះម្លេះ។ [...]